Friday, November 11, 2016

មន្ត្រី គ.ជ.ប និងមន្ត្រីអាដហុក ទាំង ៥រូប សង្ឃឹមថា បានទស្សនាបុណ្យអុំទូក........................................

 News New : នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ សាលាឧទ្ធរណ៍ បានសម្រេចច្រានចោលនូវ បណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រី គ.ជ.ប និងមន្ត្រីអង្គការសិទ្ធមនុស្សអាដហុក ដោយបន្តឃុំខ្លួនមន្ត្រី ទាំង ៥រូបនេះ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល ។

បន្ទាប់ពីសវនាការនាសុំនៅក្រៅឃុំ ជាលើកទី២ កាលពីព្រឹកម៉ិញនេះ ទណ្ឌិតជាមន្ត្រីសិទ្ធិធមនុស្ស ទាំង ៤រូប គឺមិនបានមានឱកាសធ្វើអត្ថាធិប្បាយយ៉ាងណានោះទេ ជុំវិញការសម្រេចរបស់តុលាការ ដោយត្រូវបញ្ជូនទៅកាន់ពន្ធធនាគារភ្លាមៗ ។ ដោយឡែកចំពោះមន្ត្រី គ.ជ.ប. លោក នី ចរិយា វិញ ក៏សុំមិនធ្វើអត្ថាធិប្បាយយ៉ាងណានោះដែរ ដោយគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីពីស្ថានភាពសុខភាព របស់លោកថា កំពុងជូបបញ្ហាខ្លះ ។

គួររំលឹកថា : មន្ត្រីអាដហុកចំនួន ៤រូប គឺ លោក នី សុខា, លោក ណៃ វង់ដា, លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ"សូកប៉ាន់សាក្សី" ហើយលោក នី ចរិយា មន្ត្រី គ.ជ.ប ជាប់ចោទពីបទ"សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី" ក្នុងរឿង រ៉ាវសច្ចារកម្មស្នេហា រវាង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ  ដែលត្រូវបានសង្ស័យថា មានទំនាក់ ទំនងស្នេហាជាមួយឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ។

ចំពោះសាវនាការសាលាឧទ្ធរណ៍ព្រឹកម៉ិញនេះ ទាំងក្រុមគ្រួសារ និងជនជាប់ចោទ គឺ មានសង្ឃឹម ថា ប្រហែលជា ត្រូវបានតុលាការសំរេចអោយនៅក្រៅឃុំ បានចូលរួមទស្សនាកំសាន្តព្រះរាជពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដូចប្រជាពលរដ្ឋទូទៅហើយ ។ ប៉ុន្តែវាផ្ទុយ ស្រលះ តុលាការនៅតែបន្តឃុំខ្លួនពួកគាត់ទៀត។ 

ជុំវិញករណីនេះ អ្នកវិភាគ News New ក៏យល់ថា ប្រហែលជា សាលាឧទ្ធរណ៍ដាក់អោយជនជាប់ ទាំង ៥រូប នៅក្រៅឃុំដែរ ព្រោះសាវនាការនេះ បានធ្វើឡើងកៀកដល់ថ្ងៃបុណ្យអុំទូក ហើយបុណ្យ ទើបតែចាប់ផ្តើមឆ្នាំនេះ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំ ។ ដូច្នោះសមនឹងតុលាការដោះលែងអោយ នៅក្រៅដែរ ។​ ប៉ុន្តែ "មនុស្សគិត មិនដូចទេវតាគិត" មែន ៕

អត្ថបទ ៖ បុរសឯក




0 comments:

Post a Comment