Recent Posts

Seo Services

លោក​ សាំ ពិសិដ្ឋ បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីត្រូវសម្តេចតេជោ.....................

News New : ពីមួយថ្ងៃទៅមួយថ្ងៃ យើងសង្កេតឃើញថា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន និងកំពុងដឹកនាំមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញរបស់ខ្លួន ធ្វើសកម្មភាពយ៉ាងសកម្មគួរអោយកត់សំគាល់ ចាប់តាំងពីទទួលការស្តី បន្ទោសចំៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នាឱកាសសម្ពោធអគារថ្មីរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីពេល កន្លងទៅថ្មីៗនេះ ។

ថ្វីដែលគួរអោយកត់សំគាល់នោះគឺ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការ សហការណ៍ជាមួយអាជ្ញាធរដែនដី ដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋដូចជា៖ បញ្ហាស្ទះលូ ពេលភ្លៀងម្តងៗ សកម្មភាពដោះស្រាយភ្លាមៗទាំងភ្លៀង ដោយមិនខ្លាចទទឹកភ្លៀង ដើរកាត់ក្នុង ទឹក ជីកកកាយរហូតទឹកស្រកពីផ្លូវអស់ ។ លើសពីនេះទៅទៀត ការជួសជុលផ្លូវខូច អ៊ុតកៅស៊ូផ្លូវ ដាក់លូ ការស្ថាបនាផ្លូវ ជីកប្រឡាយបង្ហូរទឹក ជួសជុលស្ពានក្បាលទឹក ដែលសកម្មភាពទាំងអស់ នេះ ធ្វើទាំងថ្ងៃទាំងយប់ គ្មានគិតថ្ងៃឈប់សំរាកបុណ្យទាន ទាំងភ្លៀង ទាំងកណ្តាលថ្ងៃក្តៅ និងមិន គិតពីការនឿយហត់ឡើយ។

សកម្មភាពមួយរយ:ពេលចុងក្រោយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នេះគឺ បានធ្វើអោយមតិសាធារណជនទាំងអ្នករស់នៅទីក្រុងភ្នំពេញ និងអ្នកធ្វើដំណើរលើផ្លូវក្នុងទីក្រុងភ្នំ ពេញ នាំគ្នាស្ញើចសរសើរមិនដាច់ពីមាត់ថា ភ្នំពេញឥលូវផ្លូវស្រួលជាងមុន ផ្លូវមួយចំនួនធំអត់លិច ទឹកភ្លៀង បើផ្លូវខ្លះនៅលិច តែលិចក្នុងរយ:ខ្លី មិនដូចពីមុន៕

































អត្ថបទ៖ សុភាព


លោក​ សាំ ពិសិដ្ឋ បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីត្រូវសម្តេចតេជោ..................... លោក​ សាំ ពិសិដ្ឋ បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីត្រូវសម្តេចតេជោ..................... Reviewed by Unknown on 7:04:00 PM Rating: 5

No comments:

Powered by Blogger.