Recent Posts

Seo Services

ហេតុអ្វីបានជាដាក់ពាក្យថា " អភិបាល ខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ​ " ?

News New : ដោយសារបច្ចុប្បន្ន អាជ្ញាធរខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ  ទូទាំងព្រះរាជាណាចក្រ កម្ពុជាយើងនេះ បាន និងកំពុងធ្វើសកម្មភាពផ្សេងៗគ្នា ហាក់បីដូចជា ដាច់ស្រលះពីគ្នា គួរអោយ ចាប់អារម្មណ៍ ទើបថ្ងៃនេះ News New សូមលើកយកពាក្យខ្មែរយើងមួយ មកបរិយាយជូនមិត្តអ្នក អាន គឺ ពាក្យថា " អភិបាល " ។ តើពាក្យ អភិបាល នេះមានន័យថាម៉េច?

ពាក្យ អភិបាល បើយោងតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត មានន័យថា" អ្នកគ្រប់គ្រង, អ្នកបីបាច់រក្សា,  អ្នកថែរក្សា " ។ ការគ្រប់គ្រង, ការបីបាច់រក្សា, ការថែរក្សា ។

ចំពោះពាក្យថា " អភិបាលខេត្ត រាជធានី " ជាមន្ត្រីរក្សាខេត្ត រាជធានី គឺមន្ត្រីអ្នកត្រួតត្រាការងាររាជ ការ ក្នុងខេត្ត រាជធានី នោះ ។
ចំពោះពាក្យថា " អភិបាលស្រុក ក្រុង ខណ្ឌ " ជាមន្ត្រីរក្សាស្រុក ក្រុង ខណ្ឌ ក្នុងខេត្ត រាជធានី គឺមន្ត្រី អ្នកត្រួតត្រាការងាររាជការក្នុងស្រុក ក្រុង ខណ្ឌ នោះ ។

បើយោងទៅលើន័យរបស់ពាក្យ" អភិបាល " ខាងលើនេះ អភិបាលខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ មានតួនាទីជាអ្នកថែរក្សាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការរស់នៅ សុខទុក្ខ ជីវភាព ការណែនាំពលរដ្ឋអោយដើរទៅរកសេចក្តីថ្លៃថ្នូរ រស់នៅប្រកបដោយគុណធម៌ បង្កើតមុខរបរ ជួយ រកទីផ្សារ គឺប្រៀបបានដូចជា ឪពុកម្តាយរបស់ប្រជាពលរដ្ឋដូច្នោះដែរ មិនមែនមានន័យថា ជាចៅ ហ្វាយនាយ របស់ប្រជាពលរដ្ឋនោះឡើយ ។ បើទោះបីជា យើងប្រើពាក្យថា " ចៅហ្វាយខេត្ត រាជ ធានី ចៅហ្វាយស្រុក ក្រុង ខណ្ឌ ក៏ដោយ ។ ប៉ុន្តែ អភិបាល ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ មានតួ នាទីគ្រប់គ្រងប្រជាពលរដ្ឋ តែមិនមែនមានន័យថា ជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ ព្រោះ អភិបាលខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ គ្រាន់តែជាអ្នកត្រួតត្រាការងាររាជការក្នុងដែនសមត្ថកិច្ច របស់ខ្លួនប៉ុណ្ណោះ។

បើតាមការបកស្រាយខាងលើនេះ យើងសង្កេតឃើញថា អភិបាលខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ មួយចំនួនធំ បាន និងកំពុងបំពេញតួនាទីជាអភិបាលល្អ ជាឪពុកម្តាយដ៏ល្អ សំរាប់ប្រជាពលរដ្ឋក្នុង ដែនដីរបស់ខ្លួន គឺពួកគាត់ បាន និងកំពុងគិតគូរពីសុខទុក្ខ ការរស់នៅ ជីវភាព មុខរបរ ដោះស្រាយ ទុក្ខលំបាកជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ។ ប៉ុន្តែក៏នៅមាន អភិបាលខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ មួយចំនួនតូច បាន និងកំពុងតាំងខ្លួនឯងជាចៅហ្វាយរបស់ប្រជាពលរដ្ឋ គឺមិនសូវចាប់ អារម្មណ៍ពីសុខទុក្ខប្រជាពលរដ្ឋ មិននៅជាមួយប្រជាពលរដ្ឋ ពេលខ្លះ សូម្បីតែឈ្មោះ និងមុខមាត់ របស់អភិបាល មួយចំនួនតូចនោះ មិនត្រូវបានប្រជាពលរដ្ឋឃើញ និងស្គាល់ផង៕

អត្ថបទ ៖ វណ្ណ:អារុណ
សូមទំនាក់ទំនងផ្សាយពាណិជ្ជកម្មក្នុងគេហទំព័រព័ត៌មាន News New តំលៃពិសេស បានដល់ដៃអ្នក មើលភ្លាមៗ និងចំនួនច្រើនលើសលប់ ។ ទូរស័ព្ទ :  070 855 456 / 068 855 456 / 085 855 456 ។


ហេតុអ្វីបានជាដាក់ពាក្យថា " អភិបាល ខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ​ " ? ហេតុអ្វីបានជាដាក់ពាក្យថា " អភិបាល ខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ​ " ? Reviewed by Unknown on 8:37:00 PM Rating: 5

No comments:

Powered by Blogger.