Recent Posts

Seo Services

សម្តេច ស ខេង កោតសរសើរ សាកលវិទ្យាល័យធនធានមនុស្ស ចំពោះការរីកចំរើនជាបន្តបន្ទាប់

News New : ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធអគារសិក្សា សកលវិទ្យាល័យធនធានមនុស្សថ្មី និងប្រគល់ប័ណ្ណសរសើរជូនដល់និស្សិតពូកែប្រចាំឆ្នាំ ។

នាក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាល ជ្រៅចំពោះសមិទ្ធិផលថ្មី នៃសកលវិទ្យាល័យធនធានមនុស្ស នាពេលនេះ ក៏ដូចជា ពេលកន្លងមក ជាបន្តបន្ទាប់ ។ លើសពីនេះទៅទៀត សម្តេចបានបន្តថា នេះបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាង សកម្ម ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់សកលវិទ្យាល័យ នៅកម្ពុជាយើង។

ជាទីបញ្ចប់សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាកិត្តិយស ចែកជូននូវប័ណ្ណសរសើរដល់ និស្សិតពូកែប្រចាំឆ្នាំ ដើម្បីជាសក្ខីភាព ដែលជាការបង្ហាញពីការខិតខំរៀនសូត្ររបស់ប្អូនៗ កន្លង មកផងដែរ។










ប្រភព៖  Face Book : នាយកដ្ឋានផ្សព្វផ្សាយអប់រំ 
អត្ថបទ៖ អារុណ
សម្តេច ស ខេង កោតសរសើរ សាកលវិទ្យាល័យធនធានមនុស្ស ចំពោះការរីកចំរើនជាបន្តបន្ទាប់ សម្តេច ស ខេង កោតសរសើរ សាកលវិទ្យាល័យធនធានមនុស្ស ចំពោះការរីកចំរើនជាបន្តបន្ទាប់ Reviewed by Unknown on 12:49:00 AM Rating: 5

No comments:

Powered by Blogger.