Recent Posts

Seo Services

ព្រឹកនេះ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ទាក់ទងរឿងគ្រូពេទ្យហើយ

News New : នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើក កិច្ចប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥ ដែលពិភាក្សា និងអនុម័តទៅ លើរបៀបវារ:ចំនួន៧ ដូច ខាងក្រោម ៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ។
២- របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៥ ។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិ បាល ។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៧ស្តីពី ប្រព័ន្ឋ ឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ ។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្ត កញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហ សេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា ។
៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ។
៧- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើ៖
- កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
- ពិធីសារស្តីពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន
- ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។

តាមរយ:របៀបវារ:ទាំង៧ ខាងលើនេះ របៀបវារ:ទី៣ ដែលលើកយកអំពី ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល  ជាចំណុចរសើបរបស់ កម្ពុជា នាពេលបច្ចុប្បន្ន ព្រោះប្រជាពលរដ្ឋខ្មែរមួយចំនួនធំ មិនសប្បាយចិត្ត និងរិះគន់យ៉ាងខ្លាំង ទៅលើក្រុមគ្រូពេទ្យមួយចំនួន គឺពុំមានក្រមវិជ្ជាជីវ:ជាគ្រូពេទ្យត្រឹមត្រូវ។ លើសពីនេះទៅទៀត គ្រូ ពេទ្យ ក៏ដូចជា មន្ទីរពេទ្យមួយចំនួនតូច គ្មានវិជ្ជាជីវ:ច្បាស់លាស់ក្នុងការព្យាបាលជំងឺ បណ្តាលអ្នក ជំងឺបាត់បង់ជីវិត ជាដើម៕






 អត្ថបទ៖ អារុណ
 
ព្រឹកនេះ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ទាក់ទងរឿងគ្រូពេទ្យហើយ ព្រឹកនេះ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ទាក់ទងរឿងគ្រូពេទ្យហើយ Reviewed by Unknown on 9:58:00 PM Rating: 5

No comments:

Powered by Blogger.