Recent Posts

Seo Services

សម្តេច​ ស ខេង បញ្ជាឱ្យកងកំលាំងបង្ក្រាប និងប្រកាសបិទល្បែងស៊ីសងខុសច្បាប់

News New : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ មន្ត្រី កងកំលាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពី ការ អនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួនគ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិតពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះ
ទៅទៀត ​សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ច ទាំងអស់ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះ ពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរនៅតាមបណ្តាមូលដ្ឋានមួយចំនួនកន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់  ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ  នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការ អនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នៅទីស្តីក្រសួង
​មហាផ្ទៃ ។


News New សង្ឃឹមថា ចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង នាពេលនេះ  នឹងមានប្រសិទ្ធ ភាពខ្ពស់ ប្រសិនបើក្រសួងមហាផ្ទៃ ធ្វើការតាមដាន ត្រួតពិនិត្យ និងស្រាវជ្រាវ ក៏ដូចជា ទទួលយក ព័ត៌មានពីប្រជាពលរដ្ឋ ជុំវិញករណីល្បែងស៊ីសងខុសច្បាប់នេះជាប្រចាំ ព្រោះកន្លងមក ល្បែងស៊ី សងខុសច្បាប់ មានស្ទើរគ្រប់ទីកន្លែង ហើយកន្លែងខ្លះសមត្ថកិច្ចបានដឹងមុខសញ្ញាច្បាស់ ប៉ុន្តែអត់ ធ្វើអីទាំងអស់ ដោយខ្លាចអំណាចម្ចាស់បនល្បែង ឬអ្នកកាងពីក្រោយ និងពេលខ្លះសមត្ថកិច្ច មួយ ចំនួនតូច ក៏ទទួលបានផលប្រយោជន៍ពីល្បែងនេះផងដែរ៕




 អត្ថបទ ៖ អារុណ



សម្តេច​ ស ខេង បញ្ជាឱ្យកងកំលាំងបង្ក្រាប និងប្រកាសបិទល្បែងស៊ីសងខុសច្បាប់ សម្តេច​ ស ខេង បញ្ជាឱ្យកងកំលាំងបង្ក្រាប និងប្រកាសបិទល្បែងស៊ីសងខុសច្បាប់ Reviewed by Unknown on 6:56:00 PM Rating: 5

No comments:

Powered by Blogger.