Recent Posts

Seo Services

លោកឧកញ៉ា ខេង ច័ន្ថា ក្រុមហ៊ុន ខេងឡាយ ខូអិលធីឌី ទទួលទិញផ្លែល្ម៉ើរ ក្នុងតំលៃពិសេស!

News New : យោងតាមការបញ្ជាក់ របស់លោកឧកញ៉ា ខេង ច័ន្ថា អគ្គនាយកក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌី ផ្នែកអភិវឌ្ឍន៍ដំណាំល្ម៉ើរនៅកម្ពុជា នៅក្នុងពិធីចុះអនុស្សារណ:ស្តីពី"ការអភិវឌ្ឍន៍ដំណាំ ល្ម៉ើរនៅកម្ពុជា" រវាងក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Daily Green (2507) Co,. Ltd នៃព្រះរាជាណាចក្រថៃឡង់ និងក្រុមហ៊ុន A. T. C. Supply (1993)Co,. Ltd នៃ ប្រទេសអ៊ីស្រាអែល ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦  នៅសណ្ឋាគារភ្នំពេញ កន្លងទៅនេះ បានឱ្យ ដឹងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា   បានទៅធ្វើការសិក្សាស្រាវជ្រាវ អំពីប្រវត្តិ នៃដំណាំល្ម៉ើរ នៅ តាមបណ្តាប្រទេសមួយចំនួន ដូចជា ៖ ប្រទេសថៃ ប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្រាអែល ដើម្បីឱ្យ កាន់តែច្បាស់អំពីដំណាំល្ម៉ើរ ។ ក្រោយពីការសិក្សារួច ទើបដឹងថា ដំណាំល្ម៉ើរ ជាដំណាំមួយប្រភេទ ដែលមិនរើសដី មិនពិបាកថែទាំ មិនសូវត្រូវការជី ទឹក ដូចដំណាំឯទៀតឡើយ ។ ចំណែកឯផ្លែវិញ គឺកើនឡើងជាលំដាប់ ដែលក្នុង ១ដើម ពេលវាមានអាយុ ៤ឆ្នាំ ផ្លែចាប់ពី ២០ ទៅ ៣០គីឡូក្រាម ។ អាយុពី ៧-១០ឆ្នាំ ផ្លែចាប់ពី ១០០ ទៅ ១៥០គីឡូក្រាម និងអាយុពី ១០-២០ឆ្នាំ ផ្លែចាប់ពី ១៥០គីឡូ ក្រាម ទៅ ៤០០គីឡូក្រាម ឯណោះ។  លើសពីនេះទៅទៀត លោកឧកញ៉ា ខេង ច័ន្ថា ក៏បានបញ្ជាក់ ផងដែរថា ក្រុមហ៊ុនលោក មានលក់កូនពូជល្ម៉ើរ ដែលត្រូវទៅនឹងទីផ្សារអន្តរជាតិ ផ្តល់សេវាកម្មដឹក ជញ្ជូនកូនល្ម៉ើរទៅដល់ទីកន្លែងដាំដុះផ្តល់បច្ចេកទេសដាំដុះ ថែទាំ ប្រមូលផលដោយឥតគិតថ្លៃ និង ទទួលចុះកិច្ចសន្យាទិញផ្លែល្ម៉ើរវិញ ក្នុងតំលៃសមរម្យមួយ ។ 

បញ្ជាក់ : បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេងឡាយ ខូអិលធីឌី មានកសិដ្ឋានល្ម៉ើរមួយកន្លែង ដែលមានទំហំ ដី ១០ហិកតា និងបានធ្វើការដាំដុះដំណាំល្ម៉ើររួចអស់រយ:ពេល១០ខែ លើផ្ទៃដីចំនួន ៦ហិកតា ព្រម ទាំងមានសួនបណ្តុះកូនល្ម៉ើរ និងកូនពូជល្ម៉ើរ នាំយកពីប្រទេសថៃ  ប្រមានជាង  ៥ម៉ឺនកូន  ស្ថិតនៅ ក្នុងភូមិគោល ឃុំគោកព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល(ជិតភ្នំបាសិត) និងមានការិយាល័យមួយ ទៀតនៅលើផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ទល់
មុខ IU ) ដែលមានតាំងផលិតផលល្ម៉ើរគ្រប់ប្រភេទផងដែរ ។ ដូច្នោះ ប្រសិនបើអតិថិជន ចង់ធ្វើការ ដាំដុះដំណាំល្ម៉ើរ ជាមួយក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌី អាចអញ្ជើញទៅសិក្សាដោយផ្ទាល់ នៅទី តាំងកសិដ្ឋាន រឺទំនាក់ទំនងសួរព័ត៌មានបន្ថែមនៅការិយាល័យរាជធានីភ្នំពេញ តាមរយ:ផ្នែកទីផ្សារ
 ទូរស័ព្ទលេខ ៖ 070 855 456 / 068 855 456 / 085 855 456 .។










អត្ថបទ ៖ វិទូ

លោកឧកញ៉ា ខេង ច័ន្ថា ក្រុមហ៊ុន ខេងឡាយ ខូអិលធីឌី ទទួលទិញផ្លែល្ម៉ើរ ក្នុងតំលៃពិសេស! លោកឧកញ៉ា ខេង ច័ន្ថា ក្រុមហ៊ុន ខេងឡាយ ខូអិលធីឌី ទទួលទិញផ្លែល្ម៉ើរ ក្នុងតំលៃពិសេស! Reviewed by Unknown on 1:00:00 AM Rating: 5

No comments:

Powered by Blogger.