Recent Posts

Seo Services

លោក ខៀវ ភារិទ្ធ : បើកទូលាយដល់កីឡាករចង់ចូលប្រកួតបាត់ទាត់ជើងឯង Soccer League 2016

News New : នៅនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នេះ គណ:កម្មាធិការរៀបចំការប្រកួតកីឡា បាល់ជើងឯកពានរង្វាន់ Soccer League 2016  បានបើកកិច្ចប្រជុំពិភាក្សាការងាររឿបចំកម្មវិធី ប្រកួត កីឡាបាត់ទាត់ប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ខៀវ ភារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា ប្រធានគណ:កម្មាធិការរៀបចំការប្រកួតបាល់ទាត់ជើងឯក Soccer League នាស្នាក់ការសហ ភាពសហព័ន្ធយុវជនកម្ពុជា 3G ដែលមានការចូលរួមពីគណ:កម្មការមួយចំនួន ។

នាឱកាសនោះ លោក ខៀវ ភារិទ្ធ បានបញ្ជាក់ថា ការរៀបចំអោយមានការប្រកួតកីឡាបាល់ទាត់ ជើងឯកពានរង្វាន់ Soccer League នេះ ធ្វើឡើងក្នុងគោលដៅ បង្កើននូវសាមគ្គីភាព បង្កើតនូវភាព សប្បាយរីករាយ ពិសេសគឺដើម្បីកម្ពុជាទាំងមូល ។ លើសពីនេះទៅទៀត លោកបានបន្តទៀតថា ការប្រកួតនេះ ក៏ដើម្បីគាស់កកាយរកកីឡាករ ដែលមានសមត្ថភាពនៅទូទាំង ២៥ខេត្ត រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ជំរុញធ្វើយ៉ាងណាអោយពួកគេទាំងនោះ ឈានទៅរកភាពល្បីល្បាញ នាថ្ងៃអនាគត ដូចជា នឹងអាចក្លាយជាកីឡាករជំរើសជាតិផងដែរ។

ចំពោះការប្រកួតកីឡាបាត់ទាត់ជើងឯកពានរង្វាន់ Soccer League 2016 នេះ គឺបើកទូលាយសំរាប់ ក្រុមកីឡាករ គ្រប់ក្រុម មិនថា ជាស្ថាប័ន ក្រសួង ក្រុមហ៊ុន សាលារៀន រឺក៏បុគ្គលនោះទេ អោយតែ អាចចងក្រងជាក្រុមបាន គឺអាចចុះឈ្មោះចូលរួមប្រកួតបានទាំងអស់។

ជុំវិញកាលបរិច្ឆេទនៃការប្រកួតនេះ មិនទាន់សំរេចជាផ្លូវការនៅឡើយ រងចាំការសំរេចពីថ្នាក់លើ បន្តទៀត។

បញ្ជាក់: កិច្ចប្រជុំពិភាក្សាខាងលើនេះ បានផ្តោតសំខាន់ទៅលើ ការកែសម្រួលគណ:កម្មការមួយ ចំនួន ដើម្បីប្រសិទ្ធភាពការងារ បែងចែកការងារត្រៀមជូនដល់គណ:កម្មការសំខាន់ៗមួយចំនួន និងការពិភាក្សារកគំនិតល្អៗ ដើម្បីធ្វើយ៉ាងណាអោយកម្មវិធី ប្រកួតកីឡាបាល់ទាត់ខាងលើនេះ ប្រព្រឹត្តទៅបានរលូន និងកាន់តែអស្ចារ្យជាងឆ្នាំកន្លងទៅ៕








អត្ថបទ៖ វាសនា
រូបភាព៖ ផុន រ៉ាដា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម គេហទំព័រ ព័ត៌មាន​ News New  ក្នុងតំលៃពិសេស!
ទូរស័ព្ទ : 070 855 456 / 068 855 456 / 085 855 456
លោក ខៀវ ភារិទ្ធ : បើកទូលាយដល់កីឡាករចង់ចូលប្រកួតបាត់ទាត់ជើងឯង Soccer League 2016 លោក ខៀវ ភារិទ្ធ : បើកទូលាយដល់កីឡាករចង់ចូលប្រកួតបាត់ទាត់ជើងឯង Soccer League 2016 Reviewed by Unknown on 2:55:00 AM Rating: 5

No comments:

Powered by Blogger.