Recent Posts

Seo Services

ក្រុមហ៊ុន៣ ខ្មែរ,ថៃ និងអ៊ីស្រាអែល នឹងផ្តល់ចំណូលជាច្រើនដល់អ្នកដាំល្ម៉ើរ នៅកម្ពុជា

News New : កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុនចំនួន៣ បាន ចុះអនុស្សារណ:ស្តីពី ការអភិវឌ្ឍន៍ដំណាំល្ម៉ើរនៅកម្ពុជា ដែលមានក្រុមហ៊ុន ខេងឡាយ ខូអិលធីឌី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Daily Green (2507) Co,. Ltd នៃព្រះរាជាណាចក្រថៃឡង់ និង ក្រុមហ៊ុន A. T. C. Supply ( 1993) Co,. Ltd នៃប្រទេសអ៊ីស្រាអែល ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

បើយោងតាមរបាយការណ៍របស់លោកឧកញ៉ា ខេង ច័ន្ថា អគ្គនាយកក្រុមហ៊ុន ខេង ឡាយ ខូអិល ធីឌី បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក  បានទៅធ្វើការសិក្សាស្រាវជ្រាវ នៅបណ្តាប្រទេសមួយចំនួន ដូចជា ៖ ប្រទេសថៃ ប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្រាអែល អំពីដំណាំល្ម៉ើរ ។ ក្រោយពីការសិក្សា រួច ទើបដឹងថា ដំណាំល្ម៉ើរ ជាដំណាំមួយប្រភេទ ដែលមិនរើសដី មិនពិបាកថែទាំ មិនសូវត្រូវការជី ទឹក ដូចដំណាំឯទៀត ។ ចំណែកឯផលវិញ គឺកើនឡើងជាលំដាប់ ក្នុង ១ដើម ផ្លែចាប់ពី ២០គីឡូ រហូតដល់ ៤០០គីឡូក្រាម។ លើសពីនេះទៅទៀត លោកឧកញ៉ា ខេង ច័ន្ថា បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនលោក មានលក់កូនពូជល្ម៉ើរត្រូវទីផ្សារអន្តរជាតិ ផ្តល់សេវាដឹកជញ្ជូនដល់ទីកន្លែងដាំដុះ ផ្តល់បច្ចេកទេសដាំដុះ ថែទាំ និងប្រមូលផលដោយឥតគិតថ្លៃ ព្រមទាំងទទួលចុះកិច្ចសន្យាទិញផ្លែ ល្ម៉ើរវិញក្នុងតំលៃសមរម្យ។ អ្វីដែលកាន់តែច្បាស់ថែមទៀត លោកឧកញ៉ា ថាបច្ចុប្បន្ននេះក្រុមហ៊ុន ខេង ឡាយ មានកសិដ្ឋានល្ម៉ើរ ក្នុងទំហំដី ១០ហិកតា បានធ្វើការដាំដុះល្ម៉ើររួចរយ:ពេល ១០ខែ ចំនួន ៦ហិកតា និងមានសួនបណ្តុះកូនល្ម៉ើរ និងកូនពូជល្ម៉ើរនាំពីប្រទេសថៃ ប្រមានជាង ៥ម៉ឺនកូន ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើ ការកោតសរសើរចំពោះក្រុមហ៊ុនទាំងបី ដែលចាប់គ្នា នាំយកដំណាំល្ម៉ើរមកធ្វើការដាំដុះនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចការសហប្រតិបត្តិការ ផ្នែកកសិកម្មរបស់ក្រុមហ៊ុនទាំងបី ។ ឯកឧត្តម បានបន្តទៀតថា ប្រសិនប្រជាពលរដ្ឋខ្មែរយើង នាំ គ្នាដាំដុះដំណាំល្ម៉ើរនេះ ហើយក្រុមហ៊ុនមានការទទួលខុសត្រូវលើផ្នែកទីផ្សារ ទទួលទិញផលវិញ ពិតប្រាកដ នោះជារឿងល្អណាស់សំរាប់ដំណាំមួយនេះ ។ ជាងនេះទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន បញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការតាមដានក្រុមហ៊ុនទាំងបី ជា មួយប្រជាកសិករ ដែលបានចុះកិច្ចសន្យាដាំដុះ ដើម្បីធានាអោយបាននូវទីផ្សារមួយជាក់លាក់ នា ពេលខាងមុខ ព្រោះឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ដំណាំល្ម៉ើរនេះ ពិតជាផ្តល់ផលច្រើនណាស់ដល់ ប្រជាកសិករយើង។

ចំពោះអំណះអំណាងរបស់ក្រុមហ៊ុនទាំងបី រួមទាំងមានការយកចិត្តទុកដាក់តាមដានពីសំណាក់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថែមទៀតនោះ ប្រជាកសិករ ដែលបានដាំដុះជាមួយនឹង ក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌី ពិតជាមានទំនុកចិត្តខ្ពស់ នៅក្នុងការចាប់ដៃគូរដាំដុះជាមិនខាន។
 
ទំនាក់ទំនងទិញកូនពូជល្ម៉ើរ ៖ 070 855 456 / 068 855 456 / 085 855 456


 អត្ថបទ ៖ ផលរក្សា
ក្រុមហ៊ុន៣ ខ្មែរ,ថៃ និងអ៊ីស្រាអែល នឹងផ្តល់ចំណូលជាច្រើនដល់អ្នកដាំល្ម៉ើរ នៅកម្ពុជា ក្រុមហ៊ុន៣ ខ្មែរ,ថៃ និងអ៊ីស្រាអែល នឹងផ្តល់ចំណូលជាច្រើនដល់អ្នកដាំល្ម៉ើរ នៅកម្ពុជា Reviewed by Unknown on 12:55:00 AM Rating: 5

No comments:

Powered by Blogger.