Monday, October 31, 2016

ឯកឧត្តម ទេព សាលីន អញ្ជើញបើកបវេសនកាល នៅវិទ្យាល័យ ពាមរក៍

News New : នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ឯកឧត្តម ទេព សាលីន តំណាងឯកឧត្តម ថោង វរលក្ខណ៍ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅក្នុងវិទ្យា ល័យ ពាមរក៍​ ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ ដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។

 ក្នុងស្មារតីចូលរួមលើកកំពស់វិស័យអប់រំ ជាមួយរាជរដ្ឋាបាលកម្ពុជា ឯកឧត្តម ទេព សាលីន បាន ចូលរួមអបអរសាទរ និងធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ រៀន សូត្រ ស្តាប់លោកគ្រូ អ្នកគ្រូ និងស្តាប់ដំបូន្មានឪពុកម្តាយ គោរពច្បាប់ចរាចរណ៍ និងធ្វើតែអំពើល្អ សំរាប់សង្គមជាតិ ។







អត្ថបទ ៖ អារុណ


លោក សេង គន្ធ អញ្ជើញបើកបវេសនកាល នៅវិទ្យាល័យ ប៊ុន រ៉ានី អរុណវត្តី

News New : នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សេង គន្ធ អភិបាល នៃគណ:អភិបាលរង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជាអធិបតីនៅក្នុងពិធីអបអរសាទរបើកបវេសនកាល ឆ្នាំ សិក្សាថ្មី ២០១៦-២០១៧  នៅវិទ្យាល័យហ៑ុនសែន ប៑ុនរ៉ានី អរុណវត្តី ដែលស្ថិតក្នុងខណ្ឌពោធិ៍សែន ជ័យ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ១០២១នាក់។
នៅក្នុងឱកាសនោះដែរ លោក សេង គន្ធ បានលើកយកខ្លឹមសារ នៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មួយឃ្លា ដែលមានខ្លឹមសារថា "ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ" ក្នុងឱកាស បើកបវេសន កាល ឆ្នាំសិក្សា ២០១៦-២០១៧ នេះផងដែរ ។

ក្នុងស្មារតីចូលរួមលើកកំពស់វិស័យអប់រំ ជាមួយរាជរដ្ឋាបាលកម្ពុជា លោក សេង គន្ធ បានចូលរួម អបអរសាទរ និងធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ អោយខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់លោកគ្រូ អ្នកគ្រូ និងស្តាប់ដំបូន្មានឪពុកម្តាយ គោរពច្បាប់ចរាចរណ៍ និងធ្វើតែអំពើល្អ សំរាប់ សង្គមជាតិ ។




 អត្ថបទ ៖ សុផល

លោក ខៀវ ភារិទ្ធ អញ្ជើញបើកបវេសនកាល និងចែកសំភារ:សិក្សាដល់សិស្ស ក្នុងស្រុកព្រះស្តេច

News New : នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង តំណាងលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធី អបអរសាទរ ថ្ងៃបើក បវេសនកាល ឆ្នាំសិក្សាថ្មី ២០១៦ -២០១៧ នៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងស្រុកព្រះ ស្តេច ខេត្តព្រៃវែង ។ 

នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ណុប ដារ៉ា ប្រធានក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកព្រះស្តេច លោកអភិបាលរងស្រុក លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ១ ៣០០នាក់ ។


ក្នុងស្មារតីចូលរួមលើកកំពស់វិស័យអប់រំ ជាមួយរាជរដ្ឋាបាលកម្ពុជា លោក ខៀវ ភារិទ្ធ  ក្នុងនាម លោក ស សុខា បានចូលរួមអបអរសាទរ និងផ្តាំផ្ញើដល់សិស្សានុសិស្សទូទាំងស្រុកព្រះស្តេច ឱ្យ ខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់លោកគ្រូ អ្នកគ្រូ និងស្តាប់ដំបូន្មានឪពុកម្តាយ គោរពច្បាប់ ចរាចរណ៍ និងធ្វើតែអំពើល្អសំរាប់សង្គមជាតិ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ខៀវ ភារិទ្ធ ក៏បាននាំយកអំណោយរបស់លោក ស សុខា និង លោកស្រី ជាសំភារ:សិក្សាមួយចំនួន ចែកជូនដល់ប្អូនៗសិស្សានុសិស្ស ដែលចូលរួមផងដែរ៕








 អត្ថបទ ៖ អារុណ

លោក ស សុខា : រឿងពីរ ដែលខ្ញុំនឹកស្មានមិនដល់របស់ សសយក ខេត្តព្រៃវែង គឺ..........

News New : លោក ស សុខា ថ្លែងថា រឿងពីរ ដែលលោកនឹកស្មានមិនដល់ គឺ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោក អស់រយ:ពេលជាង ៣ឆ្នាំមកនេះ រួមមាន ៖
ទី១ ៖ ចំនួនសមាជិក សរុបទូទាំងខេត្តព្រៃវែង ចាប់ផ្តើមពី ៥ ទៅ៦នាក់ ឥលូវកើនដល់ ៥ ៨៤២នាក់ ស្រី ២ ៨៦២នាក់ ។
ទី២ ៖ ក្នុង ១ខែៗ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ធ្វើសកម្មភាព ដើម្បី សង្គម បានរហូត ៨៤កម្មវិធី ។
លោក ស សុខា ថ្លែងបែបនេះ ក្នុងពិធី ប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ។ លើសពីនេះទៅទៀត លោក ស សុខា បានបន្ត ទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានចែកមួកសុវត្ថិភាពជូនដល់យុវជន និងប្រជាពលរដ្ឋ ចំនួន ១ ៥៧៥០មួក ចុះពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានជាច្រើនលើក បានកាត់វ៉ែនតាជូនយាយតាជាច្រើនពាន់នាក់ ផ្តល់ឈាមជូនមន្ទីរពេទ្យចំនួន ២៧លើក បានជិត ៧០០ផ្លោក បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង (ដែលឆ្នាំ២០១៥ និទ្ទេសA =០នាក់ តែឆ្នាំ២០១៦ និទ្តេសA =១៤នាក់) ចូលរួមរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប រៀប ចំអង្គរសង្ក្រាន្តស្រុកខ្ញុំ (នៅស្រុកកញ្ច្រៀច) បានរៀបចំប្រកួតបាល់ទាត់ជើងឯក Soccer League បានដឹកនាំក្រុមកីឡាករខេត្តព្រៃវែង ចូលរួមប្រកួតនៅប្រទេសវៀតណាម ចំនួន ​៣លើក និងសកម្ម ភាពជាច្រើនទៀត។

បញ្ជាក់ : លោក ខៀវ ភារិទ្ធ ត្រូវបានប្រកាសតែងតាំងជា ប្រធានគណ:កម្មាធិការសហភាពសហ ព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជំនួសលោក ស សុខា ដែលជាប់ឆ្នោតជា អនុប្រធានសហភាពស ហព័ន្ធយុវជនកម្ពុជា ៕




អត្ថបទ ៖ វិសុទ្ធ

Sunday, October 30, 2016

គណបក្សកម្ពុជាសេរីភាព បណ្ឌិត ជា ចំរើន លាឈប់ ប្រធានបក្សថ្មី អវត្តមាន មានតែប្រធានស្តីទី

News New : ក្រោយការប្រជុំឆ្លងយោបល់ពីគណៈអចិន្ត្រៃយ៍គណបក្ស រួចមក គណបក្ស កម្ពុជា សេរីភាព បានប្រកាសផ្សព្វផ្សាយព័ត៌មាន ដូចខាងក្រោម៖
1 - លោក បណ្ឌិត ជា ចំរើន បានលាឈប់ជាស្ថាពរហើយ ។
2- ទ្រង់សីសុវត្ថិចក្រីនុពល បានបោះបង់មុខងារមិនចូលធ្វើការ និងមានវិសមិតភាពខាងផ្លូវច្បាប់ ដោយទ្រង់ជាប្រធានសមាគមន៌នៅឡើយ និងបានចុះបញ្ជីរផ្លូវការនៅក្រសួងមហាផ្ទៃ ជាធរមាន និងនៅទទួលបៀវត្សន៍ពីក្រសួងព្រះបរមរាជវាំងនៅឡើយ ។
ហេតុដូច្នេះ គណបក្សសំរេចបន្តសុពលភាពគណៈកម្មាធិការចំពោះកិច្ចរហូតដល់ក្រោយសមាជ ដែលមានសមាសភាព ៖
1 - លោក ព្រហ្ម ពិសិដ្ឋ ប្រធានស្ដីទី
2 - លោក រ័រអុស ហ្សុលគីភ្លី អនុប្រធាន
3 - លោក ជឹម ចៅ អនុប្រធាន ។
ក្នុងករណីទ្រង់ សីសុវត្ថិចក្រីនុពល នៅបន្តអវត្តមានរហូតដល់គ្រប់ ៦០ថ្ងៃ នោះគណបក្ស នឹងលុប ឈ្មោះ ចេញពីគណបក្សជាស្ថាពរទៅតាមបទបញ្ជារផ្ទៃក្នុងនិងលក្ខ័ន្តិកៈបក្សដែលមានជាធរមាន ។


អត្ថបទ ៖ អារុណ

ផ្លូវថ្មី ១ខ្សែទៀត ប្រវែង ១២.៦២០ម៉ែត្រ ចាប់បើកការដ្ឋានសាងសង់ហើយ ពីបែកចាន ទៅអង្គស្នួល

News New : នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនា ផ្លូវប្រទះឡាង ជាផ្លូវបេតុងអារមេ ដែលមានប្រវែង ១២.៦២០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ២០សង់ទីម៉េត្រ ចាប់ពីផ្លូវជាតិលេខ៤ ( បែកចាន ) ដល់ផ្លូវ ជាតិលេខ៣ (វត្តស្លែង) ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ។






 អត្ថបទ ៖ រស់ វិសិដ្ឋ

លោក ហ៊ុន ម៉ានី ថ្លែងថា " អោយតែមានការចូលរួមលើកពីសូន្យ គឺជាការចូលរួមហើយ "

News New : ថ្លែងនៅក្នុងឱកាស អញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ម្សិល ម៉ិញនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា " ឱ្យតែការចូលរួម លើសពីសូន្យ គឺជាការចូលរួមហើយ " ។ ការថ្លែងបែបនេះ លោក ហ៊ុន ម៉ានី ចង់សំដៅដល់សមា ជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស ដែលពុំមានលទ្ធភាពច្រើន ក្នុង ការធ្វើសកម្មភាពនានា ដើម្បីសង្គមជាតិ គឺគ្រាន់តែធ្វើកិច្ចការបន្តិចបន្តួច ដើម្បីយុវជន ប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាការចូលរួមហើយ ។ ឧទាហរណ៍ដូចជា ៖ ជួយសំអាតបរិស្ថាន ជួយដឹកដៃចាស់ រឺក្មេងឆ្លងផ្លូវ ជួយសម្រួលដល់ការធ្វើដំណើររបស់ជនពិការ ជួយដាំបន្ថែផ្លែឈើជូនប្រជាពលរដ្ឋ .... .............។ល។ និង។ល។ គឺសុទ្ធតែបានចូលរួមជួយសង្គមជាតិហើយ មិនចាំបាច់ដល់ថ្នាក់ធ្វើអ្វីធំៗ លើសពីលទ្ធភាពយើង ព្រោះយុវជន ពុំមែនជាមន្ត្រីរាជការ ដែលមានប្រាក់ខែ រឺជាថៅកែក្រុមហ៊ុន មានចំណូលនោះឡើយ។  ជាងនេះទៅទៀត លោក ហ៊ុន ម៉ានី ក៏បានថ្លែងសរសើរដល់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលដឹកនាំដោយលោក ស សុខា កន្លងមក ពិតជាបានធ្វើនូវ សកម្មភាពជាច្រើនរាប់មិនអស់ដល់យុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងស្នើសុំឱ្យលោក ខៀវ ភារិទ្ធ ដែលទើបទទួលតួនាតីថ្មីជា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជំនួសលោក ស សុខា បន្តវីរភាពដ៏ល្អរបស់លោក ស សុខា និងពង្រឹង ពង្រីកការគ្រប់ គ្រងរចនាសម្ព័ន្ធទូទាងខេត្ត ក៏ដូចជា ខិតខំធ្វើសកម្មភាពអោយបានច្រើន ដើម្បីយុវជន និងប្រជា ពលរដ្ឋយើង ៕















អត្ថបទ ៖ អារុណ