Recent Posts

Seo Services

លោក ខៀវ ភារិទ្ធ ប្តេជ្ញាចិត្ត ៨ចំណុច បានធ្វើឱ្យលោក ហ៊ុន ម៉ានី និងអង្គពិធីពេញចិត្តជាខ្លាំង

News New : នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នេះ នៅស្នាក់ការកណ្តាលសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធី ប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានគណ:កម្មាធិការ សហភាពសហប័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ។

យោងតាមសេចក្តីសំរេចរបស់គណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែល អានដោយលោក នួន ផារ័ត្ន សមាជិកអចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុ វជនកម្ពុជា គឺ លោក ខៀវ ភារិទ្ធ អតីតប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង ចុះជួយស្រុកកញ្ច្រៀច ត្រូវប្រកាសតែងតាំងជា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ជំនួសលោក ស សុខា ដែលត្រូវគណ:កម្មាធិការកណ្តាលសហភាពស ហព័ន្ធយុវជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពី ថ្មីៗកន្លងទៅនេះ។

នាឱកាសនោះ លោក ខៀវ ភារិទ្ធ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តប្រគល់តួនាទី ថ្មី ដល់រូបលោក ។
ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តនេះ លោក ខៀវ ភារិទ្ធ ក៏បានធ្វើការប្តេជ្ញាចិត្តជូនថ្នាក់ ដឹកនាំ និងអង្គពិធីទាំងមូល ចំនួន ៨ចំណុច ដូចខាងក្រោម៖
១.បន្តអនុវត្តនូវមាគ៌ាដឹកនាំរបស់លោក ហ៊ុន ម៉ានី និងលោក ស សុខា
២.បន្តពង្រឹង និងពង្រីកការងារគ្រប់គ្រងសមាជិក សមាជិកា តាមរយ:ការបណ្តុះបណ្តាលធនធាន មនុស្ស លើកទឹកចិត្តដល់សមាជិកសមាជិកា ឱ្យខិតខំបំពេញការងារ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃ ក្នុង ជំរុញការប្រាស្រ័យទាក់ទងគ្នារវាងយុវជន និងយុវជន ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ យុវជនជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
៣.បន្តជំរុញលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ស្ត្រី យុវជនសកម្ម អោយទទួលបាននូវឱកាសចូល ប្រឡូកក្នុងកិច្ចការសង្គម ។
៤.បន្តលើកកំពស់វិស័យកីឡាឱ្យបានកាន់តែប្រសើរឡើង ដើម្បីឈានទៅដណ្តើមយកនូវមេដាយ ក្នុងព្រឹត្តិការណ៍ SEA Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
៥បង្កើតការងារ និងបំពេញបន្ថែមនូវចំណេះដឹងដល់យុវជនឱ្យកាន់តែរីកចំរើនឡើងថែមទៀត។
៦.បង្កើតគិណភាព និងជំរុញឱ្យយុវជនបញ្ចេញគំនិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីក្លាយទៅជា សរសរទ្រូង និងឆ្អឹងខ្នងរបស់ប្រទេសជាតិ។
៧.អភិវឌ្ឍយុវជនព្រៃវែង អោយមានអត្តសញ្ញាណមួយ គឺ គុណភាព សីលធម៌ សុជីវធម៌ និងការ ទទួលខុសត្រូវ (មានន័យថា អោយតែយុវជនព្រៃវែង គឺមានគុណភាព ការឱ្យតំលៃ និងការទទួល ស្គាល់) ។
៨.ធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីទាក់ទាញបេះដូងប្រជាពលរដ្ឋ ចៀសជាងការធ្វើ ដើម្បីតែ មុខមាត់។
ការប្តេជ្ញាចិត្តទាំង ៨ចំណុចរបស់លោក ខៀវ ភារិទ្ធ ខាងនេះ បានធ្វើអោយលោក ហ៊ុន ម៉ានី ពេញ ចិត្តជាខ្លាំង ។

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាន និងកំពុងធ្វើសកម្មភាពជាច្រើនរាប់មិនអស់ សំរាប់យុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដូចជា ៖ ការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ក្រីក្រគ្មានផ្ទះសំបែង បានជាច្រើនខ្នង ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ( ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា )​ បានចំនួន ២៧លើក ផ្តល់ឈាមជូនមន្ទីរពេទ្យជាតិ ចំនួន ៦៩១ផ្លោក ចុះដាំដើមឈើ បានជាង ៥០០០ដើម ចែកមួកសុវត្ថិភាព បានចំនួន ១៥៧៥០មួក ដឹកនាំក្រុមបាល់ ទាត់ទៅប្រកួតនៅប្រទេសវៀតណាម បានចំនួន៣លើក បានចូលរួមរៀបចំអង្គរសង្ក្រាន្ត ជួយកាត់ វ៉ែនតាជូនយាយតា ដែលមានបញ្ហាភ្នែកបានរាប់ពាន់នាក់ បានបើកវគ្គបំប៉ន (រៀនគួរ) និងវគ្គសិក្ខា សាលា តម្រង់ទិសដៅដល់សិស្សថ្នាក់ទី១២ ដោយឥតគិត ថ្លៃ រហូតបានធ្វើអោយសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង ក្នុងសិក្សាឆ្នាំ២០១៦ នេះ ជាប់និទ្ទេសA ដល់ទៅ ១៤នាក់ បានផ្តល់រង្វាន់ម៉ូតូ ដល់ សិស្ស ជាប់និទ្ទេសA ទូទាំងខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីអង្គសង្ក្រាន្តស្រុក ខ្ញុំ នៅស្រុកកញ្ច្រៀច ចំនួន ១លើក  ចូលរួមក្នុងវិស័យសាសនា និងជួយដោះស្រាយ គ្រោះផ្សេងៗ ដោយយថាហេតុជូនដល់ពលរដ្ឋ បានភ្លាមៗ នេះបើយោងតាមរបាយការណ៍របស់លោក ស សុខា អតីតប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។

ឯកឧត្តម ជា សុមេធី ក្នុងនាមអាជ្ញាធរខេត្តព្រៃវែង បានចូលរួមអបអរសាទរ និងគាំទ្រ ព្រមទាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រៃវែង ក្រោមការដឹកនាំរបស់លោក ស សុខា កន្លងមកដែលបាន និងកំពុងធ្វើសកម្មភាពជាច្រើន  ដើម្បីយុវជន និងប្រជាពលរដ្ឋក្នុងព្រៃវែង គួរអោយកត់សំគាល់ ។

លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការសរសើរចំពោះការ ខិតខំប្រឹងប្រែង ទាំងការដឹកនាំ និងការធ្វើសកម្មភាពផ្សេងៗ ដើម្បីសង្គមជាតិ តាំងពីខេត្តព្រៃវែង មានសមាជិក សសយក តែជាងសាមសិបនាក់ រហូតដល់បច្ចុប្បន្នមានចំនួនជិតប្រាំមួយពាន់នាក់ នាពេលនេះ របស់លោក ស សុខា ក្នុងរយ:ពេលជាង ៣ឆ្នាំមកនេះ។ លើសពីនេះទៅទៀត លោក ហ៊ុន​ ម៉ានី ក៏បានសំដែងការពេញចិត្តជាខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់លោក ខៀវ ភារិទ្ធ និងស្នើ អោយលោក ខៀវ ភារិទ្ធ កិច្ចការបន្តពីលោក ស សុខា ព្រមទាំងបន្ថែមទិសដៅ ៥ចំណុចទៀត ។






















អត្ថបទ ៖ អារុណរង្សី
 
លោក ខៀវ ភារិទ្ធ ប្តេជ្ញាចិត្ត ៨ចំណុច បានធ្វើឱ្យលោក ហ៊ុន ម៉ានី និងអង្គពិធីពេញចិត្តជាខ្លាំង លោក ខៀវ ភារិទ្ធ ប្តេជ្ញាចិត្ត ៨ចំណុច បានធ្វើឱ្យលោក ហ៊ុន ម៉ានី និងអង្គពិធីពេញចិត្តជាខ្លាំង Reviewed by Unknown on 6:40:00 AM Rating: 5

No comments:

Powered by Blogger.