Recent Posts

Seo Services

អង្គការសបី គេហទំព័រ News New និងក្រុមពិធីករវិទ្យុមួយចំនួន កាន់បិណ្ឌ វត្តទួលល្ហុង ខេត្តព្រៃវែង

News New : គេហទំព័រសារព័ត៌មាន News New និងអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ( សបី ) ព្រមទាំងក្រុមពិធីករ ពិធីការិនីវិទ្យុមួយចំនួន បានរៀបចំពិធីកាន់បិណ្ឌទី៨ នៅក្នុងវត្តមុនីសត្ថារាម ( វត្តទួលល្ហុង ) ស្ថិតក្នុងភូមិព្រៃអង្គុញ ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីចូលរួមក្នុង ពិធីបុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យធំមួយនៅក្នុងវិស័យព្រះពុទ្ធសាសនា នៃយើង។

សូមបញ្ជាក់ថា : វត្តមុនីសត្ថារាម ហៅវត្តទួលល្ហុង នេះ ទើបតែមានអាយុកាលជាងដប់ឆ្នាំប៉ុណ្ណោះ ហើយវត្តនេះស្ថិតនៅតំបន់ដាច់ស្រយ៉ាល ពុំសូវមានពុទ្ធបរិស័ទឡើយ។ ជាងនេះទៅទៀត វត្តនេះ បាន និងកំពុងកសាងព្រះវិហារ១ខ្នង ដោយការផ្តួចផ្តើមពីសំណាក់ព្រះគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទ ជិតឆ្ងាយ ព្រមទាំងថ្នាក់ដឹកនាំអង្គការសបី ផងដែរ ។ ចំពោះការកសាងព្រះវិហារនេះ គឺបាន ៨៥%  ហើយ ។ ប៉ុន្តែខ្វះបច្ច័យសំរាប់កសាងបង្ហើយ និងជំពាក់ថ្លៃជាង ថ្លៃសំភារ:គេ មួយចំនួនទៀត ។

បើតាមអ្នករៀបចំកម្មវិធីនេះថា ពិធីកាន់បិណ្ឌទី៨ របស់យើងទាំងអស់គ្នា នៅក្នុងវត្តមុនីសត្ថារាម នាពេលខាងមុខនេះ គឺដើម្បីប្រមូលបច្ច័យប្រគេនព្រះគ្រូចៅអធិការទុកកសាងបង្ហើយព្រះវិហារ ខាងលើនេះផងដែរ។

អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំគេហទំព័រព័ត៌មាន News New អង្គការសបី និងក្រុមពិធីករ ពិធីការិនី វិទ្យុមួយចំនួន សូមយាង និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់ លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួមចាប់កុសលផលបុណ្យ ដើម្បី កសាងព្រះវិហារ  ព្រមទាំងអញ្ជើញទៅចូលរួមកាន់បិណ្ឌជាមួយយើងខ្ញុំ តាមកំលាំងសទ្ធាជ្រះថ្លា ដោយក្តីអនុគ្រោះបំផុត។

កម្មវិធីបុណ្យប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង៦:៣០ព្រឹក ជួបជុំគ្នានៅខាង លិចវត្តភ្នំ ម៉ោង ៧:០០ព្រឹក ចេញដំណើរឆ្ពោះទៅកាន់វត្តមុនីសត្ថារាម។  លុះដល់ម៉ោង ៩:៣០ព្រឹក សូត្រមន្ត រាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត ជាកិច្ច បង្ហើយបុណ្យ ។

ព័ត៌មានលំអិត​ ៖ 070 855 456 / 068 855 456 / 085 855 456 / 070 720 414 / 096 73 88 167 ។
បញ្ជាក់: នាមពុទ្ធបរិស័ទចូលរួមបច្ច័យក្នុងកសាងព្រះវិហារក្នុងពិធីកាន់បិណ្ឌទី៨ នេះ មានប្រកាស នៅក្នុងវិទ្យុបេះដូងខ្មែរ FM99.3 និងចុះផ្សាយក្នុងគេហទំព័រ ព័ត៌មាន News New ។
សូមអរព្រះគុណ និងអរគុណ!






















អត្ថបទ៖ លោក ផុន រ៉ាដា
អង្គការសបី គេហទំព័រ News New និងក្រុមពិធីករវិទ្យុមួយចំនួន កាន់បិណ្ឌ វត្តទួលល្ហុង ខេត្តព្រៃវែង អង្គការសបី គេហទំព័រ News New និងក្រុមពិធីករវិទ្យុមួយចំនួន កាន់បិណ្ឌ វត្តទួលល្ហុង ខេត្តព្រៃវែង Reviewed by Unknown on 6:13:00 PM Rating: 5

No comments:

Powered by Blogger.