Recent Posts

Seo Services

លោក ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន ដាក់ផែនការ ១១ចំណុច សំរាប់ថែរក្សាសន្តិសុខបុណ្យភ្ជុំបិណ្ឌ

News New : នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបើក កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី ការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម នៅតាម បណ្តាវត្តអារាម និងរមណីយដ្ឋាននានា ទូទាំងខេត្តប៉ៃលិន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំ បិណ្ឌ រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន ដែលមានកងកម្លាំងនគរបាល ក្រោមឱវាទចូលរួមចំនួន ១៣១នាក់ (ស្រី ០៤នាក់) ។

នៅក្នុងឱកាសនោះ លោកស្នងការ បានដាក់ជូននូវផែនការមួយចំនួនដូចខាងក្រោម៖ -ឯកភាពទៅនឹងផែនការ ដែលបានដាក់ជូន
-កងកម្លាំងទាំងអស់ ដែលនៅតាមគោលដៅត្រូវចេះកត់ត្រារាល់បទល្មើសអោយបានត្រឹមត្រូវ -ត្រូវមានទំនួលខុសត្រូវ
-ប្រធានគោលដៅត្រូវចេះគ្រប់គ្រងដឹកនាំហៅកម្លាំងមកប្រើ
-បញ្ហាវិន័យរបស់កងកម្លាំងតួនាទី និងភារៈកិច្ច
-បញ្ហាចោរកាច់កម៉ូតូ
-ឈប់អោយទាហ៊ានថៃដើរល្បាតឆ្លងកាត់ខាងទឹកដីខ្មែរទៀត និងបញ្ឈប់ការ បាញ់បោះសេរី -ក្រុមការងារអត្តសញ្ញាណប័ណ្ណត្រូវបន្តការអនុវត្តន៍តាមគោលការណ៍និងផែនការដែលបានដាក់ជូន -កងកម្លាំងទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា
-បិទលិខិតបង្គាប់ការ
-បញ្ហាសភាពការណ៍សន្តិសុខនយោនបាយបច្ចុប្បន្ន
-មន្រ្តីចរាចរណ៍ត្រូវសុភាពរាបសារ បន្ទន់ឥរិយាបទ និងគោរពសីលធម៌វិជ្ជាជីវៈ ។





ប្រភព៖ Facebook : ស្នងការនគរបាល ខេត្តប៉ៃលិន
អត្ថបទ៖ អនុសេនីយ៍ទោ វ៉ន វាសនា
លោក ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន ដាក់ផែនការ ១១ចំណុច សំរាប់ថែរក្សាសន្តិសុខបុណ្យភ្ជុំបិណ្ឌ លោក ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន ដាក់ផែនការ ១១ចំណុច សំរាប់ថែរក្សាសន្តិសុខបុណ្យភ្ជុំបិណ្ឌ Reviewed by Unknown on 9:11:00 PM Rating: 5

No comments:

Powered by Blogger.