Recent Posts

Seo Services

លោក​ ទូច វណ្ណ: គ្រូឧទ្ទិសដល់សិស្សទី១២ ទូទាំងខេត្តព្រៃវែង អបអរលទ្ធផលសិស្សព្រៃវែងនិទ្ទេសA ១៤នាក់

News New: លោក ទូច វណ្ណ: ក្នុងនាមជាគ្រូឧទ្ទិសចុះបង្រៀនវគ្គខ្លីស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២  ទូទាំងខេត្តព្រៃវែង  និងជាប្រធានក្រុម ការងារចុះធ្វើបទបង្ហាញនេះ បានប្រាប់ភ្នាក់ងារNews Newថា លោកសប្បាយរីករាយបន្ទាប់ពីទទួល ព័ត៌មានអំពីលទ្ធផលសិស្សប្រលងបាក់ឌុប ជាប់ច្រើន ពិសេសខេត្តព្រៃវែងទាំងមូល ហើយអ្វីដែល ធ្វើអោយលោកកាន់តែសប្បាយចិត្តទៀតនោះគឺ ខេត្តព្រៃវែងឆ្នាំនេះ ទទួលបាននិទ្ទេសA រហូតដល់ ទៅ ១៤នាក់ បើប្រៀបទៅនឹងឆ្នាំទៅ អត់មាននិទ្ទេសA សោះនោះ។

លោក ទូច វណ្ណ: ក៏បានបន្ថែមទៀតថា ក្រុមការងារចុះធ្វើបទបង្ហាញនេះ គឺទទួលការចាត់តាំង និង ឧបត្ថម្ភថវិកាទាំងស្រុងពីសំណាក់ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ព្រម ទាំងសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាមស្រុក ក្រុង ទូទាំងខេត្តព្រៃវែង ។

លោក ទូច វណ្ណ: បានរំលឹកផងដែរថា ពេលលោក និងក្រុមការងារចុះធ្វើបទបង្ហាញជាមួយសិស្ស តាមសាលានីមួយៗទូទាំងខេត្តព្រៃវែងនោះ លោកបានអោយសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែលចូលរួមជាមួយក្រុមលោក អោយប្តេជ្ញាចិត្តយកនិទ្ទេសA ឱ្យបានច្រើន ព្រោះឆ្នាំមុនមិនបាន និទ្ទេសA សោះ ។ ពេលនោះសិស្សទាំងអស់ បានប្តេជ្ញាចិត្តព្រមគ្នាផងដែរ។

គួរបញ្ជាក់ថា: កន្លងមកលោក ទូច វណ្ណ: ធ្លាប់បានវិភាគប្រាប់ News New ថា សិស្សថ្នាក់ទី១២ ក្នុង ខេត្តព្រៃវែង ឆ្នាំ២០១៦ នឹងទទួលបាននិទ្ទេសA ច្រើន ឥលូវការវិភាគរបស់លោក ពិតជាត្រឹមត្រូវ។
លើសពីនេះទៅទៀត លោក ទូច វណ្ណ: បានបង្ហាញពីមូលហេតុមួយចំនួន ដែលធ្វើអោយសិស្សទី ១២ ក្នុងខេត្តព្រៃវែង ទទួលនិទ្ទេសA ច្រើន គឺ៖
ទី១: ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ដូចជា៖ អោយលោក គ្រូ អ្នកគ្រូ បង្រៀនបំប៉នរយ:ពេល ៤ខែមុនប្រលង លើកទឹកចិត្តអោយសិស្សប្រឹងប្រែងរៀនសូត្រ ជាប្រចាំ ជាពិសេសឧបត្ថម្ភដល់សិស្សក្រីក្រអោយមានកំលាំងរៀន ផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នក ជាប់និទ្ទេសA (ម៉ូតូ) និទ្ទេសB និងនិទ្ទេសC ជាថវិកា ផ្តល់អាហារូបករណ៍រៀននៅមហាវិទ្យាល័យ ជាច្រើនកន្លែង ព្រមទាំងចាត់អោយក្រុមការងាររបស់លោក (ទូច វណ្ណ:) ចុះធ្វើបទបង្ហាញស្តីពី វិធី សាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ជាដើម។

ទី២:ការប្រឹងប្រែងរបស់ប្អូនៗដោយផ្ទាល់ ។
ទី៣:ការយកចិត្តពីសំណាក់លោកគ្រូ អ្នកគ្រូ តាមរយ:ការជំរុញបន្ថែមពីឯកឧត្តម ស សុខា និងថ្នាក់ ដឹកនាំក្នុងខេត្តទាំងមូល ។






































អត្ថបទ៖ វិចិត្រ

លោក​ ទូច វណ្ណ: គ្រូឧទ្ទិសដល់សិស្សទី១២ ទូទាំងខេត្តព្រៃវែង អបអរលទ្ធផលសិស្សព្រៃវែងនិទ្ទេសA ១៤នាក់ លោក​ ទូច វណ្ណ: គ្រូឧទ្ទិសដល់សិស្សទី១២ ទូទាំងខេត្តព្រៃវែង អបអរលទ្ធផលសិស្សព្រៃវែងនិទ្ទេសA ១៤នាក់ Reviewed by Unknown on 7:17:00 PM Rating: 5

No comments:

Powered by Blogger.