Recent Posts

Seo Services

ពេលនេះ ពលរដ្ឋ ជាច្រើនគ្រួសារកំពុងរត់ចោលផ្ទះ ដោយទឺកជំនន់ខ្លាំង ក្រុងបានលុង ខេត្តរតនគិរី

News New : បើតាមព័ត៌មានពីក្រុមភ្នាក់ងារ News New ប្រចាំខេត្តរតនគិរី បានបញ្ជាក់ថា ពេលនេះ ប្រជាពលរដ្ឋ ៥ ទៅ៦គ្រួសារ កំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដែលរហូតចង់លិច ដល់រនាបផ្ទះរបស់ពួកគាត់ហើយ ។ គិតមកដល់ម៉ោងនេះ ១១យប់នេះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកំពុងជញ្ជូនឥវ៉ាន់ទៅកាន់ទីទួលខាងលើ ព្រោះទឹកបាន និងកំពុងហូរសំរុកសំដៅផ្ទះ របស់ពួកគាត់ខ្លាំងឡើងៗគួរអោយខ្លាច ។

បញ្ជាក់: ករណីទឹកជំនន់នេះ គឺស្ថិតនៅម្តុំខាងកើតវត្តភូមិថ្មី តាមផ្លូវទៅកាន់ ៣ស្រុក ដែលស្ថិតក្នុង ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី  ។
ពលរដ្ឋកំពុងតែស្រែករកអាជ្ញាធរ សង្កាត់ ក្រុង និងខេត្ត ជួយពួកគាត់ ។ តើអាជ្ញាធរ មានបានលឺទេ?

 រូបភាពចាស់ ៖ Facebook
អត្ថបទ ៖ ផល្លា
ពេលនេះ ពលរដ្ឋ ជាច្រើនគ្រួសារកំពុងរត់ចោលផ្ទះ ដោយទឺកជំនន់ខ្លាំង ក្រុងបានលុង ខេត្តរតនគិរី ពេលនេះ ពលរដ្ឋ ជាច្រើនគ្រួសារកំពុងរត់ចោលផ្ទះ ដោយទឺកជំនន់ខ្លាំង ក្រុងបានលុង ខេត្តរតនគិរី Reviewed by Unknown on 9:03:00 AM Rating: 5

No comments:

Powered by Blogger.