Recent Posts

Seo Services

ឯកឧត្តម កឹម សុខា ថ្លែងថា បញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល មិនមែនជាបញ្ហាផ្ទៃក្នុងប្រទេសណាមួយទេ

News New : ថ្លែងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តម កឹម សុខា ប្រធាន ស្តីទី គណបក្សសង្គ្រោះជាតិ ថា "បញ្ហាសិទ្ធិមនុស្ស ជាបញ្ហាសាកល មិនមែនជាបញ្ហាផ្ទៃក្នុង របស់ ប្រទេសណាមួយទេ " ។ ហេតុដូច្នេះហើយ បានជា អង្គការសហប្រជាជាតិ ប្រទេសមហាអំណាច និងប្រទេសជាច្រើន ក្នុងពិភពលោក កំពុងព្រួយបារម្ភយ៉ាងខ្លាំង និងតាមដានអំពី ស្ថានភាពរំលោភ សិទ្ធិមនុស្ស និងអំពើអយុត្ដិធម៌នៅកម្ពុជាបច្ចុប្បន្ននេះ។ ឯកឧត្តមបានបន្តទៀតថា ពិភពលោកបាន ដឹងច្បាស់ថាបញ្ហា ដែលកំពុងកើតមាននៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺមិនមែនជារឿងបុគ្គល ឬ រឿងអនុវត្តច្បាប់ត្រឹមត្រូវនោះទេ។ លើសពីនេះទៅទៀត សហគមន៍អន្ដរជាតិ រួមទាំងអង្គការសហ ប្រជាជាតិផង បានបង្ហាញយ៉ាងច្បាស់ថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ប្រទេស និង ប្រជាពលរដ្ឋខ្មែរ ដើម្បីទប់ស្កាត់នូវការរំលោភសិទ្ធិមនុស្ស និងអយុត្ដិធម៌សង្គមបច្ចុប្បន្ននេះ ដោយ ប្រើប្រាស់មធ្យោបាយអន្ដរជាតិ ដែលជាកាតព្វកិច្ចរបស់ពួកគេផងដែរ៕

 អត្ថបទ៖ អារុណ
ប្រភព៖ Facebook : Kem Sokha

ឯកឧត្តម កឹម សុខា ថ្លែងថា បញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល មិនមែនជាបញ្ហាផ្ទៃក្នុងប្រទេសណាមួយទេ ឯកឧត្តម កឹម សុខា ថ្លែងថា បញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល មិនមែនជាបញ្ហាផ្ទៃក្នុងប្រទេសណាមួយទេ Reviewed by Unknown on 7:28:00 AM Rating: 5

No comments:

Powered by Blogger.