Recent Posts

Seo Services

ឯកឧត្តម ស សុខា ថាឆាប់ៗខាងមុខនេះ នឹងឱ្យយុវជនប្រលងធ្វើជាអនុប្រធានភូមិ រហូតដល់.........

News New : ថ្លែងនៅក្នុងកម្មវិធីចំនួន គឺ កម្មវិធី ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនដល់ ជិត ១ ០០០នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ទី២ កម្មវិធី សម្ពោធបណ្ណាល័យ កុំព្យូទ័រ ស សុខា និងហូបអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ សិស្សានុ សិស្ស ទើបប្រលងជាប់ថ្នាក់ទី៩ ជាង ២ពាន់នាក់ នៅស្រុកព្រះស្តេច និងកម្មវិធីប្រជុំ បូកសរុបលទ្ធ ផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅស្នាក់ការសសយកខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានបញ្ជាក់ថា ឯកឧត្តម បានជួបពិភាក្សាជាមួយសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីយុវជននៅក្នុងខេត្តព្រៃវែងទាំងមូល គឺឯកឧត្តម ចង់ឱ្យយុវជននៅក្នុងភូមិ ឃុំ ដែលមានសមត្ថភាព ពិសេសអ្នកដែលបានធ្វើសកម្មភាព ដើម្បីសង្គមជាតិ ឱ្យមានឱកាសក្លាយជាអ្នកដឹកនាំនៅតាមមូលដ្ឋាន តាំងពីថ្នាក់តូចរហូតទៅដល់ ថ្នាក់ធំ ។

ការចាប់ផ្តើមដំបូងនេះ ឯកឧត្តម ស សុខា គិតថា នឹងអោយយុវជននៅថ្នាក់មូលដ្ឋាន ធ្វើការប្រលង សមត្ថភាពចូលកាន់តួនាទី ជាអនុប្រធានភូមិ និងអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់ជាអភិបាលរង អភិ បាលស្រុក ខេត្ត ជាដើម។ការផ្តល់ឱកាសអោយយុវជនបែបនេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា គឺដើម្បីលើកទឹកចិត្ត និងអភិវឌ្ឍសមត្ថភាពយុវជន ដោយផ្តើមពីជំហានតូច មុននឹងទៅកាន់ជំហាន ធំ នាពេលខាងមុខ។

ចំពោះការលើកឡើងរបស់ឯកឧត្តម ស សុខា ដូច្នោះ ត្រូវបានអ្នកវិភាគមួយចំនួន យល់ថា គឺជាការ គិតគូរមួយដ៏ល្អដល់យុវជនយើង នៅតាមមូលដ្ឋាន ព្រោះបើចាំអោយពួកគាត់មកប្រលងប្រជែងគ្នា ដើម្បីចូលក្របខ័ណ្ឌនៅតាមខេត្ត តាមក្រសួង នោះ វាពិបាកណាស់សំរាប់យុវជនមួយចំនួនធំ សឹង តែអាចនិយាយបានថា ជាឧបសគ្គរបស់ពួកគាត់ ដោយហេតុសង្គមខ្មែរយើង មតិជាច្រើនតែងតែ លើកឡើងអំពីអំពើពុករលួយ បក្សពួក គ្រួសារនិយម ជាដើម៕
















អត្ថបទ៖ អារុណ
រូបភាព ៖ ផុន រ៉ាដា
ឯកឧត្តម ស សុខា ថាឆាប់ៗខាងមុខនេះ នឹងឱ្យយុវជនប្រលងធ្វើជាអនុប្រធានភូមិ រហូតដល់......... ឯកឧត្តម ស សុខា ថាឆាប់ៗខាងមុខនេះ នឹងឱ្យយុវជនប្រលងធ្វើជាអនុប្រធានភូមិ រហូតដល់......... Reviewed by Unknown on 11:11:00 PM Rating: 5

No comments:

Powered by Blogger.