Recent Posts

Seo Services

ការកកស្ទះចរាចរ មិនសមហេតុផលមួយ នៅលើផ្លូវលេខ៧០ (ផ្លូវទំនប់ទួលគោក)

News New : ការកកស្ទះចរាចរណ៍មួយ ដែលមិនសមហេតុផល បានកើតឡើងស្ទើររាល់ថ្ងៃ នៅលើ ផ្លូវលេខ៧០ ត្រង់ចំណុចផ្លូវបត់ចូលបុរីទួលសង្កែ ម្តុំមុខសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីដ ដោយ សារតែផ្លូវត្រង់នោះបែកចេញពីឆ្វេងស្តាំពីផ្លូវលេខ៧០(ផ្លូវទ្រនប់ទួលគោក) ពុំមានភ្លើងបញ្ជាចរាចរ និងសមត្ថិកច្ចចរាចរណ៍នោះ ។ ប៉ុន្តែអ្វី ដែលមិនគួរអោយជឿ គឺត្រង់នោះមិនមែនកកស្ទះបណ្តាល មកពីគ្មានភ្លើងស្តុប រឺគ្មានប៉ូលីសចរាចរណ៍នោះទេ គឺបណ្តាលមកពីបងប្អូនអ្នកបើកបររបស់យើង ​មិនគោរពច្បាប់ចរាចរណ៍ គ្មានការយោគយល់ និងដណ្តើមទៅមុនរៀងៗខ្លួន ដោយមិនបានគិតពី ការកកស្ទះ រឺហានិភ័យផ្សេងៗទៀតនោះ។

ភាពគ្មានគុណធម៌ និងមិនចេះគិតពីហានិភ័យ របស់ខ្មែរយើងមួយចំនួនតូចនេះ ទទួលរងនូវការរិះ ពីសំណាក់ជនបរទេសថា ខ្មែរអត់ស្គាល់ភ្លើងស្តុប អត់គោរពច្បាប់ចរាចរណ៍ ជាដើម។ លើសពីនេះ ទៅទៀត ការកកស្ទះចរាចរណ៍នេះ គឺបង្កឱ្យខាតពេលវេលាក្នុងការទៅបំពេញកិច្ចការងារផ្សេងៗ និងរហូតធ្វើអោយអ្នកបើកបរមួយចំនួនមើលមុខគ្នាមិនចំ ហើយបង្កជាហិង្សាទៀតផង។

ប្រសិនបើខ្មែរមួយចំនួនតូចនោះ នាំគ្នាបើកបរដោយគោរពច្បាប់ចរាចរណ៍ មានការយោគយល់គ្នា ទុកឱកាសអោយអ្នកមានអទិភាព រឺរថយន្តណាដែលធ្វើអោយផ្លូវមានច្រកទៅមុន គឺជារឿងប្រសើរ បំផុត ព្រោះវាបានធ្វើអោយចរាចរណ៍លែងកកស្ទះ ភាពសាមគ្គី ស្រលាញ់គ្នាកើនឡើង និងទទួល បានការសរសើរពីសំណាក់ជនបរទេសទៀតផង៕

អត្ថបទ៖ អារុណ
ការកកស្ទះចរាចរ មិនសមហេតុផលមួយ នៅលើផ្លូវលេខ៧០ (ផ្លូវទំនប់ទួលគោក) ការកកស្ទះចរាចរ មិនសមហេតុផលមួយ នៅលើផ្លូវលេខ៧០ (ផ្លូវទំនប់ទួលគោក) Reviewed by Unknown on 6:03:00 PM Rating: 5

No comments:

Powered by Blogger.