Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន ផ្តល់បទសំភាសន៍ ៣ចំណុច បន្ទាប់ពីអញ្ជើញចុះឈ្មោះបោះឆ្នោតរួច

News New : នៅក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅក្នុងសាលា សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ រួចមក សម្ដេចតេជោ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជូនអ្នកកាសែត ដែលមានខ្លឹមសារសំខាន់ៗ ៣ ចំណុចខាងក្រោម៖
១)-សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការចរចាររវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ក្នុងការកែទម្រង់ការបោះឆ្នោត កាលពីឆ្នាំ២០១៥ កន្លងទៅ គឺសម្តេច ជា អ្នកទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការរៀបចំប្រព័ន្ឋចុះ បញ្ជីអ្នកបោះឆ្នោតផងដែរ ដែលខណៈពេលនោះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹម ធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុណ្ណោះ។ សម្ដេចតេជោ បានស្នើសុំអោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយក្នុងកំណែទម្រង់ ប្រព័ន្ធ បោះឆ្នោត រួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដើម្បីធានាឲ្យបញ្ជី បោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថាបាត់ចំនួនមនុស្ស ឬ ក៏ខុសនេះ ខុសនោះបន្តទៀត។

២)-សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងទៅចុះឈ្មោះបោះ ឆ្នោត តាមបច្ចេកវិទ្យាទំនើបក្នុងប្រព័ន្ធកុំព្យូទ័រដែលធានាបាននូវសុក្រឹត្យភាពពេញលេញ។ ចំពោះ ប្រជាពលរដ្ឋទូទាំងប្រទេស បើទោះជាធ្លាប់បានបោះឆ្នោត៤-៥អាណត្តិហើយក្តី គឺបញ្ជីបោះឆ្នោត ចាស់មុនមិនត្រូវឲ្យប្រើប្រាស់ទៀតទេ។ សូមប្រជាពលពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត គឺត្រូវតែអញ្ជើញទៅចុះឈ្មោះបោះឆ្នោតកុំខាន។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថាគ្រប់គណបក្សនយោបាយនៅកម្ពុជា រួម ទាំងគណបក្សសង្រ្គោះជាតិ គឺអាចទទួលយកបាននូវការចុះឈ្មោះ តាមប្រព័ន្ឋបច្ចេកវិទ្យាថ្មីនេះ។ ព្រោះថា នេះគឺជាការកែទម្រង់ការបោះឆ្នោតដ៏ធំមួយនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ។

៣)-សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា ច្បាប់ថ្មីគឺមិនអនុញ្ញាតឲ្យធ្វើការ​ពហិការ កន្លះឆ្នាំ ឬមួយឆ្នាំទេ មានន័យថា ទី១៖ បើសភាកោះប្រជុំក្រោមព្រះរាជអធិបតីព្រះមហាក្សត្រ ហើយមិនចូលប្រជុំ គឺត្រូវតែបាត់បង់អាសនៈ ទី២៖ ការស្បថចូលកាន់ដំណែង បើមិនចូលស្បថគឺ ត្រូវបាត់បង់អាសនៈដូចគ្នា។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំបីខាន៕

 អត្ថបទ៖ អារុណ
ប្រភព៖ Page Face book : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ផ្តល់បទសំភាសន៍ ៣ចំណុច បន្ទាប់ពីអញ្ជើញចុះឈ្មោះបោះឆ្នោតរួច សម្តេចតេជោ ហ៊ុន សែន ផ្តល់បទសំភាសន៍ ៣ចំណុច បន្ទាប់ពីអញ្ជើញចុះឈ្មោះបោះឆ្នោតរួច Reviewed by Unknown on 1:51:00 AM Rating: 5

No comments:

Powered by Blogger.