Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន បកសម្តេចក្រុមព្រះ រឿងបុណ្យអុំទូក កាលឆ្នាំ១៩៩៤ -៩៥

News New : នៅក្នុងពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតនៃ សាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ នៅ មជ្ឈមណ្ឌលកោះពេជ្រ សម្តេចបានបង្ហាញអំពីការត្រៀមខ្លួន ត្រៀមទូកង ដើម្បីប្រារព្វពិធី បុណ្យអុំ ទូក ក្នុងឆ្នាំ២០១៦ នេះ ដែលប្រជាពលរដ្ឋមួយចំនួនធំ កំពុងព្រួយបារម្ភថា អត់មានពិធីបុណ្យអុំទូក ដូចឆ្នាំមុនៗនោះ។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានបកពីសម្តេចក្រុមព្រះ នរោត្តម រណ ឬទ្ធិ កាលពីឆ្នាំ១៩៩៤ ថា ទូកង កន្ទបមានរិទ្ធិ ថ្ងៃទី១ អត់ប្រកាសថា ទូកសម្តេចក្រុមព្រះទេ ហើយ ថ្ងៃទី២ ក៏អត់ប្រកាសទៀត ស្រាប់តែដល់ថ្ងៃទី៣ ទើបប្រកាសថា ទូកសម្តេចក្រុមព្រះ និងឆ្នាំ១៩៩៥ ក៏ដូចគ្នាដែរ ទូកឈ្មោះ គង្គាពិសី របស់ខេត្តកំពង់ធំ រហូតដល់ថ្ងៃទី៣ ទើបប្រកាសថា ជាទូករបស់ សម្តេចក្រុមព្រះ ។ ក្នុងន័យនេះ សម្តេចតេជោ ប្រហែលជាចង់សំដៅថា សម្តេចក្រុមព្រះ អត់អោយ គេប្រកាសនៅថ្ងៃទី១ ទី២ ខ្លាចខាងដៃគូ រកវិធីទប់ទល់ចាញ់វិញ ។ បន្ថែមទៀត សម្តេចតេជោ ថា សម្តេចក្រុមព្រះ ពេលប្រណាំងចាញ់ទូកសម្តេចតេជោ ថា ធ្វើម៉េចទូកគេនាយករដ្ឋមន្ត្រី ដល់ទៅ ពេលប្រណាំងឈ្នះទូកសម្តេចតេជោ វិញ ថា ទូកបង ត្រូវតែឈ្នះទូកប្អូនអ៊ីចឹងហើយ។













អត្ថបទ៖ អារុណ
សម្តេចតេជោ ហ៊ុន សែន បកសម្តេចក្រុមព្រះ រឿងបុណ្យអុំទូក កាលឆ្នាំ១៩៩៤ -៩៥ សម្តេចតេជោ ហ៊ុន សែន បកសម្តេចក្រុមព្រះ រឿងបុណ្យអុំទូក កាលឆ្នាំ១៩៩៤ -៩៥ Reviewed by Unknown on 9:55:00 PM Rating: 5

No comments:

Powered by Blogger.