Recent Posts

Seo Services

ព្រះករុណា ព្រះមហាក្សត្រ យាងចែកអំណោយជូនពលរដ្ឋក្រីក្រ ៥០៤គ្រួសារ ក្នុងខេត្តព្រៃវែង

News New : នាព្រឹក​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៦​ នេះ ព្រះករុណា​​ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជឫទ័យ​ ស្តេច​យាងចុះសួរសុខទុក្ខ​ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្រ្តជាកសិករ​ ចំនួន​ ៥០៤គ្រួសារ​ និងបានរៀបចំអាហារពេលព្រឹកដល់សិស្សានុសិស្ស ចំនួន ៧៦០នាក់​ នៅក្នុងភូមិតាម៉ោ​ និងភូមិតាមែង​ ឃុំព្រែកអន្ទះ​ និងព្រះសង្ឃ៥០អង្គ​ រងចាំព្រះរាជ ដំណើរព្រះករុណា​ នៅក្នុងវត្តសាមគ្គីរង្សី​ ស្ថិតនៅភូមិព្រែកតាសរ​ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ ។

អញ្ជើញទទួលព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ នាឱកាសនោះរួមមាន៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្ត ព្រៃវែង ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អភិបាលស្រុក កំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនកុះករផងដែរ៕

























អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី



ព្រះករុណា ព្រះមហាក្សត្រ យាងចែកអំណោយជូនពលរដ្ឋក្រីក្រ ៥០៤គ្រួសារ ក្នុងខេត្តព្រៃវែង ព្រះករុណា ព្រះមហាក្សត្រ យាងចែកអំណោយជូនពលរដ្ឋក្រីក្រ ៥០៤គ្រួសារ ក្នុងខេត្តព្រៃវែង Reviewed by Unknown on 3:40:00 AM Rating: 5

No comments:

Powered by Blogger.