Recent Posts

Seo Services

ពេទ្យខេត្តហាយណាន ប្រទេសចិន មកព្យាបាលជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ខេត្តកំពង់ចាម

News New : ដោយទទួលបានគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម សូមជំរាបជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា ចាប់ពីថ្ងៃទី៨ ដល់ ទី១៥ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមក ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋយើង ជាលើកទី២ នៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺភ្នែកឡើងបាយ ទាំងអស់ អញ្ជើញមក ទទួលសេវានេះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយឥតគិតថ្លៃ តាមកាលបរិច្ឆេទខាងលើ ៕



 អត្ថបទ៖ អារុណ
ពេទ្យខេត្តហាយណាន ប្រទេសចិន មកព្យាបាលជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ខេត្តកំពង់ចាម ពេទ្យខេត្តហាយណាន ប្រទេសចិន មកព្យាបាលជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ខេត្តកំពង់ចាម Reviewed by Unknown on 8:22:00 PM Rating: 5

No comments:

Powered by Blogger.