Recent Posts

Seo Services

កែមឡី វីរ: ជាឈ្មោះកូនប្រុសទី៥ របស់បណ្ឌិត កែម ឡី ដែលទើបសំរាលថ្ងៃនេះ

News New: លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែមឡី បាន​សម្រាល​កូន​ហើយ​ នៅ​វេលាម៉ោង ​៥ និង ០២​នាទី ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ២០១៦នេះ នៅបរទេស ។ ការ​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស​នេះ គឺ​មាន​រយៈពេល​ជិត ៣​ខែ ​ក្រោយពី​មរណភាព​របស់​ស្វាមី​លោកស្រី។

កូន​ទើប​កើត​នេះ ​ជា​កូន​ប្រុស​ទី​៥ ហើយ​ និងបានដាក់​ឈ្មោះ​ថា កែម ឡី វីរៈ ។ បណ្ឌិត កែម ឡី និង​លោកស្រី ប៊ូ រចនា មាន​កូន​សរុប​ចំនួន ៥​នាក់ រាប់​ទាំង​កូន​ទើប​កើត​នេះ ដែល​សុទ្ធ​តែជា​កូន​ប្រុស។

គួររំលឹកផងដែរថា លោកបណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​ស្រាវជ្រាវ​បញ្ហា​សង្គម ត្រូវ​បាន​ឃាតក​សម្លាប់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ក្នុង​ស្តារ​ម៉ាត ( Star Mart ) កាល់តិច (Caltex) ស្ដុប​បូកគោ ដែលមក​ទល់​ពេល​នេះ​ គឺមាន​រយៈ​ពេល​ជិត​ ៣ខែ​ហើយ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ម៉ាត​នោះនៅ​ឡើយ។ ចំពោះ​ជន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​វិញ អាជ្ញាធរ​ក៏​មិន​ទាន់​បង្ហាញ​ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់  ដែល​កំពុង​ជាប់​ឃុំ​នោះ​ដែរ​។​
បុណ្យ​គម្រប់ ១០០​ថ្ងៃ​ជូន​បណ្ឌិត កែម ឡី នឹង​ធ្វើ​រយៈពេល​ ៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ២០១៦ ខាង​មុខនេះ។


ប្រភព៖ Face book : Khon Kimly
អត្ថបទ៖ អារុណ
កែមឡី វីរ: ជាឈ្មោះកូនប្រុសទី៥ របស់បណ្ឌិត កែម ឡី ដែលទើបសំរាលថ្ងៃនេះ កែមឡី វីរ: ជាឈ្មោះកូនប្រុសទី៥ របស់បណ្ឌិត កែម ឡី ដែលទើបសំរាលថ្ងៃនេះ Reviewed by Unknown on 8:17:00 AM Rating: 5

No comments:

Powered by Blogger.