Saturday, November 12, 2016

គណ:កម្មការរៀបចំពិធីជួបជុំ សូមជម្រាបជូនអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ជ្រាបថា ៖...

News New : គណ:កម្មការរៀបចំពិធីជួបជុំអតីតសិស្សវិទ្យាល័យ ហ៊ុនសែន កំពង់ភ្នំ សូមជម្រាបជូន ដំណឹងដល់អតីតសិស្សគ្រប់ជំនាន់ នៃវិទ្យាល័យ ហ៊ុនសែន កំពង់ភ្នំ ទាំងអស់ឱ្យបានជ្រាបថា ៖ នា ពេលខាងមុខឆាប់ៗនេះ  លោកនាយកសាលា នឹងរៀបចំពិធី សម្ពោធសមិទ្ធិផលនានា នៅក្នុងសា លារៀន ដូចជា ក្លោងទ្វារ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧  និងរូបសំណាកលោកតា ក្រម ង៉ុយ ។ ក្នុងនោះដែរ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ធ្វើអំពីថ្មភក់ និងរូបសំណាកលោកតា ក្រម ង៉ុយ ជា សមិទ្ធិផល ដែលអតីតសិស្សយើងចូលរួមឧបត្ថម្ភ ហើយបច្ចុប្បន្ន គណ:កម្មការយើងខ្ញុំ កំពុងបន្តធ្វើ បល្ល័ង្គសំរាប់ដាក់តម្កល់រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត មួយទៀត ដែលការចំណាយ សំរាប់រូបសំណាក បល្ល័ង្គ និងថ្លៃដឹកជញ្ជូន អស់ ៨០០ដុល្លារ ។ ប៉ុន្តែមកទល់ពេលនេះ ក្នុងដៃគណ: កម្មការយើង មានថវិកាតែ ២០០ដុល្លារប៉ុណ្ណោះ គឺនៅខ្វះ ៦០០ដុល្លារទៀត ។ ដូច្នោះ ដើម្បីអោយ ទាន់ការសម្ពោធ នាពេលខាងមុខ គណ:កម្មការយើងខ្ញុំ ស្នើសុំអតីតសិស្សគ្រប់ជំនាន់ទាំងអស់ និង សប្បុរសជននានា មេត្តាចូលរួមបរិច្ចាកថវិកាតាមកំលាំងសទ្ធាជួយបង្កើយសមិទ្ធិផលរូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត ដោយក្តីអនុគ្រោះ ។
ឆ្លៀតក្នុងឱកាសនេះ គណ:កម្មការរៀបចំពិធី ជួបជុំអតីតសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ សូម គោរពថ្លែងអំណរគុណចំពោះអតីតសិស្ស និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកាក្នុង ការកសាងរូបសំណាកទាំងពីរ គឺ រូបសំណាងព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកលោកតា ក្រម ង៉ុយ ព្រមទាំងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួនណាត (កំពុងកសាង និងខ្វះថវិកា ៦០០ដុល្លារ) សូមគោរពជូនពរ សុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ។ 

បញ្ជាក់ : កម្មវិធី ជួបជុំអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ឆ្នាំ២០១៧ នឹងរៀបចំជាលក្ខណ: ធំជាងឆ្នាំ២០១៥ ទៅទៀត ។ ចំពោះកាលបរិច្ឆេទ នឹងផ្សាយជូននៅក្នុង Page អតីតសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ (សូមចូលរួមចុច Like Pageនោះ រឺ Add Friend ដើម្បីទទួលបានព័ត៌មានលំអិត)។

ព័ត៌មានលំអិត ៖ សូមទាក់ទងលោក ទូច វណ្ណ: 070 855 456 / 068 855 456 / 085 855 456 និងលោក ឡៃ ចិន្តា 093 32 42 49 / 012 94 77 98  ។ សូមអរគុណ!







 អត្ថបទ ៖ សុភា

0 comments:

Post a Comment