Recent Posts

Seo Services

ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរព្រះមហាក្សត្រ នាឱកាសខួបលើកទី១២ នៃការយាងគ្រងរាជសម្បត្តិ

News New : ថ្នាក់ដឹកនាំ អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ( អង្គការសបី ) និងសមាជិក ទូទាំង ព្រះរាជាណាចក្រកម្ពុជា សូមគោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបលើកទី១២ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ ( ២៩ តុលា ២០០៤ - ២៩ តុលា ២០១៦ ) ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រី និងសមាជិក នៃអង្គការសបី ទាំងអស់ សូមគោរពថ្វាយព្រះពរជ័យ សិរី មង្គល វិបុលសុខគ្រប់ប្រការ ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណកាន់តែវាងវៃ ដើម្បី ទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខសាន្តដល់ប្រជារាស្ត្រ ជាកូន ចៅ របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ។

ឆ្លៀតនៅក្នុងឱកាសមហាអង្គលាភិរម្យអង្គសិរីភទ្រដ៏វិសេសវិសាលថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាកូន ជាចៅព្រះអង្គ សូមព្រះបរមរាជានុញ្ញាត លើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ បារមី នៃ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យ បារមី នៃដួងព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតា ឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមព្រះអង្គយាងតាមជួយថែរក្សា អភិបាលប្រោះព្រំ នៅព្រះសព្ទសាធុកា ពរជ័យគ្រប់ប្រការ និងសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ ទ្រង់ប្រកបដោយ ពលានុភាពខ្លាំងក្លា ព្រមទាំងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

សូមគោរពថ្វាយព្រះពរពី
លោក ទូច វណ្ណ: ប្រធានអង្គការសបី និងមន្ត្រី ព្រមទាំងសមាជិក ទូទាំងប្រទេស ។ 

អត្ថបទ ៖ វិចិត្រ

ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរព្រះមហាក្សត្រ នាឱកាសខួបលើកទី១២ នៃការយាងគ្រងរាជសម្បត្តិ ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរព្រះមហាក្សត្រ នាឱកាសខួបលើកទី១២ នៃការយាងគ្រងរាជសម្បត្តិ Reviewed by Unknown on 9:48:00 PM Rating: 5

No comments:

Powered by Blogger.