Monday, November 14, 2016

ធុងសំរាមមាន កញ្ឆេរសំរាមមាន តែពលរដ្ឋយើងចោលសំរាមក្រៅធុង ផលប៉ះពាល់៣...

News New : បើទោះបីជា សាលារាជធានីភ្នំពេញ បានរៀបចំអោយមានធុងសំរាម និងកញ្ឆេរសំរាម គ្រប់បណ្តាសួនច្បារ កន្លែងប្រគុំតន្ត្រី កន្លែងតាំងលក់ផលិតផលផ្សេងៗ តាមមាត់ទន្លេ និងស្ទើរតែ គ្រប់ទីកន្លែងនៃទីតាំងកំសាន្តក៏ដោយចុះ ក៏យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើង នៅតែ បន្តចោលសំរាមពាសវាលពាសការណ៍ មើលទៅគ្មានអនាម័យទាល់តែសោះ ។

ការបោះចោលសំរាមនៅទីកំសាន្តគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យបែបនេះ បាមធ្វើអោយភាព ស្រស់ថ្លារបស់ទីក្រុងមួយនេះ ប្រែជាអាប់អួរ  និងជះក្លិនស្អុយគួរអោយខ្ពើមទៅវិញ ។ ជាងនេះទៅ ទៀត ក្លិនសំរាមដ៏កខ្វក់នេះ គឺវាធ្វើប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋខ្លួនឯង ។ ចំណែកឯ អ្នកសំអាតត្រូវមមាញឹកក្នុងការសំអាតតាំងពីកណ្តាលយប់រហូតដល់ភ្លឺថែមទៀតផង។

ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋយើង នាំគ្នាបោះចោលសំរាមក្នុងធុង រឺកញ្ឆេរសំរាមអោយបានត្រឹម ដើម្បីសោភណ្ឌភាពទីក្រុងយើង ដើម្បីសុខភាពយើងទាំងអស់គ្នា និងដើម្បីកាត់បន្ថយការសំអាត របស់ក្រុមអ្នកសំអាតយើងផង។











អត្ថបទ ៖ អារុណ

0 comments:

Post a Comment