Recent Posts

Seo Services

អ្នកឧកញ៉ា ហុង ពីវ ធានាចំណាយលុយទាំងស្រុងក្នុងការព្យាបាលភ្នែកទារិកា ម៉ីម៉ី

News New : នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នេះ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មី បាន ប្រកាសផ្សព្វផ្សាយជាសាធារណ:តាមប្រព័ន្ធសង្គម Facebook របស់លោក ដោយធ្វើការបំភ្លឺជុមវិញ ករណីទារិកា ម៉ីម៉ី ដែលមានបញ្ហាភ្នែក និងធានាជួយព្យាបាលជំងឺភ្នែកនោះរហូតដល់ជា និងមើល ឃើញ ។ ខាងក្រោមនេះ គឺជាសេចក្តីប្រកាសរបស់អ្នកឧកញ៉ា ហុង ពីវ ៖

ខ្ញុំឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់បណ្តាប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្តាញ សង្គម Facebookទាំងអស់ឲ្យបានជ្រាបថា “កន្លងមកមានពាក្យដែលនិយាយថា បើគ្មានប្រាក់ចំនួន
1,800 ដុល្លារ ក្នុងរយៈពេល 2ថ្ងៃនោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែងឃើញ” ទាំងនេះសុទ្ធ តែជាពាក្យមិនត្រឹមត្រូវទេ ។
ឥឡូវនេះខ្ញុំកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេសសិង្ហបុរី
ហើយបើទោះជាត្រូវចំណាយ 10ម៉ឺន ទៅ 20ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏ខ្ញុំត្រូវតែចំណាយដែរ ប៉ុន្តែការព្យាបាលជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើជោគវាសនារបស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់ ។



 អត្ថបទ ៖ អារុណ
អ្នកឧកញ៉ា ហុង ពីវ ធានាចំណាយលុយទាំងស្រុងក្នុងការព្យាបាលភ្នែកទារិកា ម៉ីម៉ី អ្នកឧកញ៉ា ហុង ពីវ ធានាចំណាយលុយទាំងស្រុងក្នុងការព្យាបាលភ្នែកទារិកា ម៉ីម៉ី Reviewed by Unknown on 11:34:00 PM Rating: 5

No comments:

Powered by Blogger.