Thursday, November 17, 2016

មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ១១៩នាក់ ស្បថឲ្យរន្ទះបាញ់ ឡានបុក ពស់ចឹក ...

News New : មន្ត្រីអង្គភាពប្រឆំាងអំពើរពុករលួយ ជាង ១០០នាក់ បាននំាគ្នាស្បថអោយរន្ធៈបាញ់ ឡានបុក ........ពេលបំពេញតួនាទី ជានគរបាលយុត្តិធម៌ ។ លោក លី ណារុន សមាជិកក្រុមប្រឹក្សា ជាតិ អង្គភាពប្រឆំាងអំពើពុករលួយ  បានឲ្យដឹងក្រោយសម្បថ  នារសៀលថ្ងៃទី១៧ វិច្ឆិកា ២០១៦ នៅសាលាឧទ្ធរណ៍ នេះថា មន្ត្រីមកស្បថ នឹងទទួល បាននូវនីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ស្របតាមមាត្រា ២៤ នៃច្បាប់ប្រឆំាងអំពើរពុករលួយ ដែលនិយាយពីសម្បថ ។ លោកគូសបញ្ជាក់ ថា «ក្នុងច្បាប់អង្គភាពប្រឆំាងអំពើរពុករលួយ បានចង្អុលបង្ហាញថា មន្ត្រីដែលទទួលបាននគរបាល យុត្តិធម៌ ត្រូវតែមកស្បថនៅមុខសាលាឧទ្ធរណ៍ តាមមាត្រា ៦៣ នៃក្រមនីតវិធីព្រហ្មទណ្ឌ ។ អីញ្ចឹង ពេលនេះ មន្ត្រីអង្គភាពប្រឆំាងអំពើពុករលួយ ចំនួន ១១៩នាក់ ត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្តល់នីតិ សម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ហើយ» លោកឲ្យដឹងទៀតថា ការដែលមន្ត្រីរបស់ACU មកស្បថ នៅសាលាឧទ្ធរណ៍ ជាលើកទី៣ហើយ ដើម្បីបានក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ពេញច្បាប់។ ក្នុង នោះ លើកទី១ មានចំនួន ១៤នាក់ លើកទី២ មានចំនួន ៩៤នាក់ និងលើកទី៣ ចំនួន ១១៩ នាក់ ។ លោកបានឲ្យដឹងដែរថា សម្រាប់មន្ត្រី ដែលមកសម្បថ នៅសាលាឧទ្ធរណ៍ នឹងទៅបំរើការងារច្បាប់ របស់អង្គភាពប្រឆំាងអំពើរពុករលួយផ្សេងៗពីគ្នា ។ ពោលគឺ ពួកគាត់នឹងបំរើការតាមជំនាញរៀងៗ ខ្លួន ។ ប៉ុន្តែមន្ត្រីទំាងនេះ ផ្តោតសំខាន់លើរឿង ស៊ើបអង្កេតពីបទពុករលួយតែម្តង ។

សមាជិកក្រុមប្រឹក្សាជាតិប្រឆំាងអំពើពុករលួយ ក៏បានឲ្យដឹងថា បើតាមតម្រូវ នោះអង្គភាព នៅតែ មានតំរូវការលើផ្នែកនគរបាលយុត្តិធម៌បន្ថែមទៀត ព្រោះមន្ត្រីនគរបាលយុត្តិធម៌ពេញនីតិសម្បទា មិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ធ្វើការស៊ើបអង្កេត ។

លោកបញ្ជាក់បន្តទៀតថា « ការសម្បថនេះចង់បង្ហាញថា រាល់អំពើ ដែលមន្ត្រីនគរបាលធ្វើត្រូវតែ ទៀងត្រង់ សច្ច: យុត្តិធម៌ ពោលគឺ កុំឲ្យមានភូតកុហក់ឲ្យសោះ »។

សួមជម្រាបថា ក្នុងពិធីសម្បថរបស់មន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយ ក្រោមអធិបតីភាព លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សា នៃសាលាឧទ្ធរណ៍ ។ ក្នុងពិធីនោះដែរ មន្ត្រីACU ទំាងអស់ បាន ធ្វើការស្បថថា ប្រសិនបើពួកគេធ្វើខុស នឹងសម្បថនៅថ្ងៃនេះ នោះសុំអោយមានរន្ធៈបាញ់ ពស់ចឹក ឡានបុក លក់ទឹកស្លាប់តៃហោងជាដើម ៕

អត្ថបទ ៖ ចំណាន (៩)
 News New ត្រូវការជ្រើសរើសបុគ្គលិកផ្នែក អ្នកយកព័ត៌មាន និងទីផ្សារ ជាច្រើននាក់ ។ សូមទំនាក់ ទំនងទូរស័ព្ទលេខ : 070 855 456 / 068 855 456 / 085 855 456 / 060 777 456 

0 comments:

Post a Comment