Recent Posts

Seo Services

លោក ហ៊ុន ម៉ានី ថ្លែងថា " អោយតែមានការចូលរួមលើកពីសូន្យ គឺជាការចូលរួមហើយ "

News New : ថ្លែងនៅក្នុងឱកាស អញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ម្សិល ម៉ិញនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា " ឱ្យតែការចូលរួម លើសពីសូន្យ គឺជាការចូលរួមហើយ " ។ ការថ្លែងបែបនេះ លោក ហ៊ុន ម៉ានី ចង់សំដៅដល់សមា ជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស ដែលពុំមានលទ្ធភាពច្រើន ក្នុង ការធ្វើសកម្មភាពនានា ដើម្បីសង្គមជាតិ គឺគ្រាន់តែធ្វើកិច្ចការបន្តិចបន្តួច ដើម្បីយុវជន ប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាការចូលរួមហើយ ។ ឧទាហរណ៍ដូចជា ៖ ជួយសំអាតបរិស្ថាន ជួយដឹកដៃចាស់ រឺក្មេងឆ្លងផ្លូវ ជួយសម្រួលដល់ការធ្វើដំណើររបស់ជនពិការ ជួយដាំបន្ថែផ្លែឈើជូនប្រជាពលរដ្ឋ .... .............។ល។ និង។ល។ គឺសុទ្ធតែបានចូលរួមជួយសង្គមជាតិហើយ មិនចាំបាច់ដល់ថ្នាក់ធ្វើអ្វីធំៗ លើសពីលទ្ធភាពយើង ព្រោះយុវជន ពុំមែនជាមន្ត្រីរាជការ ដែលមានប្រាក់ខែ រឺជាថៅកែក្រុមហ៊ុន មានចំណូលនោះឡើយ។  ជាងនេះទៅទៀត លោក ហ៊ុន ម៉ានី ក៏បានថ្លែងសរសើរដល់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលដឹកនាំដោយលោក ស សុខា កន្លងមក ពិតជាបានធ្វើនូវ សកម្មភាពជាច្រើនរាប់មិនអស់ដល់យុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងស្នើសុំឱ្យលោក ខៀវ ភារិទ្ធ ដែលទើបទទួលតួនាតីថ្មីជា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជំនួសលោក ស សុខា បន្តវីរភាពដ៏ល្អរបស់លោក ស សុខា និងពង្រឹង ពង្រីកការគ្រប់ គ្រងរចនាសម្ព័ន្ធទូទាងខេត្ត ក៏ដូចជា ខិតខំធ្វើសកម្មភាពអោយបានច្រើន ដើម្បីយុវជន និងប្រជា ពលរដ្ឋយើង ៕















អត្ថបទ ៖ អារុណ

លោក ហ៊ុន ម៉ានី ថ្លែងថា " អោយតែមានការចូលរួមលើកពីសូន្យ គឺជាការចូលរួមហើយ " លោក ហ៊ុន ម៉ានី ថ្លែងថា " អោយតែមានការចូលរួមលើកពីសូន្យ គឺជាការចូលរួមហើយ " Reviewed by Unknown on 7:45:00 PM Rating: 5

No comments:

Powered by Blogger.