Recent Posts

Seo Services

មតិ៤ ខ្វែងគ្នា បន្ទាប់ពីលោក កឹម សុខា ថា ទៅចុះឈ្មោះបោះឆ្នោតនៅសប្តាហ៍ក្រោយនេះ

News New : បើយោងទៅតាមការ Comment របស់លោក កឹម សុខា នៅខាងក្រោមឃ្លីបវីដេអូមួយ ដែលលោក ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអោយទៅចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា បានសរសេរថា " ខ្ញុំទៅចុះឈ្មោះសប្តាហ៍ក្រោយ " ។

តាមរយ:ការComment របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ខាងលើនេះ មាន មតិលើកឡើងផ្សេងៗគ្នា ដោយអ្នកខ្លះនិយាយថា លោក កឹម សុខា មិនហ៊ានទៅចុះឈ្មោះនោះទេ ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួន។ ចំណែកឯអ្នកខ្លះទៀតថា លោក កឹម សុខា គឺអាចទៅចុះឈ្មោះបាន គ្មានសមត្ថកិច្ចណាចាប់ខ្លួនទេ ព្រោះដីការរបស់តុលាការមិនទាន់ចូលជាស្ថាពរនៅឡើយ។ អ្នកខ្លះ ទៀតលើកឡើងថា បើលោក កឹម សុខា ហ៊ានទៅចុះឈ្មោះ គឺប្រាកដជា សមត្ថកិច្ចចាប់ខ្លួនបញ្ជូន ទៅគុកព្រៃស ជាមិនខានឡើយ។

ជុំវិញករណីលោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតនេះ អ្នកវិភាគរបស់  News New  យល់ឃើញ ថា បើតាមស្ថានភាពនយោបាយបច្ចុប្បន្ន និងឱកាសបុណ្យភ្ជុំបិណ្ឌទើបតែបញ្ចប់ លោក កឹម សុខា អាចទៅចុះឈ្មោះឆ្នោតដោយសុវត្ថិភាព និងគ្មានសមត្ថកិច្ចណាចាប់ចងឡើយ៕

អត្ថបទ៖ វណ្ណ:អារុណ

មតិ៤ ខ្វែងគ្នា បន្ទាប់ពីលោក កឹម សុខា ថា ទៅចុះឈ្មោះបោះឆ្នោតនៅសប្តាហ៍ក្រោយនេះ មតិ៤ ខ្វែងគ្នា បន្ទាប់ពីលោក កឹម សុខា ថា ទៅចុះឈ្មោះបោះឆ្នោតនៅសប្តាហ៍ក្រោយនេះ Reviewed by Unknown on 6:53:00 AM Rating: 5

No comments:

Powered by Blogger.