Recent Posts

Seo Services

ហេតុអ្វី? ពុទ្ធបរិស័ទជាង ១ម៉ឺននាក់ ចូលរួមរាប់បាត្រនៅវត្តជោតនារាម(គរ) ស្រុកព្រៃឈរ កំពង់ចាម

News New : នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ (២០១៦) យើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ បានអញ្ជើញទៅវត្តច្រើនជាងឆ្នាំមុនៗ ដែលកត្តានេះបណ្តាលមកពី ភាពសុខសាន្តនៃប្រទេសជាតិ ប្រាក់ចំណូលកើនឡើង និងការយល់ដឹងអំពីព្រះពុទ្ធសាសនាច្រើន។ បើទោះបីជាមានអ្នកចំណាក ស្រុកទៅបរទេសជាងហុកសិបម៉ឺននាក់ក៏ដោយ។

ចំពោះវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួនរហូតដល់ជាងបួនពាន់វត្ត និងមានព្រះសង្ឃ រាប់ម៉ឺនអង្គគង់នៅ ។ ថ្ងៃនេះ News New សូមលើកយកវត្តមួយមកបង្ហាញជូនប្រិយមិត្តអ្នកអាន គឺ វត្តជោតនារាម ហៅវត្តគរ ស្ថិតនៅក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានពុទ្ធបរិស័ទ អញ្ជើញទៅចូលរួមច្រើនកុះករគួរអោយចាប់អារម្មណ៍ ។ បើតាមការអោយដឹងពីព្រះភិក្ខុ វ៉ន វិន គង់ នៅក្នុងវត្តនេះ បានមានសង្ឃដីការប្រាប់ភ្នាក់ងារ News New វត្តគរ ជារៀងរាល់ឆ្នាំថ្ងៃបុណ្យភ្ជុំធំនេះ គឺមានពុទ្ធបរិស័ទអញ្ជើញមកចូលរួម និងរាប់បាត្រ ចាប់ពីមួយម៉ឺននាក់ឡើងទៅ ដែលក្បួនដង្ហែរ រាប់បាត្រធ្វើឡើងចាប់ពីមុខសាលាឆាន់ បន្តទៅព័ទ្ធជុំវិញព្រះវិហារ និងរហូតមកដល់សាលាឆាន់ វិញ ជិតមួយគីឡូដី និងមានព្រះសង្ឃនិមន្តបិណ្ឌបាត្រចំនួន ៧០អង្គ ។ ចំណែកឯថ្ងៃភ្ជុំបិណ្យព្រឹក ម៉ិញនេះ គេសង្កេតឃើញមានពុទ្ធបរិស័ទទៅវត្ត និងរាប់បាត្រ រហូតដល់ជាងមួយម៉ឺននាក់ ។

គួរបញ្ជាក់ដែរថា វត្តជោតនារាម (គរ) មានព្រះគ្រូចៅអធិការវ័យក្មេង ព្រះនាម លោ ប៊ុនឡេន បាន ដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន៖ ព្រះវិហារធំស្កឹមស្កៃ សាលាឆាន់ធំល្ហឹងល្ហើយ មហាកុដិដ៏ល្អប្រណីត ក្លោងទ្វារ ផ្លូវចូលវត្តចម្ងាយជិតមួយគីឡូដី ហើយ បច្ចុប្បន្នកំពុងរៀបចំកសាងសាលាបាលីសំរាប់ទុកអោយសាមណសិស្សសិក្សារៀនសូត្រ ព្រោះ ព្រះសង្ឃក្នុងវត្តនេះមានចំនួនច្រើន និងបានកសាងនូវសមិទ្ធិផលជាច្រើនទៀតស្ទើររាប់មិនអស់។ លើសពីនេះទៅទៀត វត្តគរ ក៏បានបង្កបរិយាកាសសប្បាយរីករាយដល់យុវជន យុវនារី នៅក្នុងឃុំ គរទាំងមូល ក៏ដូចជា ឃុំផ្សេងៗទៀត តាមរយ:ការបង្កើតអោយមាន កម្មវិធី ប្រលងចំរៀង កំណាព្យ ចំរៀងប្រពៃណី ស្មូត .......យករង្វាន់ ដែលរង្វាន់ភាគច្រើនទទួលបានការឧបត្ថម្ភពីក្រុមគ្រួសារតារា ចំរៀងដ៏ល្បីគឺលោក ខេមរ: សិរីមន្ត និងការរាំកំសាន្ត ក៏ដូចជា បានដឹកនាំលេងល្បែងប្រជាប្រិយ ខ្មែរជាដើម។




 អត្ថបទ៖ អារុណ
ហេតុអ្វី? ពុទ្ធបរិស័ទជាង ១ម៉ឺននាក់ ចូលរួមរាប់បាត្រនៅវត្តជោតនារាម(គរ) ស្រុកព្រៃឈរ កំពង់ចាម ហេតុអ្វី? ពុទ្ធបរិស័ទជាង ១ម៉ឺននាក់ ចូលរួមរាប់បាត្រនៅវត្តជោតនារាម(គរ) ស្រុកព្រៃឈរ កំពង់ចាម Reviewed by Unknown on 2:30:00 AM Rating: 5

No comments:

Powered by Blogger.