Recent Posts

Seo Services

ពលរដ្ឋថា ផ្លូវក្នុងទីក្រុងភ្នំពេញ " ពេលភ្លៀងទឹកលិចពិបាកធ្វើដំណើរ ពេលរាំងធ្លាក់ជង្ហុគ "

News New : ទោះបីជា សាលារាជធានីភ្នំពេញ ក៏ដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញ បាន​ និងកំពុងខិតខំ ទាំងយប់ទាំងថ្ងៃ ក្នុងការជួសជុល និងកសាងផ្លូវ ដាក់លូ  ស្តារប្រឡាយ ហើយរហូតមកដល់ពេលនេះ ផ្លូវ និងប្រព័ន្ធលូ ក្នុងទីក្រុងភ្នំពេញមួយចំនួនធំ ក៏មានភាពល្អប្រសើរ ផ្លូវស្អាត ទឹកភ្លៀងលិចហើយស្រក់វិញលឿន មិនដូចពីមុន ។ ប៉ុន្តែក៏នៅមានផ្លូវមួយចំនួនតូចទៀត ដែលខូចខាតបន្តិចបន្តួច ដោយប្រេះបែក បាក់ជាជង្ហុគៗ គឺមិនទាន់បានជួសជុលឱ្យបានល្អប្រសើរ នៅឡើយ និងផ្លូវមួយចំនួនទៀត ពេលភ្លៀងមកម្តងៗមានការលិចលង់ក្នុងជំរៅជ្រៅដូចជា នាព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នេះ ជាដើម ស្ថានភាពផ្លូវធំៗមួយចំនួនទឹកភ្លៀងលិចក្នុងជំរៅជ្រៅៗ ឧទាហរណ៍ដូចជា ៖ ផ្លូវចាក់ពីអង់តែន ទទក ( ទួលគោក ) មកផ្លូវ ២៧១ និងផ្លូវបត់ចូលវិទ្យាល័យ ឥន្ទ្រទេវី ព្រមទាំងផ្លូវមួយចំនួនទៀត។ កត្តាទាំងនេះ បានធ្វើអោយប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅ លើផ្លូវទាំងនេះ មានការរអ៊ូរទាំ និងធុញទ្រាន់យ៉ាងខ្លាំងចំពោះស្ថានភាពក្នុងក្រុងភ្នំពេញ ដែលពួក  គាត់លើកឡើងថា " ពេលភ្លៀងទឹកលិចពិបាកធ្វើដំណើរ ពេលរាំងធ្លាក់ជង្ហុគ " ។


រូបភាពចាស់ពី Facebook
អត្ថបទ៖ អារុណ
ពលរដ្ឋថា ផ្លូវក្នុងទីក្រុងភ្នំពេញ " ពេលភ្លៀងទឹកលិចពិបាកធ្វើដំណើរ ពេលរាំងធ្លាក់ជង្ហុគ " ពលរដ្ឋថា ផ្លូវក្នុងទីក្រុងភ្នំពេញ " ពេលភ្លៀងទឹកលិចពិបាកធ្វើដំណើរ ពេលរាំងធ្លាក់ជង្ហុគ " Reviewed by Unknown on 7:32:00 PM Rating: 5

No comments:

Powered by Blogger.