Thursday, November 10, 2016

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កឹម សុខា សំដែងទឹកចិត្តដូចគ្នាចំពោះលោក ដូណាល់ ត្រាំ........

News New :  ថ្មីៗនេះថ្នាក់ដឹកនំាគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសម្តែងការអបអរសាទរចំពោះជ័យជំនះ ជាប់ជា ប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ដូណាល់ត្រាំ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ បាន សម្តែងការសារទរចំពោះការទទួលបានជ័យជំនះ របស់លោក ដូណាល់ ត្រាំ បន្ទាប់ពីសម្តេចបាន ប្រកាសសម្តែងការគំាទ្រ កាលពីមុនថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកសំរាប់ អាណត្តិថ្មី ប៉ុន្មានថ្ងៃមុន។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ បាន បញ្ជាក់ថា « ខ្ញុំ អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ ការបោះ ឆ្នោត ជាប្រធាធិបតីអាមេរិក ។ ប៉ុន្មានថ្ងៃមុន នៅពេល ដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទឯកឧត្តម ថាជាមនុស្សផ្តាច់ ការ ទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ ។​ ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិក ត្រូវការឯក ឧត្តម ដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំ ក៏មិនខុសដែរ »។ ចំណែកលោក កឹម សុខា ប្រធានស្តីទីគណ បក្សសង្គ្រោះជាតិ បានសម្តែងការគំាទ្រចំពោះជ័យជំនះរបស់លោក ដូណាល់ត្រំា ផងដែរ ដែល លោកបញ្ជាក់ថា « ខ្ញុំសូមអបអ រសាទរចំពោះជ័យជំនះដ៏ធំធេងរបស់ គណបក្សសាធារណរដ្ឋ នៅ សហរដ្ឋអាមេរិក ដែលឈ្នះទាំងក្នុងរដ្ឋសភា ទាំងក្នុងព្រឹទ្ធសភា ជាពិសេសជ័យជំនះរបស់លោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ស.រ.អា ទី ៤៥ នេះ»។ លោកកឹម សុខា បានសសេរសង្គម ហ្វេសប៊ុកលោកថា « មុននេះបន្តិចលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតី មក ពីគណបក្សប្រជាធិបតេយ្យ បានប្រកាសទទួល ស្គាល់ជ័យជំនះរបស់លោកត្រាំ ហើយ។ខ្ញុំជឿជាក់ ថា គោលនយោបាយរបស់គណបក្សសាធារណរដ្្ឋ ដែលអោយតម្លៃទៅលើសិទ្ធិសេរីភាព របស់ មនុស្ស ជាពិសេស ដែលខ្ញុំផ្ទាល់ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការ តាំងពីខ្ញុំនៅជា ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមកនោះ ប្រាកដជានឹងបន្តអោយកាន់តែកក់ក្តៅ និងរឹងមាំថែម ទៀតជាមិនខានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពនៅប្រទេសកម្ពុជា របស់ប្រជាពល រដ្ឋខ្មែរ»។ យោងតាមលិខិតមួយច្បាប់របស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានជូនទៅលោក ដូណាល់ ត្រាំ បានលើកឡើងថា តាងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសួមសម្តែងការនូវអរអបសារទយ៉ាងក់កក្តៅ ចំពោះជ័យជំនះរបស់លោកនៅក្នុងការ បោះឆ្នោតបោះឆ្នោតប្រជានាធិបតីឆ្នាំ២០១៦ នេះ ។ លោកគូសបញ្ជាក់ថា « ខ្ញុំមានសេចក្តីរីករាយ យ៉ាងក្រៃលែងដែលបានឃើញប្រជាពលរដ្ឋអាមេរិក អនុវត្តសិទ្ធិរបស់ពួកគេ នៅក្នុងការជ្រើសរើស មេដឹកនំារបស់ខ្លួន តាមរយៈការបោះឆ្នោត មួយដែលមានលក្ខណៈត្រឹមត្រូវ ។ ព្រឹត្តិការណ៍ដែល បានកើតមាននៅសហរដ្ឋអេមេរិក នាថ្ងៃបោះឆ្នោតនេះ គឺជាបរិយាកាសនយោបាយមួយ ដែល បេក្ខជនគ្រប់រូប ត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែងដោយសេរី និងអនុញ្ញាតអោយអំពាវនាវដល់ អ្នកបោះឆ្នោតឲ្យប្រើប្រាស់សិទ្ធិស្របតាមឆន្ទៈរបស់ពួកគេត្រូវបានធានា»។

ក្នុងលិខិតនោះដែរ លោក កឹម សុខាបានលើកឡើងថា ជាអកុសលនៅមានមនុស្សជាច្រើនជុំវិញ ពិភពលោក កំពុងបន្តរងគ្រោះពីប្រព័ន្ធខូចរលួយដែលបានដកហូតសិទ្ធិពីកំណើតរបស់ពួកគេ ។ ជាមួយនឹងការយល់ដឹងរបស់លោក អំពីសារសំខាន់ នៃការបោះឆ្នោត គឺជាផ្តល់សម្លេងដល់ប្រជា ពលរដ្ឋនោះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងខ្លួនខ្ញុំផ្ទាល់ ទន្ទឹង រងចាំនូវភាពជាអ្នកដឹកនំា របស់លោក ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ជាពិសេសសិទ្ធិទទួលបាន នូវ ការបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវ និងជុំវិញពិភពលោក ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៦ មានភាពទូលំទូលាយ ពោលគឺ ប្រជាពលរដ្ឋណាដែលមានសញ្ជាតិអាមេរិក បានបោះឆ្នោតគ្រប់ កន្លែង ។ ជាលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកាន់តំណែងជំនួសលោក ប៉ារ៉ាក អូបាម៉ា មកពីណបក្សសាធារណៈរដ្ឋ គឺលោក ដូណាល់ត្រាំ ពីគណបក្សប្រជាធិបតេយ្យរបស់ លោក ហ៊ីលឡារីគ្លីនតុន ៕


អត្ថបទ ៖ ចំណាន

0 comments:

Post a Comment