Wednesday, November 30, 2016

លោក គល់ បញ្ញា សំដែងការព្រួយបារម្ភចំពោះចំនួនអ្នកចុះឈ្មោះបោះឆ្នោត មិនទាន់អស់នៅឡើយ

News New : អង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទង និងដំណើរការបោះឆ្នោត ហៅកាត់ថា ខុម ហ្វ្រែល បានសម្តែងក្តីបារម្ភ ចំពោះចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការបោះឆ្នោតឆ្នោត ក្រុមប្រឹក្សាឃុំ -សង្កាត់ នាពេលខាងមុខនេះ ។ លោក គល់ បញ្ញា ប្រធាន អង្គការខុមហ្វ្រែល បានថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី សមារហណកម្មការកសាងសន្តិភាព ទៅក្នុងការងារសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅសណ្ឋាគារសាន់វ៉េ ថា ចាប់តាំងពីដំណើរការមក អង្គការខុមហ្វ្រែល បានជួយជំរុញឲ្យប្រជាពលរដ្ឋទៅចូលរួមចុះឈ្មោះ បោះឆ្នោត និងបោះឆ្នោត ។លោកថា ខុមហ្វ្រែល បានបញ្ជូនអ្នកសង្កេតការណ៍ ពេលចូលរួមបោះ ឆ្នោតម្តងៗប្រមាណជា ១ម៉ឺននាក់ ជាទៀងទាត់ ។ លោកបញ្ជាក់ថា « ខុមហ្វ្រែល បានចូលរួមលើក ស្ទួយសិទ្ធិបោះឆ្នោត និងដំណើការបោះឆ្នោត ឲ្យកាត់បន្ថយឲ្យបានច្រើនពីទំនាស់ទាក់ទិន នឹងការ បោះឆ្នោត ។ នៅពេលខាងមុខនេះ នៅកម្ពុជាមានការប្រឈមក្នុងការដំណើរការបោះឆ្នោត ក្រុម ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជាតិឆ្នាំ២០១៨ »។
បញ្ហានេះ អង្គការសង្គមស៊ីវិលផ្សេងៗទៀត ក៏ដូចជា ខុមហ្វ្រែល ដែរ គឺបានកំពុងត្រៀមចូលរួមការ បោះឆ្នោតឲ្យបានគ្រប់គ្នា។ដំណាក់កាលនេះ យើងកំពុងតែជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឲ្យបានច្រើនផងដែរ ។ ជាមួយគ្នានោះដែរ លោក គល់ បញ្ញា ក៏បានបញ្ជាក់ថា  « យើងនៅមានការ ព្រួយបារម្ភខ្លះចំពោះអ្នក ដែលមិនបានចុះឈ្មោះបោះឆ្នោត រហូតដល់ពេលបញ្ចប់នេះ ។ ព្រោះថា អ្នកចុះឈ្មោះបោះឆ្នោតមិនទាន់ទៅចុះឈ្មោះគ្រប់គ្នា ដែលមានសិទ្ធិចុះឈ្មោះមានរហូត ៩.៦លាន នាក់»។ ប្រធានអង្គកការខុមហ្វ្រែល បានលើកឡើងទៀតថា លោកនៅតែបន្តសកម្មភាព របស់ខ្លួន ក្នុងការខិតខំជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយទៀត ព្រោះថាការងារចុះឈ្មោះ បោះឆ្នោត នឹងធ្វើឡើងជារៀងរាល់ឆ្នាំ អ៊ីចឹងឆ្នាំក្រោយ មានការចុះឈ្មោះបោះឆ្នោតទៀត យើងនឹង ខិតខំជំរុញឲ្យពលរដ្ឋចុះឈ្មោះឲ្យបានច្រើន ។ លោកបញ្ជាក់បន្តថា «ការចុះឈ្មោះបោះឆ្នោតកន្លង មកនេះ មានបញ្ហាមួយចំនួនផងដែរ ពិសេសនោះប្រជាពលរដ្ឋ ដែលធ្វើការនៅក្រៅប្រទេស គឺមាន កម្មករចំណាកស្រុក ពលរដ្ឋអត់មានអត្តសញ្ញាណប័ណ្ណ ដែលជាបញ្ហាកំពុងតែកើតឡើងចំពោះ ពលរដ្ឋ ក្នុងងការអនុវត្តសិទ្ធិចូលរួមដំណើរការបោះឆ្នោត» ។ 

គួរបញ្ជាក់ថា ការព្រួយបារម្ភរបស់ខុមហ្វ្រែលនេះ បានធ្វើឡើងគឺបន្ទាប់  គ.ជ.ប.  បានទទួលពលរដ្ឋ មកចុះឈ្មោះបោះឆ្នោតបញ្ជីថ្មីឆ្នាំ២០១៦ រយៈពេល៩១ថ្ងៃ រួមទំាងថ្ងៃបន្ថែមមួយថ្ងៃទៀត គិតចាប់ពី ម៉ោង ៨ ព្រឹក ដល់ ម៉ោង ១២យប់ មានចំនួនប្រមាណជា ៨លាននាក់។

 អត្ថបទ ៖ ចំណាន​(២២)

សម្តេចតេជោ ហ៊ុន សែន ចូលរួមវេទិកាជំនួញដ៏ធំរវាងប្រទេសចិន និងប្រទេសកម្ពុជា

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួមបើកវេទិកាជំនួញចិន កម្ពុជា ដ៏ធំនៅក្នុងប្រទេសកម្ពុជា ។ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ " កម្ពុជា ព្រះរាជាណាចក្រ នៃកាលានុវត្ត ភាព ខ្សែក្រវាត់មួយ ផ្លូវមួយ " ដែលធ្វើឡើងនៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ ។ វេទិកា នេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន វិនិយោគឯកជន ដែលនាំមុខគេរបស់ប្រទេសចិន គឺក្រុម ហ៊ុន China Minsheng Investment Group ( CMIG) និងក្រុមហ៊ុន Ly Yong Phat Group  របស់ប្រទេស កម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបរវាង នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងនាយកក្រុមហ៊ុន CMIG គឺលោក Dong Wenbiao កាលពីខែកញ្ញា កន្លងមក ។ ពាក្យស្លោករបស់វេទិការនេះ គឺ « ប្រទេសកម្ពុជា ៖ រាជាណាចក្រ នៃឱកាស » និងខ្សែ ក្រវ៉ាត់មួយ វិថីមួយ » ពាក្យស្លោកនេះ  គឺសង្កត់ធ្ងន់ទៅលើការតំាងចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន និងសហគ្រាសឯនជន ដូចជា CMIG  ក្នុងការបន្តឈានទៅមុខ ក្នុងការអភិវឌ្ឍ ឱកាសវិនិយោគសម្រាប់ការវិនិយោគរបស់ប្រទេសចិន មកប្រទេសកម្ពុជា ដែលមានរីកចំរើនផ្នែក សេដ្ឋកិច្ច ត្រូវបានគេចាត់ទុកជា «អូឡាំព្យាន» ដោយធនគារ Asia Development Bank ( ADB)  ។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់ ស៊ី ជិនពីង ប្រធាននាធិបតីទី៦ របស់ចិន លោកបានបញ្ជាក់ថា នៅក្នុងអំឡុងពេលជួបប្រជុំជាមួយនឹង សម្តេចតេជោ ថា ប្រទេសចិន  បានត្រៀមខ្លួនក្នុងការ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ទំាង ស្រុង តាមរយៈកិច្ចសហការសេដ្ឋកិច្ច និងភារវិនិយោគ ដែលទទួលផលរួម ហើយទំាងនេះ គឺជា ផ្នែក នៃគំនិតផ្តូចផ្តើម « ខ្សែក្រវាត់មួយ វិថីមួយ »។

ប្រភពបញ្ជាក់ថា វេទិការនេះ គឺជាសញ្ញានៃទំនាក់ទំនង ដែលកាន់តែរីកលូតលាស់ឡើងរវាង Sino – Cambodian ដែលបានបង្កើតទៅជាគម្រោងវិនិយោគចិនធំៗដូចជា តំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ផែក្រុងព្រះសីហនុ ដែលជាគម្រោងជ្រោមជ្រែងដោយក្រុមហ៊ុន Hongdou Group  ដែលជាកូនក្រុម ហ៊ុនមួយ ក្នុងក្រុមហ៊ុន CMIG ។ 

វេទិការមានចូលរួមពីសំណាក់រដ្ឋមន្ត្រី និងមន្ត្រីរាជការសំខាន់ៗពីក្រសួងពាណិជ្ជកម្ម ពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC ) និងមន្ត្រីជាន់ខ្ពស់ ក៏ដូចជា  អ្នកនំាមុខក្នុងផ្នែកជំនួញនៅកម្ពុជា និងសមា គមនានា។ វេទិកានេះ នឹងក្តោបទៅប្រធានបទដូចជា កិច្ចសហការឧស្សាហកម្ម និងហិរញ្ញវត្ថុ របស់ ប្រទេសចិន កម្ពុជា ក៏ដូចជា នឹងពិនិត្យទៅលើករណីសិក្សា នៃការវិនិយោគចិន នៅប្រទេសកម្ពុជា ពីមុនៗជាមួយនឹងគំនិតក្នុងការអភិវឌ្ឍប្រសិទ្ធភាព និងផលប្រយោជន៍ ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា វេទិកានេះ នឹងបញ្ចប់ជាមួយកម្មវិធី ចុះហត្ថ លេខាទៅលើការវិនិយោគ និងកិច្ចសហការរវាងមន្ត្រី និងអ្នកជំនួញប្រទេសចិន និងកម្ពុជា  ៕

 អត្ថបទ ៖ ចំណាន (២១)

វិទ្យុបេះដូងខ្មែរ FM99.3 នឹងធ្វើការផ្សាយផ្ទាល់ពីពិធីរំលឹកគុណសម្តេច ជា ស៊ីម នាថ្ងៃ២ ធ្នូ ចាប់ពីម៉ោង៤រសៀល ដល់ ៨យប់

News New :  បើយោងតាមការអោយដឹងពីក្រុមការងារទទួលបន្ទុកផ្សព្វផ្សាយព័ត៌មាន នៃពិធី រម្លឹក គុណសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ នេះ បញ្ជាក់ថា សំរាប់ថ្ងៃពិធីនោះ នឹងមានទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ធ្វើ ការផ្សាយផ្ទាល់ពីទិដ្ឋភាពទូទៅ នៃពិធីបុណ្យនេះ ដោយចាប់ពីម៉ោង ៤:០០រសៀលរហូតដល់ម៉ោង ៨:០០យប់ ។ ក្នុងនោះដែរ វិទ្យុបេះដូងខ្មែរ FM99.3MHz ដែលជាវិទ្យុកំសាន្តដ៏ពេញនិយមរបស់មិត្ត យុវវ័យ ក៏នឹងធ្វើការផ្សាយផ្ទាល់ផងដែរ ។ ប៉ុន្តែការផ្សាយផ្ទាល់របស់វិទ្យុបេះដូងខ្មែរ FM 99.3 MHz គឺមានការខុសប្លែកពីវិទ្យុ ទូរទស្សន៍ ផ្សេងៗ ដោយយើងមានជា កិច្ចសំភាសន៍ ជាមួយអ្នកចូលរួម ជាមួយគណ:កម្មការគ្រប់ផ្នែក បែបអធិប្បាយ បែបឆ្លើយឆ្លង និងអមចំរៀងពិរោះៗ ផងដែរ ។

បញ្ជាក់ : ការចូលរួមផ្សាយផ្ទាល់របស់វិទ្យុបេះដូងខ្មែរ FM99.3MHz គឺជាទឹកចិត្តរួមចំណែក ដោយ មិនគិតថ្លៃអ្វីឡើយ ។







អត្ថបទ ៖ អារុណ

មូលនិធិ Chang of Light Cambodia ចំណាយ ២ពាន់ដុល្លារ សំរាប់ព្រះសង្ឃ សិស្សក្រីក្រ ចាស់ជរា ក្នុងស្រុកព្រៃឈរ



News New : នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ កញ្ញា Melinda Soth ប្រធានមូលនិធិ Chang of Light Cambodia និងក្រុមគ្រួសារ ដែលរស់នៅប្រទេសអូស្ត្រាលី បានរៀបចំពិធីប្រគេនសិក្ខូបករណ៍ និងបច្ច័យដល់សមណសិស្ស-សិស្ស នៅសាលាពុទ្ធិកបឋមសិក្សាកម្រងជោតនារាម ( គរ ) ប្រគេន ចង្ហាន់ដល់ព្រះសង្ឃចំនួន ៧០អង្គ ក្នុងវត្តជោតនារាម ( គរ)  ជូនបច្ច័យលោកតា លោកយាយចំនួន ២៥នាក់  ចែកសម្លៀកបំពាក់ និងសម្ភារ:សិក្សាដល់សិស្សក្រីក្រ ចំនួន ៧០នាក់  ព្រមទាំងបានចែក អំណោយដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ២០គ្រួួសារទៀត ដែលរស់នៅក្នុងឃុំចំនួនបីគឺ៖ ឃុំគរ ឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំព់ចាម ។
បញ្ជាក់ : សរុបថវិកាក្នុងការចំណាយខាងលើនេះ គឺអស់ជាង ២០០០ពាន់ដុល្លារសហរដ្ឋអាមេរិក៕



















អត្ថបទ ៖ អារុណ
  

Tuesday, November 29, 2016

លោក អាំង សិរីពិសិដ្ឋ ថា សម្តេច ជា ស៊ីម មានភាពអស្ចារ្យបំផុត២ ដែលអ្នកផ្សេង...

News New : បើយោងតាមការផ្តល់កិច្ចសភាសន៍ពិសេសរវាងលោក អាំង សិរីពិសិដ្ឋ និងលោក ទូច វណ្ណ: ក្នុងវិទ្យុបេះដូងខ្មែរ FM99.30MHz កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣:០០ -៤ : ០០ រសៀល ដែលធ្វើការផ្សាយផ្ទាល់នោះ លោក អាំង សិរីពិសិដ្ឋ ជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកស្ថាបនិកម្នាក់ក្នុងចំណោមអ្នកស្ថាបនិកជាច្រើននាក់ ដើម្បីធ្វើ ការស្រាវជ្រាវ និងបោះពុម្ពសៀវភៅមួយ ក្រោមចំណងជើងថា" ដើម្បីប្រទេសជាតិ ដើម្បីប្រជាពល រដ្ឋ" សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម  បានបញ្ជាក់នៅក្នុងកិច្ចសភាសន៍នោះថា ៖  សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម មិនត្រឹមតែបានលះបង់ឈាមស្រស់សាច់ស្រស់ តស៊ូរំដោះជាតិ ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ គឺសម្តេច ជា ស៊ីម លោកមានចំណុចពិសេស ២ទៀត ដែលមិនងាយមានអ្នកណាធ្វើបាន ដូចជា ៖
១.សម្តេច បានធ្វើអោយលោកឪពុករបស់សម្តេច លះបង់ពីការទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ មក ជាភាពចាស់ទុំ ជាឪពុក ប្តី ប្រកបដោយព្រហ្មវិហារធម៌ចំពោះប្រពន្ធកូន ។
២.សម្តេច ជាមេដឹកនាំស្ងៀមស្ងាត់ អំណត់អត់ធ្មត់ បង្រួបបង្រួម និងមិនចេះដាក់ទោសកូនចៅ ។

លោក អាំង សិរីពិសិដ្ឋ បានគូសបញ្ជាក់បន្តទៀតថា សម្តេច ជាកូនកសិករក្រីក្រ ហើយឪពុកចូល ចិត្តពិសារស្រារាល់ថ្ងៃ ។ ប៉ុន្តែទោះបី ឪពុកាសម្តេច ចូលចិត្តពិសារស្រា មាត់ធំមាត់តូច ក៏សម្តេច នៅតែគោរពឱនលំទោន និងដឹងគុណបំផុតចំពោះលោកឪពុក រហូតដល់ពេលមួយ ឪពុកសម្តេច បានអោយសម្តេច ចូលបួងរៀនក្នុងវិស័យព្រះពុទ្ធសាសនា ពេលនោះសម្តេច បានលុតជង្គង់មុខ ឪពុកសម្តេច ហើយទទួលថា " កូនយល់ព្រមទៅបួស ប៉ុន្តែកូនសុំសំណូមពរលោកឪពុក សុំឈប់ ពិសារស្រាទៀត " ។  បន្ទាប់មក ក្នុងអំឡុងពេលដែលសម្តេច បានទៅបួងរៀននោះ ឪពុកសម្តេច ក៏បានឈប់ពិសារស្រាមែន និងបានបំពេញទួនាទីជាស្វាមីដ៏ល្អ  ជាឪពុកប្រកបដោយព្រហ្មវិហារ ធម៌ ។ បន្តបន្ទាប់ នៅចុងឆ្នាំ១៩៧៨ ដោយមានការបែកបាក់ផ្ទៃក្នុងខ្លះនៅក្នុងបក្ស សម្តេច ជា ស៊ីម បានដើរតួយ៉ាងសំខាន់ជាមួយសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងការសម្របសម្រួល ស្ថានការណ៍នោះយ៉ាងល្អប្រសើរ រួចសម្តេចទាំងបី ក៏បានបន្តដំណើរដឹកនាំចលនារំដោះជាតិមាតុ ភូមិ រហូតទទួលជ័យជន្នះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩  ។ លើសពី នេះទៅទៀត នៅក្នុងការដោះស្រាយកិច្ចការប្រទេសជាតិ សម្តេច ជា ស៊ីម លោកប្រើយុទ្ធសាស្ត្រ ត្រជាក់ ទឹមមុខញញឹមមិនតក់ស្លុត មិនធ្វើអោយអ្នករួមកិច្ចការ និងកូនចៅបារម្ភ បើទោះបីជាមាន រឿងអ្វីឡើយ គឺស្ងៀមស្ងាត់ អំណត់អត់ធ្មត់បំផុត ។ ពិសេសជាងនេះទៅទៀត សម្តេច កម្រដាក់ ទោសទណ្ឌកូនចៅណាម្នាក់ណាស់ គឺមានព្រហ្មវិហារធម៌ចំពោះកូនចៅជានិច្ច ។

ជុំវិញការបោះពុម្ពផ្សាយសៀវភៅ ជីវប្រវត្តិ និងសកម្មភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្នុងបុព្វហេតុជាតិមាតុភូមិនេះ លោក អាំង សិរីពិសិដ្ឋ ក៏បានរំលេចអោយដឹងទៀតថា សៀវភៅនេះ ប្រើអស់រយ:ពេលជាង ៦ខែ ទាំងការស្រាវជ្រាវ  ការចុះជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ  ដែលធ្លាប់ រួមការងារ រួមសុខទុក្ខជាមួយសម្តេច ចាប់តាំងពីសម្តេចនៅកុមារភាព រហូតដល់លាចាកលោកទៅ
ទើបអាចចងក្រងសៀវភៅ ដែលមានកំរាស់រាប់រយទំព័រនេះឡើង ។ បើតាមលោក អាំង សិរីពិសិដ្ឋ សៀវភៅដែលមានចំណងជើងថា " ដើម្បីប្រទេសជាតិ  ដើម្បីប្រជាពលរដ្ឋ "   សម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ផ្តួចផ្តើមចងក្រង និងដឹកនាំនិពន្ធដោយ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

បញ្ជាក់ : សៀវភៅនេះ បានបោះពុម្ពលើកទី១ ចំនួន ៥០០ក្បាល ដើម្បីចែកជូនថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ថ្នាក់ដឹកនាំយុវជន  ដែលបានអញ្ជើញចូលរួម ក្នុងពិធី  រម្លឹកគុណសម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម និងលោកជំទាវ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅសួនច្បារក្រុងព្រៃ វែង ខេត្តព្រៃវែង ៕






អត្ថបទ ៖ អារុណ

លោកឧកញ៉ា ខៀវ ភារិទ្ធ ៖ គិតមកត្រឹមថ្ងៃនេះ ទីតាំងប្រារព្ធពិធី រម្លឹកគុណសម្តេច ជា ស៊ីម រួចរាល់ ៩៥%

News New : បើយោងតាមបទសំភាសន៍រវាងលោកឧកញ៉ា ខៀវ ភារិទ្ធ និងលោក​ ទូច វណ្ណ: ផ្សាយ ផ្ទាល់ក្នុងវិទ្យុបេះដូងខ្មែរ FM 99.30MHz នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៤:០០ រសៀល ដល់ម៉ោង ៥:០០ល្ងាច នេះ លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង បានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា នេះ ដំណើរការប្រព្រឹត្តទៅ នៃការរៀបចំ ពិធី រម្លឹកគុណសម្តេចអគ្គមហាធម្មពោធិសាល ជា​ ស៊ីម និងលោកជំទាវ គឺបានរួចរាល់ ៩៥%ហើយ រងចាំតែថ្ងៃពិធិប៉ុណ្ណោះ។ ជាងនេះទៅទៀត លោកឧកញ៉ា បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងារ សសយក ខេត្តព្រៃវែង សហការណ៍ជាមួយអាជ្ញាធរខេត្តព្រៃវែង បានរៀបចំបែងចែក ផែនក្នុងការ ជាច្រើនផ្នែក ដើម្បីអោយពិធីប្រព្រឹត្តក្រោមបរិយាកាសយ៉ាងល្អប្រសើរ ។ ក្នុងនោះ ក៏មានផ្នែកខាង សន្តិសុខសណ្តាប់ធ្នាប់ និងពេទ្យសំរាប់ការពារសុវត្ថិភាពជូនអ្នកចូលរួម ព្រមទាំងមានការប្រគុំតន្ត្រី កំប្លែង ល្ខោនបាសាក់ ចាប៉ី តាំងពិពរណ៍ម្ហូបអាហារ នំចំណី ដែលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ចូលចិត្តផងដែរ ....។ល។




អត្ថបទ ៖ រស់ វិសិដ្ឋ

Monday, November 28, 2016

លោកឧកញ៉ា ខៀវ ភារិទ្ធ នឹងផ្តល់បទសំភាសន៍នៅវិទ្យុបេះដូងខ្មែរ FM99.3 អំពីបុណ្យរម្លឹកគុណសម្តេច ជា ស៊ីម នារសៀលនេះ

News New : ដើម្បីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានជ្រាបកាន់តែច្បាស់អំពី ពិធីបុណ្យរម្លឹកគុណ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ វិទ្យុបេះ​ដូងខ្មែរ FM99.30MHz មានការផ្សាយផ្ទាល់កិច្ចសំភាសន៍ជាមួយលោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងឯកឧត្តម ស សុខា  អនុប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ដែលជាអ្នកផ្តួចផ្តើម និងរៀបចំពិ ធី បុណ្យរម្លឹកគុណសម្តេច ជា ស៊ីម និងលោកជំទាវ នេះឡើង ។
បញ្ជាក់: កិច្ចសំភាសន៍នេះ នឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ វេលាម៉ោង ៤:០០រសៀល ដល់ ម៉ោង៥:០០ល្ងាច រយ:ពេល ១ម៉ោង ។
ដូច្នោះសូមបងប្អូនប្រិយមិត្ត តាមដានស្តាប់ និងទូរស័ព្ទចូលរួម ដោយមេត្រី ។



អត្ថបទ ៖ អារុណ


Sunday, November 27, 2016

លោក សម រង្ស៊ី អះអាង ៤ចំណុច គាំទ្រផែនទីដែលរដ្ឋាភិបាលកម្ពុជា សំរេចយកខ្នាត ១/៥០ពាន់

News New : លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រស់នៅនិរទេសខ្លួនពីអំណាចតុលាការ បានបញ្ចេញទស្សនៈគំាទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចយកផែនទីខ្នាត ១ / ៥០ ពាន់ សម្រាប់វាស់វែងព្រំដែនកម្ពុជា វៀតណាម ។ 

លោក​ សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញសង្គម នាព្រឹកថ្ងៃទី២៨ វិច្ឆិកា នេះថា បញ្ហាបូរណភាព ទឹកដី គឺជា បញ្ហាកំណត់ព្រំដែន ទាំងដែនដីគោក និងដែនដីទឹក អោយបានត្រឹមត្រូវ និងយុត្តិធម៌ ។ បញ្ហានេះ ឈានមកដល់ដំណាក់កាលមួយថ្មី ដែលតម្រូវឲ្យជនជាតិខ្មែរ  អ្នកស្នេហាជាតិទាំងអស់ ចូលរួមធ្វើការ និងតស៊ូជាមួយគ្នា ដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវ ដោយឈរលើមូលដ្ឋាន ច្បាប់ មានទាំងច្បាប់ជាតិ (ជាពិសេស រដ្ឋធម្មនុញ្ញ) ទាំងច្បាប់អន្តរជាតិ (ជាពិសេស កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ ១៩៩១) ។ លោកថា ដំណោះស្រាយត្រឹមត្រូវ ចំពោះបញ្ហានេះ តម្រូវឲ្យគូវិវាទ (ជា ពិសេស ប្រទេសកម្ពុជា និងប្រទេសវៀតណាម) ស្វែងរកផែនទីត្រឹមត្រូវ ធ្វើជាមូលដ្ឋានបច្ចេកទេស ច្បាស់លាស់ក្នុងការកំណត់ព្រំដែន ដែលគ្មាននរណាអាចប្រកែកបាន ។ លោក សម រង្ស៊ី បានគូស បញ្ជាក់ថា « ចំពោះបញ្ហាផែនទីនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ហើយមានយោបល់ដូចតទៅ ៖ 
១- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២ ចែងថា  " បូរណភាពទឹកដីរបស់ព្រះរាជាណា ចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/ ១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ - ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩" ។ 
២- ដើម្បីកំណត់បន្ទាត់ព្រំដែន នៅលើដែនដី និងដែនទឹកជាក់ស្តែងអោយបានកាន់តែច្បាស់លាស់ ថែមទៀត យើងត្រូវប្រើបច្ចេកទេស និងឧបករណ៍ទំនើបបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដែលមិនទាន់មានកាលពីជាង៦០ឆ្នាំមុននៅពេលដែលរដ្ឋបាលអាណានិគមនិយមបារាំង បានរៀប ចំផែនទីដូចបញ្ជាក់ខាងលើ ទុកឲ្យយើងប្រើប្រាស់មកដល់សព្វថ្ងៃ​។
៣- ប្រទេសបារាំងសព្វថ្ងៃ អាចផ្តល់ជំនួយបច្ចេកទេស ដែលភាគីពាក់ព័ន្ធទាំងអស់ អាចជឿទុកចិត្ត បាន ព្រោះប្រទេសបារាំងសព្វថ្ងៃ ប្រកាន់ជំហអព្យាក្រឹត្យ ហើយក៏មានជំនាញឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ និងធនធានគ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបញ្ហាកំណត់បន្ទាត់ព្រំដែនរវាងប្រទេស កម្ពុជា និងប្រទេសវៀតណាម ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ។
៤- ភាគីពាក់ព័ន្ធទាំងអស់ អាចស្នើរដ្ឋាភិបាលប្រទេសបារាំងសព្វថ្ងៃ ឲ្យជួយផ្តល់ផែនទីបន្ថែម ដែល មានផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋាន។

ផែនទីបន្ថែមនោះ  អាចផ្តល់ការងាយស្រួល ក្នុងការប្រើប្រាស់ និងការអនុវត្តន៍  ផែនទីជាមូលដ្ឋាន ក្នុងការកំណត់បន្ទាត់ព្រំដែនលើដែនដី និងដែនទឹកជាក់ស្តែង»។ជាមួយគ្នានោះដែរ មេបក្សប្រឆំាង ក៏បានលើកឡើងថា ផែនទីបន្ថែម ដែលអាចតម្រូវឲ្យអ្នកបច្ចេកទេសបារាំង មកពិនិត្យមើលស្ថាន ការណ៍ ។ ជាក់ស្តែង បច្ចុប្បន្ននៅមូលដ្ឋាន មានលក្ខណៈពិសេស ២យ៉ាងដ៏សំខាន់ដូចតទៅ ៖ 
ក- មានការពង្រីកខ្នាតពី ១ / ១០០ពាន់  ( គឺ ១ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង ) ទៅ ១ / ៥០ពាន់  ( គឺ ២ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) មានន័យថា ផែនទី ១/៥០.០០០ លម្អិតជាង ២ ដង ហើយក៏ច្បាស់ជាង ២ដង ប្រៀបធៀបទៅនឹងផែនទី ១/ ១០០ពាន់ ដោយគ្មានប្រែប្រួលអ្វីដែលជាលក្ខណៈមូលដ្ឋានឡើយ ។ ខ- មានការបំលែង (conversion ) ពីប្រព័ន្ធបច្ចេកទេស Bonne  ( ដែលគេឈប់ប្រើប្រាស់ ហើយសព្វ ថ្ងៃ)មកប្រព័ន្ធបច្ចេកទេសUTM (ដែលគេប្រើប្រាស់ជាសកល នាពេលបច្ចុប្បន្ន)។ បំលែងមកប្រព័ន្ធ UTM នេះ នឹងនាំមកនូវការងាយស្រួលក្នុងការប្រៀបធៀបជាមួយនឹងផែនទី ដែលបានយកមកប្រើ ប្រាស់មកដល់សព្វថ្ងៃ ដើម្បីអោយឃើញថាផែនទីណាខុស ផែនទីណាត្រូវ។ លោកសង្កត់ធ្ងន់ថា« យើងអាចជឿទុកចិត្តលើផែនទី រៀបចំដោយប្រទេសបារាំង  ដែលមានគោលជំហរអព្យាក្រឹត្យ  ជា ជាងផែនទី ដែលរៀបចំដោយប្រទេសវៀតណាម ដែលមានផលប្រយោជន៍ ផ្ទុយពីផលប្រយោជន៍ ប្រទេសកម្ពុជា ក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំង២ ។ ក្នុងកាលៈទេសៈបច្ចុប្បន្នជំនួយបច្ចេក ទេស និងអព្យាក្រឹត្យ ពីប្រទេសបារាំង មិនអាចធ្វើឱ្យប្រទេសកម្ពុជា ទទួលការបង់ខាតអ្វីទេ។ ផ្ទុយ ទៅវិញអន្តរាគមន៍ពីប្រទេសបារាំង នឹងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ពីបញ្ហាព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ ឲ្យប្រទេសកម្ពុជា ។ ជាមួយគ្នា នោះដែរ លោក សម រង្ស៊ី ក៏បានបង្ហាញទស្សនៈការប្រើប្រាស់ផែនទីខ្នាត ១ / ៥០ពាន់ នឹងត្រូវផ្តល់ យុត្តិធម៌ ឲ្យអ្នកស្នេហាជាតិដូចជា លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងលោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេស កម្ពុជា ។ គឺមិនគួរចាប់ពួកគាត់ដាក់គុកសោះ តែគួរតែយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផល ប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នា។ ទាន់ទិនទៅនឹងកាលើកឡើងរបស់មេបក្សប្រឆំាង លោក សម រង្ស៊ី នេះដែរ លោន សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា នេះ ជានយោបាយបល់បាយ របស់អ្នកនយោបាយថោកទាប ដែលធ្វើនយោបាយ ដើម្បីបង្គ្រប់បំពេញ សព្វបែបយ៉ាងឲ្យសម្តេចតេជោ ហ៊ុន សែន ដែលរួមមាន៖ បង្គ្រប់កិច្ចបោះឆ្នោតបង្គ្រប់ទឹកចូលសភា ហើយឥឡូវបង្គ្រប់ទិស ជួយដូរខ្នាតផែនទីថែមទៀត។ លោកបញ្ជាក់ថា«នយោបាយបល់បាយ ឆ្លេរ ឆ្លារ និងចរឹតនយោបាយអំពិលអំពែក របស់ សម រង្ស៊ី គឺធ្វើដើម្បីតែចិញ្ចឹមជីវិតនយោបាយរបស់ខ្លួន ខ្លាចគណបក្សរបស់ខ្លួនរលាយ តែមិនដែលគិតខ្លាចប្រទេសជាតិរលាយទេ។ចុងក្រោយនេះ បន្ទាប់ ពីអង្វរលន់តួរសុំ ហ៊ុន សែន ចូលស្រុក ក្រោមលេសម្តាយក្មេកស្លាប់នោះរួចហើយ ពេលនេះ សុខ ចិត្តគាំទ្រ ហ៊ុន សែន ដើម្បីដូរខ្នាតផែនទីប្រទេស ថែមទៀត ដោយចេះខ្មាស់អៀន» ។

សូមជម្រាបថាកាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរថា បង្កើត ផែនទីថ្មីទេ គឺ ចម្លងផែនទីពីផែនទីខ្នាត ១ / ១០០ពាន់ មកខ្នាត ១ / ៥០ពាន់  ដើម្បីងាយស្រួល វាស់ វែង និងបោះបង្គោល ។ ផែនទីខ្នាត ១ / ១០០ពាន់ នៅតែជាផែនទីផ្លូវការ។ ក្នុងករណីមានការយល់ ខុសគ្នាត្រូវយកផែនទីខ្នាត១/១០០ពាន់មកធ្វើជាមូលដា្ឋនក្នុងការដោះស្រាយដដែល ។ និយាយរួម ការផ្ទេរផែនទី ឬចម្លងផែនទីត្រូវតែធានាភាពត្រឹមត្រូវ តាមផែនទីដើម និងដើម្បីយកមកធ្វើការវាស់ វែងបោះបង្គោលព្រំដែនអោយបានត្រឹមត្រូវ ។ យើងសុំជំនាញការបារាំង អាស្រ័យដោយបារាំង ជា អ្នកផលិតផែនទីនេះ ពេលបារាំងដាក់អាណានិគមលើប្រទេសកម្ពុជា វៀតណាម និងឡាវ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ច ប្រជុំរវាងកម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍ នាខេត្តសៀមរាប បានឯក ភាពរួមគ្នា ធ្វើលិខិតទៅរាជរដ្ឋាភិបាល បារាំង ស្នើសុំអ្នកឯកទេស មកជួយធ្វើផែនទី គឺ ផែនទីខ្នាត ១ / ១០០ពាន់ ទៅជាផែនទី ១ / ៥០ពាន់ វិញ ៕

អត្ថបទ ៖ ចំណាន (២០)

ក្រសួងការងារ ប្រកាសបញ្ចូលយុវជនវ័យក្មេង ៧០០នាក់ ជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា

News New : គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលម៉ិញនេះ បានរៀប ចំប្រកាសបញ្ចូលមន្ត្រីវ័យក្មេង ជាយុវជនចំនួន ៧០០នាក់ ដែលជាមន្រ្តីរាជការ របស់ក្រសួងចំណុះ ឱ្យសាខាបក្សទាំង៣២ ។

ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នាស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការបញ្ចួលសមាជិកថ្មី ថ្ងៃនេះ ស្រប តាមលក្ខន្តិក: បទបញ្ជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងសេចក្តីណែនាំ របស់គណៈកម្មាធិការ កណ្តាល ស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈ កម្មាធិការគណបក្សក្រសួង ។ លោក អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរ គុណចំពោះសមាជិក សមាជិកាគណបក្សក្រសួង ដែលបានគាំទ្រ ហើយសម្រេចចិត្តចូលជាសមា ជិកគណបក្សប្រជាជនកម្ពុជា និងកោតសរសើរចំពោះសាខាគណបក្សទាំង៣២ និងលេខាធិការ ដ្ឋាន គណបក្សក្រសួង ដែលបានខិតខំកសាងសមាជិកបក្ស និងរៀបចំបែបបទបញ្ចូលសមាជិក បក្ស ហើយបានរៀបចំពិធីប្រកាសជាផ្លូវការ នៅថ្ងៃនេះ។ ជាមួយនេះ លោករដ្ឋមន្ត្រី បានជម្រាប ជូនអំពីប្រវត្តិ ស្នាដៃ ឧត្តមគតិគណបក្ស នយោបាយគណបក្ស និងសមិទ្ធផលមិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំតស៊ូរំដោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះ ៧ មករា ធ្វើអោយប្រទេសជាតិទទួលបានឯករាជ្យ សន្តិភាព សេរីភាព ប្រជា ធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម កសាងខឿនការពារជាតិ បង្រួបបង្រួមជាតិ ពង្រឹងនីតិ រដ្ឋ ពង្រឹងលិទ្ធិប្រជាធិបតេយ្យ ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ កសាងនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ លើកស្ទួយជីវភាពប្រជាជន លើកកម្ពស់ចលនាយុវជន យុវនារី ស្តារកិត្តិយសនិងកិត្យានុភាពជាតិ ក្លាយជាប្រទេស ដែលមានលក្ខណៈស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសលើពិភពលោក ដែលទាំងអស់នេះ ជាសមិទ្ធផលដ៏ធំធេងកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជា ជនកម្ពុជា ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវគោលបំណងរបស់គណបក្ស គឺប្រមូលកំលាំងគ្រប់ជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រលាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកំលាំង គ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជា ធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រជានកម្ពុជា ជាគណបក្សកើតចេញពីប្រជា ជន ធ្វើអ្វីៗដើម្បីប្រជាជន។ 

លោកអ៊ិត សំហេង បានគូសបញ្ជាក់ថា សមាជិក សមាជិកាគណបក្ស ត្រូវខិតខំកសាងសាមគ្គីភាព ឯកភាព ការពារអោយបានរឹងមាំនូវសមិទ្ធផល ស្នាដៃ និងអនុវត្តតាមគោលនយោបាយ ដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះគណបក្សណា ដែលមានឧបាយកលពិស ពុលមកលើគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនោះ ក៏ត្រូវពង្រឹងស្មារតីពុះពារអប់រំ កសាងខ្លួនជា ប្រចាំ ខិតខំរៀនសូត្រ និងខិតខំប្រតិបត្តិអោយបានត្រឹមត្រូវតាមកម្មវិធីនយោបាយបក្ស លក្ខន្តិកៈ របស់បក្ស បទបញ្ជាផ្ទៃក្នុងគណបក្ស វិន័យបក្ស កសាងអំពើល្អ និងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សដល់ប្រជាជន ដើម្បីបោះឆ្នោត ជូនគណបក្ស ឈានទៅដណ្តើមភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា៕

 អត្ថបទ ៖ ចំណាន (១៩)

លោក ស សុខា ថា "យុវជនជំនាន់នេះ ចងចាំ និងរៀនសូត្រពីយុវជនជំនាន់មុន" ពេលនេះយុវជនកំពុងហាត់សមចំរៀងសំរាប់ថ្ងៃ២ ធ្នូ

News New : បើតាមការអោយដឹងពី Page Facebook របស់លោក ស សុខា ដែលជាអ្នកផ្តួចផ្តើម និង ដឹកនាំរៀបចំពិធីបុណ្យរំលឹកគុណសម្តេច ជា ស៊ីម និងលោកជំទាវ លោកបានសរសេរថា " នាព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រុមយុវជនយុវនារីជាច្រើននាក់ កំពុងហាត់សមបទចម្រៀង សំរាប់ថ្ងៃពិធី"។

គួររំលឹកថា ថ្ងៃបុណ្យរម្លឹកគុណ្យសម្តេច ជា ស៊ីម និងលោកជំទាវ ដែលប្រព្រឹត្តទៅ នាថ្ងៃទី២ ខែធ្នូ ខាងមុខនេះ នឹងមានមហាជនចូលរួម ជាង ៨ពាន់នាក់ ជាពិសេសក៏នឹងមាន ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាច្រើនរូបក៏ចូលរួមផងដែរ ។

លោក ស សុខា បានសរសេរបញ្ជាក់ទៀតថា " យុវជនជំនាន់នេះ ចងចាំ និងរៀនសូត្រ ពីយុវជន ជំនាន់មុន ដើម្បីជាគុណប្រយោជន៍ ដល់យុវជនជំនាន់ក្រោយ ពិសេសប្រទេសជាតិទាំងមូល " ។





 អត្ថបទ ៖ អារុណ

លោក ប៉ោ វណ្ណាត ប្តេជ្ញាចិត្តដឹកនាំយុវជនខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាពសង្គម ដើម្បីយុវជន ប្រជាពលរដ្ឋ...

News New: លោក ប៉ោ វណ្ណាត បានប្រកាសប្តេជ្ញាចិត្តថា នឹងដឹកនាំយុវជននៅក្នុងខេត្តបន្ទាយមាន  ជ័យ ទាំងមូល ធ្វើសកម្មភាពល្អៗ ដើម្បីសង្គមជាតិ ដើម្បីយុវជនខ្លួនឯង និងដើម្បីប្រជាពលរដ្ឋខ្មែរ ចាប់ពីថ្ងៃប្រកាសតែងតាំងរូបលោក ជាប្រធានគណ:កម្មាធិការសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ នេះតទៅ។

ពិធីប្រកាសតែងតាំងប្រធានគណ:កម្មាធិការ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តបន្ទាយមាន ជ័យ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជាភរិយា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោក ស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការ អាជ្ញាធរដែនដី ថ្នាក់យុវជនខេត្ត ស្រុក ជាច្រើនកុះករផងដែរ ៕





អត្ថបទ ៖ អារុណ