Recent Posts

Seo Services

អ្នកឧកញ៉ា ហុង ពីវ ថ្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន ដល់ព្រះមហាក្សត្រ

News New : ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា​ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានអោយអ្នកឧកញ៉ា​ ហុង​ ពីវ​ និងលោកជំទាវ​ ព្រមទាំងបុត្រី​ ចូលក្រាបបង្គំគាល់​ ក្នុងឱកាសថ្ងៃខួបកំណើតគំរប់​ ១ឆ្នាំ​ របស់កុមារី​ ហុង​ រូប៊ី​ នៅក្នុងព្រះបរមរាជវាំង​ នារសៀលថ្ងៃ​ទី​៨​ ខែ​តុលា​ ឆ្នាំ​២០១៦ នេះ​ ។

នៅក្នុងពិធីដ៏វិសេសវិសាលនេះដែរ​ អ្នកឧកញ៉ា​ ហុង​ ពីវ​ និងលោកជំទាវ​ បានថ្វាយនូវថវិកាចំនួន​ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ និងអង្ករ ចំនួន​ ៦០០តោន​ ដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ដើម្បីព្រះអង្គប្រើប្រាស់ក្នុងព្រះរាជកិច្ច​ មនុស្សធម៌របស់ព្រះអង្គ​សំរាប់កូនចៅប្រជានុរាស្ត្រកម្ពុជា ។


 អត្ថបទ៖ លោក ផុន រ៉ាដា
ប្រភព៖ Facebook អ្នកឧកញ៉ា ហុង ពីវ
អ្នកឧកញ៉ា ហុង ពីវ ថ្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន ដល់ព្រះមហាក្សត្រ អ្នកឧកញ៉ា ហុង ពីវ ថ្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន ដល់ព្រះមហាក្សត្រ Reviewed by Unknown on 7:17:00 AM Rating: 5

No comments:

Powered by Blogger.