Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន ថា កុំយកបក្សនយោបាយធ្វើបាតុកម្ម ដើម្បីបិទបាំងកំហុសរបស់ខ្លួន

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅ ក្នុង Page របស់សម្តេច នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះថា ពីរថ្ងៃជាប់គ្នារួចមកហើយដែលមេដឹក នាំបក្សប្រឆាំងបានគំរាមដល់ស្ថេរភាពជាតិ តាមរយៈការរៀបចំធ្វើមហាបាតុកម្មដើម្បីទាមទាររបស់ ដែលហៅថាដំណោះស្រាយនយោបាយ ។
ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយនយោបាយណា ដែលអាចរកឃើញតាមរយៈបក្ស នយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ ។ បុគ្គល ដែលធ្វើខុស កុំយកប្រទេស ជាតិធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំងនូវកំហុសរបស់ខ្លួន ។

ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកំចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន ។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមអោយខានតែបាន ព្រោះវាជាតម្រូវការរបស់ជាតិ និង ប្រជាជន។
មេដឹកនាំបាតុកម្មកុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិរបស់អ្នកដទៃ រាប់ទាំងសិទ្ធិ របស់រាជរដ្ឋាភិបាលផងដែរ ។ ឧទ្ទាមកម្មក្នុងទីក្រុង ដើម្បីបិទបាំងជន ដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវ វាយក្បាលមុន បើមិនជឿសុំសាកមើល។ នេះមិនមែនជាគំរាមទេតែវាធ្ងន់ជាងគំរាមទៅទៀត ព្រោះ ជាប្រភេទ នៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកំចាត់ចោលរាល់កម្លាំង
ដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ឋិ និងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិ អំណាចនាយករដ្ឋមន្ត្រី៕

 អត្ថបទ៖ អារុណ
សម្តេចតេជោ ហ៊ុន សែន ថា កុំយកបក្សនយោបាយធ្វើបាតុកម្ម ដើម្បីបិទបាំងកំហុសរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន ថា កុំយកបក្សនយោបាយធ្វើបាតុកម្ម ដើម្បីបិទបាំងកំហុសរបស់ខ្លួន Reviewed by Unknown on 6:47:00 AM Rating: 5

No comments:

Powered by Blogger.