Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន : អ្វីក៏ត្រូវតែរៀបចំអោយមានការប្រលងដែរ ........

News New : ក្នុងពិធី សំណេះសំណាល ជាមួយប្អូនៗសិស្សថ្នាក់ទី១២ ទាំង ៤០៥នាក់ ដែលបាន ប្រលងជាប់សញ្ញាបត្រទុតិយភូមិ និងទទួលបាននិទ្ទេសA នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែងបញ្ជាក់យ៉ាងច្បាស់ថា អ្វីក៏ត្រូវតែរៀបចំអោយមានការប្រលងដែរ ។ ក្នុងឃ្លានេះ សម្តេច ចង់ បង្ហាញថា បើប្អូនៗចង់ធ្វើជាគ្រូបង្រៀន គឺត្រូវប្រលងចូលក្របខ័ណ្ឌគ្រូ រួចចូលរៀនគរុកោសល្យ ទើបក្លាយជាគ្រូបង្រៀនបាន ។

សម្តេចតេជោ ក៏បានប្រៀបធៀបដែរថា ពីជំនាន់មុន សិស្សប្រលងជាប់សញ្ញាបត្រ ហើយ តម្រូវ ឱ្យប្រលងយកកៅអីទៀត ឥលូវក៏ដូចគ្នាដែរ សិស្សប្រលងជាប់សញ្ញាបត្រហើយ បើចង់ធ្វើគ្រូត្រូវ ប្រលងចូលគ្រូ និងរៀនគរុកោសល្យគ្រូ គឺយកបញ្ហាប្រលងជាមូលដ្ឋាន ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នឹងផ្តល់ អាហារូបករណ៍អោយសិស្ស ដែលជាប់និទ្ទេសA ចំនួន ១០នាក់ ចូលរៀនជំនាញពេទ្យ ប៉ុន្តែត្រូវ ធ្វើការជ្រើសរើសពីលេខ១ ដល់លេខ៥ ដោយយកសិស្សប្រុសចំនួន ៥នាក់ និងសិស្សនារី ចំនួន ៥នាក់។




អត្ថបទ៖ អារុណ


 


សម្តេចតេជោ ហ៊ុន សែន : អ្វីក៏ត្រូវតែរៀបចំអោយមានការប្រលងដែរ ........ សម្តេចតេជោ ហ៊ុន សែន : អ្វីក៏ត្រូវតែរៀបចំអោយមានការប្រលងដែរ ........ Reviewed by Unknown on 8:29:00 PM Rating: 5

No comments:

Powered by Blogger.