Recent Posts

Seo Services

អ្នកភូមិកោះតេជោ ប្រាប់លោក ទូច វណ្ណ: ថា ពួកគាត់ត្រូវការផ្លូវ និងស្ពានបន្ថែមទៀត

News New : បន្ទាប់ពីលោក ទូច វណ្ណ: ប្រធានអង្គការសបី យកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកោះតេជោ ក្នុងឱកាសចូលរួមកាន់បិណ្ឌទី១២ កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៦ រួចមក លោក ទូច វណ្ណ: បានបន្តជួបសំណេះសំណាលជាមួយលោកយាយលោក តា អ៊ំ ពូ មីង ក្នុងវត្តជាច្រើននាក់ ប្រកបដោយភាពនឹករលឹកក្រៃលែង ព្រោះលោក ទូច វណ្ណ: មាន ដើមកំណើតនៅភូមិកោះតេជោ នោះតែម្តង។ លើសពីនេះទៅទៀត លោក ទូច វណ្ណ: បានបន្តទៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋអ្នកភូមិកោះតេជោ នៅផ្ទះនីមួយៗ និងបានយកនំចំណី ភេសជ្ជ: និងថវិកាជូនដល់យាយតាចាស់ៗមួយចំនួនទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងភូមិកោះតេជោ ប៉ែកខាងកើត និងខាងត្បូងវត្តនោះ លោក ទូច វណ្ណ: ទទួលការសាទរយ៉ាងកក់ក្តៅ និងសប្បាយ រីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងនោះ។ បន្ថែមលើសពីនេះទៅទៀត បងប្អូនប្រជាពល រដ្ឋ បានសំដែងទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយភូមិគាត់ ព្រោះបានជួយធ្វើផ្លូវបានមួយខ្សែ ជួយតភ្លើងអគ្គិសនីអោយប្រើប្រាស់ និងបានជួយដល់ជីវភាពពួកគាត់មួយចំនួនទៀត។ ប៉ុន្តែអ្វីដែលពួកគាត់ចង់បានបន្តនោះគឺ ផ្លូវចូល វត្ត ផ្លូវខាងត្បួងខាងជើង ប៉ែកខាងកើត និងស្ពានឆ្លងកាត់ទន្លេ ព្រោះបញ្ហាផ្លូវពិបាកណាស់ ពេល ភ្លៀងម្តងៗ ។ ចំណែកឯបញ្ហាស្ពានក៏ដូចគ្នា ពេលបងប្អូនប្រជាពលរដ្ឋត្រូវការឆ្លងពេលយប់ អត់ មានទូកដរ ហើយបើមានការឈឺថ្កាត់ធ្ងន់ធ្ងរត្រូវយកមកសង្គ្រោះបន្ទាប់នៅភ្នំពេញ រឺអ្នកលឿង គឺ ពិតជាពិបាកណាស់ ។

នារសៀលថ្ងៃដដែលនោះ លោក ទូច វណ្ណ: ក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញ កាតព្វកិច្ច ជាប្រជាពលរដ្ឋខ្មែរមួយរូប នៅក្នុងភូមិកោះតេជោ ផងដែរ។

បញ្ជាក់: ភូមិកោះតេជោ ស្ថិតនៅកណ្តាលទន្លេមេគង្គ ខាងលិចទល់នឹងគគីរធំ និងខាងកើតទល់ នឹងស្រុកពារក៍ ខេត្តព្រៃវែង ។ ភូមិកោះតេជោ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។







































អត្ថបទ៖ លោក ផុន រ៉ាដា
អ្នកភូមិកោះតេជោ ប្រាប់លោក ទូច វណ្ណ: ថា ពួកគាត់ត្រូវការផ្លូវ និងស្ពានបន្ថែមទៀត អ្នកភូមិកោះតេជោ ប្រាប់លោក ទូច វណ្ណ: ថា ពួកគាត់ត្រូវការផ្លូវ និងស្ពានបន្ថែមទៀត Reviewed by Unknown on 7:03:00 PM Rating: 5

No comments:

Powered by Blogger.