Recent Posts

Seo Services

ឯកឧត្តម ប៉ា សុជាតិវង្ស បញ្ជាឱ្យអភិបាលខណ្ឌពាក់ព័ន្ធដោះស្រាយ....ជូនប្រជាពលរដ្ឋជាបន្ទាន់

News New : នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិ បាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ( ទឹកភ្លៀង ) នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍ សែនជ័យ និងខណ្ឌដង្កោ ។ បន្ទាប់មក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ហាទឹកជំនន់ នេះឱ្យគ្រប់អភិបាលខណ្ឌដែលពាក់ព័ន្ធទាំងអស់ ​ ត្រូវយកចិត្តទុកដាក់​ឱ្យបានប្រាកដប្រជា​ ហើយ សហការជាមួយមន្ទីរពាក់ព័ន្ធ ដោះស្រាយបើកផ្លូវទឹកជូនប្រជាពលរដ្ឋជាបន្ទាន់ ។

នៅរសៀលថ្ងៃដដែលនេះ មន្ទីរសាធារណការ និងដឹកជព្ជាូនរាជធានីភ្នំពេញ បានបញ្ជូនអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង ចុះកាយបង្ហូរទឹកចំនួន ២ទីតាំង នៅក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីបន្ថយដល់ការ លិចលង់នេះផងដែរ ។

បញ្ជាក់: ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ​ បានធ្វើឱ្យមានការលិចលង់​តាមតំបន់មួយចំនួន​ ដោយសារ តែផ្លូវទឹកហូរមានការយឺតយ៉ាវច្រើន។​ តំបន់ខ្លះត្រូវបានគេរំលោភផ្លូវទឹក​ ខ្លះចាក់ដីយក លើមាត់ ប្រឡាយ​ ខ្លះទៀតបង្រួញផ្លូវទឹក​ ហើយខ្លះទៀតបិទផ្លូវទឹកតែម្តងក៏មាន ដែលនេះក៏ជាបញ្ហាបង្កឱ្យ មានទឹកជំនន់នេះដែរ៕






 អត្ថបទ៖ លោក រស់ វិសិដ្ឋ
ឯកឧត្តម ប៉ា សុជាតិវង្ស បញ្ជាឱ្យអភិបាលខណ្ឌពាក់ព័ន្ធដោះស្រាយ....ជូនប្រជាពលរដ្ឋជាបន្ទាន់ ឯកឧត្តម ប៉ា សុជាតិវង្ស បញ្ជាឱ្យអភិបាលខណ្ឌពាក់ព័ន្ធដោះស្រាយ....ជូនប្រជាពលរដ្ឋជាបន្ទាន់ Reviewed by Unknown on 7:00:00 AM Rating: 5

No comments:

Powered by Blogger.