Sunday, November 20, 2016

លោក សួន សេរីរដ្ឋា ៖ ថាមេដឹកបក្សធំៗទាំង២ ជាមេដឹកនាំកំសាក អសមត្ថភាព និងខ្លាចការពិត

News New : ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលមានសញ្ជាតិអាមេរិក បានធ្វើ ការវាយប្រហារទៅថ្នាក់ដឹកនំាគណបក្សប្រឆំាង និងថ្នាក់ដឹកនំាគណបក្សកាន់អំណាចថា មេដឹកនំា កំសាក អសមត្ថភាព និងខ្លាចការពិត ទោះធ្វើនយោបាយ ម្ភៃសាមសិបឆ្នាំទៀតនៅតែកំសាក ។

លោក សួនសេរីរដ្ឋា បានលលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី២១ វិច្ឆិកា ថា « មេដឹកនាំ កំសាក អសមត្ថភាព និងខ្លាចការពិត ទោះធ្វើនយោបាយម្ភៃសាមសិបឆ្នាំ ក៏នៅតែកំសាក អសមត្ថ ភាព និងខ្លាចការពិត មិនហ៊ានឡើងវេទិការសាធារណៈ តទល់ ដេញដោលគ្នា ឲ្យពលរដ្ឋស្តាប់ និង ឲ្យពលរដ្ឋសួរដែរ ! »។ លោកបន្ថែមថា  ការទាមទារឲ្យបេក្ខជននាយករដ្ឋមន្ត្រី មកពីគ្រប់គណបក្ស ឡើងតទល់ ដេញដោលគ្នា  នៅលើវេទិកាសាធារណៈ  ដើម្បីឲ្យពលរដ្ឋស្តាប់  និងសួរសំណួរ  គឺជា គោលនយោបាយ ចំណុចទី៥ នៅក្នុងជំហាន១ របស់គណបក្សអំណាចខ្មែរ តាំងពីយើងកកើត និង ទទូលបានភាពស្របច្បាប់ ជាគណបក្សនយោបាយ ក្នុងប្រទេសខ្មែរ ម្លេះ ដែលគោលនយោបាយ ជំហាន១ ក្នុងចំណោម ទាំង ៥ចំណុចនោះ រួមមាន ៖ ទី១- ទាមទារឲ្យរំលាយសមាសភាព គ.ជ.ប ដែលជាកូតារបស់គណបក្សនយោបាយចោល ហើយបង្កើត គ.ជ.ប ដែលឯករាជ្យមិនបង្កាត់ចេញ ពីគណបក្សនយោបាយ។ ទី២- ទាមទារឲ្យពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការ នៅឯបរទេស បាន ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។ ទី៣- ទាមទារឲ្យលុបឈ្មោះ ជនជាតិយួន ចេញពីបញ្ជីឈ្មោះ អ្នកមានសិទ្ធិបោះឆ្នោត។ ទី៤- ទាមទារអោយមានច្បាប់ ផ្តល់សិទ្ធិឲ្យពលរដ្ឋ លើកស្នើបេក្ខភាពអ្នក ឈរ ឈ្មោះតំណាងរាស្ត្រតំណាងសាធារណៈ ដោយឈប់ឲ្យគណបក្ស តែងតាំងបេក្ខជនតទៅ ទៀត ។ និងទី៥- ទាមទារឲ្យកំណត់អាណត្តិបេក្ខជនអ្នកឈរឈ្មោះជា នាយករដ្ឋមន្ត្រី តម្រូវអោយ បេក្ខជននាយករដ្ឋមន្ត្រីមកពីគ្រប់គណបក្ស ឡើងជជែកតទល់ដេញដោលគ្នាលើវេទិកាសាធារណៈ ដើម្បីអោយពលរដ្ឋស្តាប់ និងសួរសំណួរបាន ហើយត្រូវរៀបចំច្បាប់បោះឆ្នោយរើសនាយករដ្ឋមន្ត្រី ដោយផ្ទាល់ពីពលរដ្ឋ ។ មេបក្សគណបក្សអំណាចខ្មែរ  មិនដែលទទួលបានសម្លេងឆ្នោតក្នុងសភា បានបន្ថែមថាទាំង ៥ចំណុចនៃគោលនយោបាយជំហាន១ របស់គណបក្សអំណាចខ្មែរ លើកឡើង ខាងលើនេះ ហៅថាជាគោលនយោបាយ និងជានយោបាយដើម្បីឲ្យពលរដ្ឋខ្មែរឈ្នះ ! ។ តែគោល នយោបាយទាំង ៥ចំណុច នេះ មិនមែនតែ គណបក្សប្រជាជនជនកម្ពុជា ដែលកំពុងកាន់អំណាច ទេ ដែលកំសាក ប្រកែក ហើយមិនហ៊ានទទួលយកនោះ សូម្បីតែ គ ណប ក្ស សង្គ្រោះជាតិ ដែល ជាក្រុមប្រឆាំងបង្គ្រប់កិច្ច ស៊ីឈ្នួលចាញ់នេះ ក៏ប្រកែកដែរ ។ លោកគូសបញ្ជាក់ថា ៖ ដោយពួកគេ ទាំងមេបក្ស ទាំងអ្នកនាំពាក្យគណបក្ស សុទ្ធតែបានឆ្លើយតបជាមួយសារព័ត៌មានថា ៖ «បើខ្ញុំ សួន សេរីរដ្ឋា ចង់ជជែកតទល់ដេញដោលជាមួយពួកគេ គឺខំប្រឹងឲ្យបានកៅអីអង្គុយក្នុងសភាសិនទៅ ........» ។ នេះហើយដែលខ្ញុំ ហៅថា ជាក្រុមពួកអ្នកនយោបាយបល់បាយ ។ គឺបល់បាយ មិនដឹងថា ប្រជាធិបតេយ្យជាអ្វីទេ តែមាត់ចេះតែប៉ោចៗនិយាយពាក្យប្រជាធិបតេយ្យ ហើយយកពាក្យប្រជា ធិបតេយ្យនេះ ធ្វើជាឈ្នាន់ ជិះជាន់បោកប្រាស់ ភូតភរពលរដ្ឋ និងបញ្ឆោតអ្នកគាំទ្រ ដែលជាជន រងគ្រោះ ព្រោះចង់បានលទ្ធិប្រជាធិបតេយ្យ ! ៕

អត្ថបទ ៖ ចំណាន (១២)

0 comments:

Post a Comment