Recent Posts

Seo Services

ផ្លូវលេខ៥២៨, ៥១៦, ៣១៧ ក្នុងខណ្ឌទួលគោក បែកប្រេះ ជង្ហុគជ្រៅៗ គួរជួសជុលខ្លះហើយ

News New : យើងសង្កេតឃើញថា បន្ទាប់ពីមានការបន្ទោសចំៗដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា កាលពីពេលថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលារាជធានី ភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌមួយចំនួនចាប់ផ្តើមជួសជុលផ្លូវដែលខូចជាបន្តបន្ទាប់។ ប៉ុន្តែក៏នៅ ផ្លូវមួយចំនួនទៀត ក្នុងខណ្ឌខ្លះបែកប្រេះ ជង្ហុគ មិនទាន់បានជួសជុលនៅឡើយ។ជាក់ស្តែងណាស់ នៅក្នុងខណ្ឌទួលគោក មានផ្លូវជាច្រើន ដែលបែកប្រេះដាច់ជាផ្ទាំងៗ និងជង្ហុកជ្រៅៗគួរអោយខ្លាច ដូចជា ៖ ផ្លូវលេខ៥២៨ ផ្លូវលេខ៥១៦ ផ្លូវលេខ៣១៧ និងផ្លូវខាងមុខវត្តនាគវ័ន្ត ចាប់ពីកែងស្តុបចូល បឹងកក់ទៅជើង ក្នុងសង្កាត់បឹងកក់១ ជាដើម។

ផ្លូវទាំងបួនខ្សែខាងលើនេះ មានសភាពបែកប្រេះ និងជង្ហុគ ដោយដុំ ដែលយើហអាចនិយាយបាន ថា វាខូចតិចតួចល្មមនឹងអាចជួសជុលបណ្តើរៗបាន កុំចាំដល់ខូចទាំងស្រុង ទើបជួសជុលនោះ ។ម្យ៉ាងទៀតផ្លូវទាំងនេះ ពេលភ្លៀងម្តងៗ បែកភក់ ដក់ទឹកជ្រៅ ដែលពេលខ្លះបង្កអោយម៉ូតូជិះធ្លាក់ ជង្ហុកនេះដួល និងរថយន្តមួយចំនួនបាចទឹកខ្ទាតពេញអ្នកធ្វើដំណើរប្រឡាក់សំលៀកបំពាក់ទៀត ជាហេតុធ្វើអោយអ្នកធ្វើដំណើរលើផ្លូវទាំងនេះ រិះគន់អាជ្ញាធរដែនដីពេញៗមាត់ទៀតផង។

ចំពោះផ្លូវខាងមុខវត្តនាគវ័ន្តចាប់ពីស្តុបចូលបឹងកក់ទៅជើង កន្លងមកក៏ឃើញមានការជួសជុលដែរ ប៉ុន្តែវាហាក់បីដូចជាមិនមានប្រសិទ្ធភាពសោះ បានតែរយ:ខ្លីក៏ចាប់ផ្តើមខូចទៀត។

បញ្ជាក់ : នៅក្នុងខណ្ឌទួលគោកទាំងមូល ក្រៅពីផ្លូវទាំងបួនខាងលើនេះ ក៏នៅមានផ្លូវជាច្រើនទៀត ដែលមានសភាពខូចបែបនេះដែរ។ គួរតែអាជ្ញាធរខណ្ឌនេះ បង្កើតក្រុមការងារតូចមួយ ដើរមើលផ្លូវ ទាំងអស់ក្នុងខណ្ឌនេះឡើងវិញ៕
(រូបភាពខាងក្រោមនេះ គ្រាន់តែជារូបភាពខ្លះៗប៉ុណ្ណោះ ពុំមែនរូបភាពទាំងស្រុងទេ គឺខូចលើសរូប នេះទ្វេរដងទៅទៀត សូមអញ្ជើញទៅពិនិត្យដោយផ្ទាល់) 







រូបភាព ៖ លោក ផុន​រ៉ាដា
អត្ថបទ ៖ អារុណ
ផ្លូវលេខ៥២៨, ៥១៦, ៣១៧ ក្នុងខណ្ឌទួលគោក បែកប្រេះ ជង្ហុគជ្រៅៗ គួរជួសជុលខ្លះហើយ ផ្លូវលេខ៥២៨, ៥១៦, ៣១៧ ក្នុងខណ្ឌទួលគោក បែកប្រេះ ជង្ហុគជ្រៅៗ គួរជួសជុលខ្លះហើយ Reviewed by Unknown on 5:59:00 PM Rating: 5

No comments:

Powered by Blogger.