Tuesday, November 1, 2016

លោក ខៀវ ភារិទ្ធ ថ្លែងអំណរគុណអ្នកចូលរួមអបអរសាទរលោក ឱកាសទទួលតួនាទីថ្មី

News New : ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោក ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការសហ ភាពសហព័ន្ធយុវជន ខេត្តព្រៃវែង បានសរសេរបង្ហោះក្នុងទំព័រFacebook របស់លោក ដោយបង្ហាញ ពីទឹកចិត្តដឹងគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមអបអរសាទរក្នុងឱកាសរូប លោក ទទួលតួនាទីថ្មីជា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ។ ខាងក្រោមនេះ គឺជាខ្លឹមសាររបស់លោក ខៀវ ភារិទ្ធ បង្ហោះតាម Face book ៖

ជាថ្មីម្តងទៀតខ្ញុំបាទ និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុតចំពោះថ្នាក់ ដឹកនាំ បងប្អូន មិត្តភ័ក្ត្រ ក្រុមការងារ សមាជិក សមាជិការ ស.ស.យ.ក. ទាំងអស់ ដែលបានអបអរ សាទរ និងជូនពរខ្ញុំបាទ នាឱកាសពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ចគណៈកម្មាធិការសហភាព ស ហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ខ្ញុំបាទសូមគោរពជូនពរចំពោះ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្ត្រ ក្រុម ការងារទាំងអស់ សូមអោយមាន សុខភាពល្អ សំណាងល្អ សុភមង្គល កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាស វៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។

















អត្ថបទ ៖ សុភា

0 comments:

Post a Comment