Recent Posts

Seo Services

ផ្លូវតាមបណ្តោយទន្លេតូច ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ពិបាកធ្វើដំណើរ

News New : នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ដើម្បី ប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្លងកាត់លើផ្លូវលំ តាមបណ្តោយទន្លេតូច ស្ថិតក្នុងឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាំគ្នារអ៊ូរទាំគ្រប់ៗគ្នា ព្រោះផ្លូវនោះជួបការលំបាកក្នុងការធ្វើ ដំណើរយ៉ាងខ្លាំង អ្នកខ្លះរអិលម៉ូតូដួល អ្នកខ្លះទៀតចុះបណ្តើរម៉ូតូ ។ ចំណែកឯរថយន្តវិញ មិនអាច បើកបរបានទេ ព្រោះមានភក់កំពស់ស្ទើរត្រឹមជង្គង់ទៅហើយ។ ចំពោះផ្លូវពិបាកក្នុងការធ្វើដំណើរ នេះ បើគិតចាប់ពីភូមិត្រាល ទៅដល់កំពង់ពពិល មានចម្ងាយប្រហែលជា ៥-៦គីឡូម៉ែតប៉ុណ្ណោះ។

ជុំវិញករណីផ្លូវនេះ បើតាមប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនោះថា ពួកគាត់ធ្លាប់លឺថា គេជិត មកធ្វើអោយដែរ ប៉ុន្តែលឺថាជិត គឺយូរមកហើយមិនឃើញអ្នកណាមកធ្វើអោយឡើយ។ ដូច្នោះ ពួក គាត់មានតែទ្រាំវេទនាបែបនេះទៅ។ ប្រជាពលរដ្ឋបានបន្តទៀតថា ផ្លូវនេះជួបការពិបាកតែក្នុងរដូវ វស្សាទេ ចំណែកឯរដូវប្រាំងវិញ មិនមានបញ្ហាពិបាកឡើយ ព្រោះមិនមានភ្លៀងធ្លាក់ គឺវាមិនបង្កឱ្យ រអិល ឬបែកភក់ដូចរដូវវស្សានោះទេ។

News New មិនទាន់បានទំនាក់ទំនងសាកសួរព័ត៌មានពីអាជ្ញាធរដែនដី ជុំវិញករណីនេះឡើយ ។ ប៉ុន្តែ News New រងចាំការបំភ្លឺពីអាជ្ញាធរដែនដី និងធ្វើការចុះផ្សាយ នាពេលក្រោយ៕


អត្ថបទ៖ អារុណ
រូបភាព៖ ស៊ីវន
ផ្លូវតាមបណ្តោយទន្លេតូច ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ពិបាកធ្វើដំណើរ ផ្លូវតាមបណ្តោយទន្លេតូច ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ពិបាកធ្វើដំណើរ Reviewed by Unknown on 3:16:00 AM Rating: 5

No comments:

Powered by Blogger.