Wednesday, November 16, 2016

សម្តេចតេជោ ហ៊ុន សែន ៖ បុណ្យអ៊ុំទូក ឆ្នាំនេះ បានធ្វើឱ្យកម្ពុជា...

News New : សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល ០៣ថ្ងៃ ដែលបាន បញ្ចប់ទៅដោយជោគជ័យ កាលពីម្សិលមិញគឺ (១៣វិច្ឆិកា -១៥វិច្ឆិកា ២០១៦) គឺបានបង្ហាញអោយ យុវជនកម្ពុជា ក៏ដូចជា ទេសចរបរទេស បានស្គាល់នូវវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរ ផង់របស់ជាតិយើង។

សម្តេចបានសសេរលើបណ្តាញសង្គមថា មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍ ទើបធ្វើឱ្យប្រទេសជាតិយើងរីកចម្រើន ជឿនលឿនទៅមុខ  ដែលផ្តល់ឱកាសគ្រប់យ៉ាងដល់ប្រជា ពលរដ្ឋ បានកសាងសង្គមគ្រួសារអោយកាន់តែរីកចម្រើនទៅព្រមគ្នា ។ កម្ពុជាត្រូវតែមានសន្តិភាព ជានិច្ចនិរន្តរ៍ ។ សម្តេចបញ្ជាក់ថា« យើងក៏មិនភ្លេចផងដែរថា ក្នុងពេល ដែលកម្ពុជា ប្រារព្ឋព្រះរាជ ពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ យ៉ាងសប្បាយរីករាយបំផុតនោះ គឺមាន ប្រទេសមួយចំនួន កំពុងរត់លូនដោយសារសង្គ្រាមយ៉ាងវេទនាបំផុត ដូចដែលកម្ពុជា ធ្លាប់បានឆ្លង កាត់ជាច្រើនទសវត្សកន្លងមកហើយ ។ កម្ពុជាត្រូវតែមាន  “ សន្តិភាព ” ដាច់ខាត  ដើម្បីយើងមាន ឱកាសកសាងប្រទេសជាតិ »។ សម្តេចបន្ថែមថា ពិធីបុណ្យអុំទូក ៣ថ្ងៃកន្លងទៅនេះ បានទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ និងបានផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក ឱ្យគេបាន ស្គាល់ព្រះរាជាណាចក្រកម្ពុជាយើង កាន់តែច្រើនឡើងៗ។ ប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា « សូមអរគុណពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួម ផ្សព្វផ្សាយពិធីបុណ្យអុំទូកតាមបណ្តាញសារព័ត៌មាន និងតាមបណ្តាញសង្គមនានា។ នៅពេលនេះ បងប្អូនកីឡាករអុំទូក ក៏ដូចបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ក៏កំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់ ខេត្តរបស់ខ្លួនវិញ។ សូមបងប្អូនជនរួមជាតិធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ ៕


 អត្ថបទ ៖ ចំណាន

0 comments:

Post a Comment