Monday, October 31, 2016

លោក ខៀវ ភារិទ្ធ អញ្ជើញបើកបវេសនកាល និងចែកសំភារ:សិក្សាដល់សិស្ស ក្នុងស្រុកព្រះស្តេច

News New : នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង តំណាងលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធី អបអរសាទរ ថ្ងៃបើក បវេសនកាល ឆ្នាំសិក្សាថ្មី ២០១៦ -២០១៧ នៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងស្រុកព្រះ ស្តេច ខេត្តព្រៃវែង ។ 

នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ណុប ដារ៉ា ប្រធានក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកព្រះស្តេច លោកអភិបាលរងស្រុក លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ១ ៣០០នាក់ ។


ក្នុងស្មារតីចូលរួមលើកកំពស់វិស័យអប់រំ ជាមួយរាជរដ្ឋាបាលកម្ពុជា លោក ខៀវ ភារិទ្ធ  ក្នុងនាម លោក ស សុខា បានចូលរួមអបអរសាទរ និងផ្តាំផ្ញើដល់សិស្សានុសិស្សទូទាំងស្រុកព្រះស្តេច ឱ្យ ខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់លោកគ្រូ អ្នកគ្រូ និងស្តាប់ដំបូន្មានឪពុកម្តាយ គោរពច្បាប់ ចរាចរណ៍ និងធ្វើតែអំពើល្អសំរាប់សង្គមជាតិ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ខៀវ ភារិទ្ធ ក៏បាននាំយកអំណោយរបស់លោក ស សុខា និង លោកស្រី ជាសំភារ:សិក្សាមួយចំនួន ចែកជូនដល់ប្អូនៗសិស្សានុសិស្ស ដែលចូលរួមផងដែរ៕








 អត្ថបទ ៖ អារុណ

0 comments:

Post a Comment