Monday, November 21, 2016

រដ្ឋសភាកំពុងប្រជុំអនុម័តថវិកាជាតិ សមាជិកសភាចូលរួម ១០៦រូប តែអវត្តមានលោក កឹម សុខា

News New : រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២២ វិច្ឆិកា នេះ បានបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិ កាលទី៥ ក្រោមការដឹកនំាពីសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកសភា​មក ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សរុបចំនួន ១០៦នាក់ ។

សម័យប្រជុំពេញអង្គនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរ ។ ប៉ុន្តែលោក កឹម សុខា ដែលប្រកាសពីថ្ងៃមុនថា  លោកមាន បំណងចូលរួមប្រជុំនៅថ្ងៃនេះដែរ គឺមិនបានចូលរួមប្រជុំនោះទេ ។

សមាជិកគណបក្សសង្គ្រោះជាតិ បានចូលរួម ៣៩រូប ។  ចំណែកឯសមាជិកសភាគណបក្សប្រជា ជនកម្ពុជា មានចំនួន ៦៧រូប ។ 

រៀបវារៈដែលត្រូវពិភាក្សា និងអនុម័តមានដូចជា ៖
ទី១ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងប៉ារីស ស្តីពី ការប្រែប្រួល អាកាសធាតុ ។
ទី២ ៖ ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៧ ។
ទី៣ ៖ សេចក្តីព្រាង ច្បាប់ស្តីពីការទូរទាត់ថវិការបស់រដ្ឋឆ្នាំ២០១៥ ។



អត្ថបទ ៖ ចំណាន (១៣)

0 comments:

Post a Comment