Recent Posts

Seo Services

រាប់បាត្រ ព្រះសង្ឃ ៨៥អង្គ និងធ្វើទានជូនចាស់់ៗជិត ៣០០នាក់ ឧទ្ទិសកុសលជូនលោកតា ម៉ៅ មួន

News New: នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមគ្រួសារ នៃសពលោកតាមហាឧបសក ម៉ៅ មួន បានរៀបចំពិធី បុណ្យខួបគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់មហាឧបាសក ម៉ៅ មួន ត្រូវជាឪពុកក្មេក ជាឪពុក បង្កើត ជីតា ជីតាទួត ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣:៥០រសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ។

ក្នុងពិធីបុណ្យ ៧ថ្ងៃនេះ គេសង្កេតឃើញថា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ក៏មានការអញ្ជើញចូល រួមពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងលោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំជាច្រើន រូបទៀត។ ចំណែកឯព្រឹកថ្ងៃទី៨ ខែកញ្ញា នេះវិញ ក៏មានការប្រារព្វពិធីរាប់បាត្រ ព្រះសង្ឃចំនួន ៨៥ អង្គ និងផ្តល់ជូនជាធម្មទាន មាន៖ ថវិកា នំចំណី និងគ្រឿងឧបភោគ បរិភោគ ជូនដល់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធិបុណ្យប្រមាណជិត ៣០០នាក់ ដែលកម្មវិធីនេះ ប្រព្រឹត្ត ទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងឯកឧត្តម លោកជំទាវ ពុទ្ធបរិស័ទ ជាច្រើនកុះករផងដែរ៕
















អត្ថបទ៖ លោក ផុន រ៉ាដា


រាប់បាត្រ ព្រះសង្ឃ ៨៥អង្គ និងធ្វើទានជូនចាស់់ៗជិត ៣០០នាក់ ឧទ្ទិសកុសលជូនលោកតា ម៉ៅ មួន រាប់បាត្រ ព្រះសង្ឃ ៨៥អង្គ និងធ្វើទានជូនចាស់់ៗជិត ៣០០នាក់ ឧទ្ទិសកុសលជូនលោកតា ម៉ៅ មួន Reviewed by Unknown on 11:14:00 PM Rating: 5

No comments:

Powered by Blogger.