Monday, October 31, 2016

លោក ស សុខា : រឿងពីរ ដែលខ្ញុំនឹកស្មានមិនដល់របស់ សសយក ខេត្តព្រៃវែង គឺ..........

News New : លោក ស សុខា ថ្លែងថា រឿងពីរ ដែលលោកនឹកស្មានមិនដល់ គឺ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោក អស់រយ:ពេលជាង ៣ឆ្នាំមកនេះ រួមមាន ៖
ទី១ ៖ ចំនួនសមាជិក សរុបទូទាំងខេត្តព្រៃវែង ចាប់ផ្តើមពី ៥ ទៅ៦នាក់ ឥលូវកើនដល់ ៥ ៨៤២នាក់ ស្រី ២ ៨៦២នាក់ ។
ទី២ ៖ ក្នុង ១ខែៗ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ធ្វើសកម្មភាព ដើម្បី សង្គម បានរហូត ៨៤កម្មវិធី ។
លោក ស សុខា ថ្លែងបែបនេះ ក្នុងពិធី ប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ។ លើសពីនេះទៅទៀត លោក ស សុខា បានបន្ត ទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានចែកមួកសុវត្ថិភាពជូនដល់យុវជន និងប្រជាពលរដ្ឋ ចំនួន ១ ៥៧៥០មួក ចុះពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានជាច្រើនលើក បានកាត់វ៉ែនតាជូនយាយតាជាច្រើនពាន់នាក់ ផ្តល់ឈាមជូនមន្ទីរពេទ្យចំនួន ២៧លើក បានជិត ៧០០ផ្លោក បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង (ដែលឆ្នាំ២០១៥ និទ្ទេសA =០នាក់ តែឆ្នាំ២០១៦ និទ្តេសA =១៤នាក់) ចូលរួមរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប រៀប ចំអង្គរសង្ក្រាន្តស្រុកខ្ញុំ (នៅស្រុកកញ្ច្រៀច) បានរៀបចំប្រកួតបាល់ទាត់ជើងឯក Soccer League បានដឹកនាំក្រុមកីឡាករខេត្តព្រៃវែង ចូលរួមប្រកួតនៅប្រទេសវៀតណាម ចំនួន ​៣លើក និងសកម្ម ភាពជាច្រើនទៀត។

បញ្ជាក់ : លោក ខៀវ ភារិទ្ធ ត្រូវបានប្រកាសតែងតាំងជា ប្រធានគណ:កម្មាធិការសហភាពសហ ព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជំនួសលោក ស សុខា ដែលជាប់ឆ្នោតជា អនុប្រធានសហភាពស ហព័ន្ធយុវជនកម្ពុជា ៕




អត្ថបទ ៖ វិសុទ្ធ

0 comments:

Post a Comment