Thursday, November 10, 2016

តារាកំប្លែង ស្រីអ៊ីត : ទោះបីអតីតប្តីការប្រពន្ធថ្មី មិនផ្តល់លុយចិញ្ចឹមកូន ក៏នាង............

News New : តារាកំប្លែង ស្រីអ៊ីត បាននិយាយថា នាងមិនមានការអាក់អន់ចិត្តអ្វីនោះទេ ទោះបីជា អតីតប្ដីរបស់នាង រៀបការជាមួយនារីថ្មី ដោយមិនគិតផ្ដល់អាហារកិច្ច ដើម្បីចិញ្ចឹមកូន យ៉ាងណា ក៏ដោយចុះ ។
" ចាស៎ ! ខ្ញុំមិនអន់ចិត្តអីទេ គ្រាន់តែកោតចិត្តចំពោះមនុស្ស ដែលមិនចេះខ្វល់ពីកូនរបស់ខ្លួនឯង ហើយសុខចិត្តទៅចិញ្ចឹមឈាមគេ កូនគេ " ។ ស្រីអ៊ីត ថ្លែងមកកាន់ News New មុននេះបន្តិច ។


តារាកំប្លែងមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា អតីតប្ដីរបស់នាង បានទៅរៀបការ ជាមួយស្ដី្រមេម៉ាយមានកូនម្នាក់ នៅខេត្តជាមួយគ្នា បន្ទាប់ពីបានលែងលះប្រពន្ធកូន ទើបតែបាន ១០ខែប៉ុណ្ណោះ។ ស្រីអ៊ីត បន្តថា នាងមិនបានទាមទារអាហារកិច្ចសម្រាប់ចិញ្ចឹមកូនពីអតីតប្ដីនោះ ទេ ។ ប៉ុន្តែនាងមានអារម្មណ៍ហួសចិត្តខ្លះដែរ ព្រោះអតីតប្ដី បានប្រមូលទ្រព្យសម្បត្តិពីប្រពន្ធកូន ទាំងអស់ ដើម្បីយកទៅចិញ្ចឹមភរិយាថ្មី និងកូន ដែលមិនមែនជាឈាមបង្កើតរបស់ខ្លួនទៅវិញ ។
ទោះបីយ៉ាងណា នាងអះអាងទៀតថា ឈប់ខ្វល់ខ្វាយពីរឿងនេះទៀតហើយ មានតែប្រឹងប្រែងរក លុយចិញ្ចឹមកូន ដោយសមត្ថភាពដោយខ្លួនឯងតាមរយៈសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីកុំឱ្យ ញាតិដៀលថា កូនគ្មានឪពុកមិនអាចមានអនាគតល្អ ។ ហើយនាង ក៏មិនចង់អោយញាតិមិត្តមើល ងាយថា បានល្បីភ្លេចប្ដីនោះដែរ ព្រោះបញ្ហាគ្រួសារ មានតែភាគីប្ដី ប្រពន្ធ និងកូន ប៉ុណ្ណោះ ដែល ដឹងច្បាស់៕



 អត្ថបទ ៖ បុរសឯក

0 comments:

Post a Comment