Recent Posts

Seo Services

ឯ. ស សុខា សោកស្តាយ ដែលគណបក្សប្រឆាំង យករឿងប្រទេសជាតិមកបិទបាំងរឿងផ្ទាល់ខ្លួន

News New : នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦​នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះទៅ ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន ១០០០នាក់ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្នុងបរិវេនវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន
ក្រោមអធិបតីភាពឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រ ស សុខា បង្កើត ឡើងក្នុងគោលបំណងជួយព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង ខេត្តបន្ទាយ មានជ័យ និងនាពេលខាងមុខ នឹងបន្តទៅខេត្តផ្សេងៗទៀត។

ទាក់ទងបញ្ហាស្ថានភាពនយោបាយ នាពេលចុងក្រោយនេះ ឯកឧត្តម ស សុខា បានសំដែងការ សោកស្តាយចំពោះគណបក្សសង្គ្រោះជាតិ ដែលប្រកាសថា នឹងធ្វើមហាបាតុកម្មមួយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដោយឯកឧត្តម លើកឡើងថា ថ្ងៃទី២៣ តុលា គឺជា ទិវាកិច្ចព្រម ព្រៀងទីក្រុងប៉ារីស ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ គឺត្រូវរក្សាសន្តិសុខ ស្ថារភាព សន្តិភាព ជូន ប្រទេសជាតិ និងប្រជាពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិ បែរជាយកថ្ងៃទី២៣ តុលា ដែលជាថ្ងៃ នៃសន្តិភាព មកធ្វើមហាបាតុកម្ម ដែលបង្កនូវអសន្តិភាព ដោយយករឿងប្រទេសជាតិ មកធ្វើ ដើម្បីបិទបាំងរឿងផ្ទាល់ខ្លួនទៅវិ៕




 អត្ថបទ​និងរូបភាព ៖ លោក ផុន រ៉ាដា

ឯ. ស សុខា សោកស្តាយ ដែលគណបក្សប្រឆាំង យករឿងប្រទេសជាតិមកបិទបាំងរឿងផ្ទាល់ខ្លួន ឯ. ស សុខា សោកស្តាយ ដែលគណបក្សប្រឆាំង យករឿងប្រទេសជាតិមកបិទបាំងរឿងផ្ទាល់ខ្លួន Reviewed by Unknown on 12:27:00 AM Rating: 5

No comments:

Powered by Blogger.